អានតួអត្ថបទ
អ៊ីតាលី

អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​អនុវត្ត​ទោស​នៅ​មជ្ឈមណ្ឌលថែទាំ​​មនុស្ស​ចាស់​ជរា

នៅ​ទី​បំផុត តុលាការ​អ៊ីតាលី​បាន​សម្រេច​ឱ្យ​លោក ប៊ែរលូស្កូនី អតីត​នាយករ​ដ្ឋមន្ត្រី​អ៊ីតាលី​ អនុវត្ត​ទោស​ ទៅ​បំរើ​ការងារ​ជា​ប្រយោជន៍​សង្គម​នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ រយៈ​ពេល​មួយ​ឆ្នាំ ជំនួស​ទោស​ជាប់​ពន្ធនាគារ​។ លោក ប៊ែរលូស្កូនី​ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ កាលពី​ខែ​សីហា​២០១៣ ឱ្យ​ជាប់​ពន្ធនាគារ​បួនឆ្នាំ​ពីបទ​គេច​ពន្ធ។

លោក Silvio Berlusconi អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី
លោក Silvio Berlusconi អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី REUTERS/Alessandro Bianchi
ផ្សាយពាណិជ្ជកម្ម

 

អតីត​នាយករដ្ឋមន្ត្រី អ៊ីតាលី បាន​ជាប់​ក្តី​ក្តាំ​ក្នុង​​សំណុំ​រឿង​ជា​ច្រើន​ (រឿង​អាស្រូវ​ស្រីញី ពុក​រលួយ និង​គេច​ពន្ធ) អស់​ជា​ច្រើន​ខែ​ឆ្នាំ​ តែ​នៅ​ពេល​នេះ​ដោយសារ​វ័យ​ចំណាស់​ជ្រុល (៧៧ឆ្នាំ) សាលក្រម​ចុង​ក្រោយ​បាន​សម្រេច​មិន​បញ្ជូន​អ្នក​ទោស​ជា​អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ទៅ​កាន់​ពន្ធនាគារ​ទេ។

មេធាវី​​របស់​កូន​ក្តី​រូប​នេះ បាន​ស្នើ​សុំ​សម្រាល​ទោស​ត្រឹម​ធ្វើការ​ជា​ប្រយោជន៍​សាធារណៈ ជា​ជាង​ការ​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​គេហដ្ឋាន ដែល​​អាច​បិទ​ខ្ទប់​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ឬ​ចូល​រួម​ប្រជុំ​នយោបាយ​ផ្សេងទេ។

ទីបំផុត​តុលាការ​បាន​អារ​កាត់​សេចក្តី​បញ្ជូន​លោក​ ប៊ែរលូស្កូនី ទៅ​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ជន​ពិការ​និង​មនុស្ស​ចាស់​ជរា​ មួយ​សប្តាហ៍​ម្តង រយៈពេល​បួន​ម៉ោង​ជាប់​គ្នា​ដើម្បី​ថៃ​មនុស្ស​ដែល​មិន​អាច​ធ្វើ​ការ​ដោយ​ខ្លួន​ឯង​បាន។ ប៉ុន្តែ​អតីត​ប្រមុខ​រដ្ឋាភិបាលអ៊ីតាលី និង​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នេះ មិន​អាច​ចាក​ចេញ​ពី​ក្រុង​មីឡង់​ ដែល​លោក​ស្នាក់​នៅ​បាន​ឡើយ ហើយ​ក៏​គ្មាន​ន​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​កិច្ច​ការ​សាធារណៈ​ណា​មួយបាន​ទេ។

មេធាវី​របស់​លោក​បាន​សម្តែងការពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាកក្រម​នេះ ព្រោះ​កូន​ក្តី​នៅអាច​បំពេញ​សកម្មភាព​ឃោសនា​នយោបាយ​បាន។ សម្រាប់​បណ្តា​ជន​អ៊ីតាលី​ទូទៅ​ភាគ​ច្រើន​វិញ នេះ​គឺ​ជា​ទោស​ដ៏​ស្រាល​ មិន​សក្តិសម​នឹង​ទោស​ពៃរ៍​ដែល​លោក ប៊ែរលូស្កូនី​បាន​ប្រព្រឹត្ត​សោះ ព្រោះ​ប្រសិន​បើ​ជា​ពលរដ្ឋ​សាមញ្ញ​ធម្មតា កំហុស​ស្រាល​ជា​លួច​ពន្ធ​ដារ​រដ្ឋ​ផង​ ក៏​នឹង​ត្រូវ​បញ្ជូន​ចូល​គុក​បាត់​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ