កម្ពុជា- ជប៉ុន -
អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 27 មិថុនា 2012 -
ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ពុធ 27 មិថុនា 2012
ព្រះអង្គម្ចាស់រាជទាយាទជប៉ុនផ្តើមបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជា
ព្រះអង្គម្ចាស់ណារុហ៊ីតូរាជទាយាទជប៉ុនធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃពុធទី ២៧មិថុនា ២០១២
© REUTERS
ព្រះអង្គម្ចាស់ ណារុហ៊ីតូ រាជទាយាទ នៃប្រទេសជប៉ុន (NARUHITO) បានផ្តើមព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី២៧មិថុនា ឆ្នាំ២០១២។ ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃនេះ បន្ទាប់ពីព្រះអង្គម្ចាស់ បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសថៃ។
អំឡុងពេលទស្សនកិច្ចនៅកម្ពុជា ព្រះអង្គម្ចាស់រាជទាយាទ ណារុហ៊ីតូ បានចូលបង្គំគាល់ នៅព្រឹកមិញ ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ