កម្ពុជា-អាស៊ាន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 10 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 10 តុលា 2012

យុវជនអាស៊ាន​កម្ពុជា​ទទួល​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ មុន​ចេញ​ដំណើរ

យុវជនអាស៊ាន​កម្ពុជា​ទទួល​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ មុន​ចេញ​ដំណើរ
យុវជនអាស៊ាន​កម្ពុជា​ទទួល​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ មុន​ចេញ​ដំណើរ

ដោយ លាង ដឺលុច

ប្រតិភូ​នាវា​យុវជន​អាស៊ាន​កម្ពុជា​២៩នាក់​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំកំពូល​ជា​បន្ត​បន្ទាប់ មុន​ចេញ​ដំណើរ​សិក្សា​តាម​នាវា​រយៈពេល​៥៣​ថ្ងៃ​ជាមួយ​យុវជន​នៃ​សមាជិក​អាស៊ាន និង​ជប៉ុន។ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១០​តុលា​នេះ ប្រតិភូ​យុវជន​អាស៊ាន​កម្ពុជា​២៩នាក់​បាន​ជួប​ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង​ដើម្បី​ស្តាប់​អនុសាសន៍​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី។

សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ
 

10/10/2012 by លាង ដឺលុច

យុវជន​កម្ពុជា​២៩​នាក់​ទៀត​នឹង​ធ្វើ​ដំណើរសិក្សា​តាម​នាវា​ជាមួយ​យុវជន​នៃ​ប្រទេស​សមាជិក​អាស៊ាន​៩​ផ្សេង​ទៀត និង​ជាមួយ​យុវជន​ជប៉ុន នៅ​ថ្ងៃ​ទី​២៣​តុលា​ខាង​មុខ​នេះ។ កម្មវិធី​នាវា​យុវជន​អាស៊ាន​ជប៉ុន​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន​ត្រូវ​បាន​រៀបចំ​ជា​រៀងរាល់​ឆ្នាំ​ចាប់​ពី​ឆ្នាំ​១៩៧៤​មក ក្នុង​គោលដៅ​នៃ​ផ្លាស់ប្តូរ​ទស្សនៈ និង​បទពិសោធន៍​ទៅវិញ​ទៅមក​​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​រវាង​អាស៊ាន​និងជប៉ុន។ ដំណើរ​សិក្សា​រយៈពេល​៥៣ថ្ងៃ​នៅ​លើ​នាវា​យុវជន​អាស៊ាន​កម្ពុជា​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​២៣ តុលា​ខាង​មុខ​នេះ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។
 
ដូច​រៀង​រាល់​ឆ្នាំ​ដែរ ក្រុម​យុវជន​អាស៊ាន​កម្ពុជា​បាន​ជួប​សវនាការ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង​រដ្ឋមន្ត្រី​ការ​បរទេស​ដើម្បី​ស្តាប់​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ មុន​ចេញ​ដំណើរ។ ក្នុង​ជំនួប​ជាមួយ​ក្រុមយុវជន​កម្ពុជា​ទាំង​២៩​នាក់ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ស្នើ​អោយ​ក្រុម​យុវជន​លើក​ឡើង​អំពី​ការ​រីកចម្រើន​ផ្នែកសេដ្ឋកិច្ច ផ្នែក​អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត​ប្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន នៅ​ពេល​ដែល​នាវា​យុវជន​អាស៊ាន​ត្រូវ​ចូលចត​ទស្សនកិច្ច​នោះ។ យោង​តាម​ប្រសាសន៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក​រដ្ឋមន្ត្រី​ក៏​បាន​ពន្យល់​ប្រាប់​ក្រុម​យុវជន​អំពី​តួនាទី​របស់​កម្ពុជា​ក្នុង​ភាព​ជា​ប្រធាន​អាស៊ាន​ដែរ។ សម្រាប់​លោក​ហោ ណាំហុង កម្ពុជា​មាន​គោលដៅ​សម្រេច​អោយ​បាន​ការ​បង្កើត​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​។
 
បើ​តាម​ប្រសាសន៍​របស់​អ្នកនាំពាក្យ​ដដែល លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោណាំហុង​បាន​រម្លឹក​ប្រាប់​ក្រុម​យុវជន​អាស៊ាន​កម្ពុជា​ផង​ដែរ​ថា ឆ្នាំ២០១២នេះ​ដល់​ឆ្នាំ​២០១៤ គឺ​កម្ពុជា​ដើរ​តួ​ជា​អ្នកសម្របសម្រួល​រវាង​ជប៉ុន និង​អាស៊ាន​ដែល​នេះ ជា​តួនាទី១​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ជប៉ុន អាស៊ានមាន​ទំនាក់ទំនង​កាន់​តែ​រឹងមាំ និង​រីកចម្រើន​ថែម​ទៀត។ ជាង​នេះ​ទៅ​ទៀត ឆ្នាំ២០១៣ គឺ​ជា​ខួប​ទី៦០ឆ្នាំ​រវាង​កម្ពុជា ជប៉ុន និង​ជា​ខួបទី៤០ឆ្នាំ​រវាង​អាស៊ាន និង​ជប៉ុន​ផង​ដែរ។
 
គួរ​បញ្ជាក់​ថា ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​បាន​បញ្ជូន​យុវជន​តំណាង​ប្រទេស​ខ្លួន​ចំនួន​២៩នាក់​ដើម្បី​ជួប​ជាមួយ​យុវជន​ជប៉ុន​មាន​ចំនួន​៤០នាក់។ ពួក​គេ​នឹង​ហាត់រៀន​ផ្លាស់ប្តូរ​ពិសោធន៍​លើ​ប្រធានបទ​ជា​ច្រើន​នៅ​លើ​នាវា​ដែល​នឹង​ធ្វើ​ដំណើរ​ចូល​សំចត​នៅ​តាម​ប្រទេស​មួយចំនួន​ដូច​ជា ជប៉ុន វៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ៕

tags: កម្ពុជា - អាស៊ាន
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close