អានតួអត្ថបទ
បទយកការណ៍

លោក​គល់​បញ្ញា​៖​«យុវជន​គួរ​រៀន​អំពី​ការ​សម្រេច​ចិត្ត​ពី​ថ្នាក់​មូល​ដ្ឋាន»

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​សប្តាហ៍​កន្លង​ទៅ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយសេរី​​និង​យុត្តិធម៌​នៅ​កម្ពុជា ដែល​គេ​ស្គាល់​ថា​ជា​អង្គការ​ខុមហ្វ្រែល​នោះ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា មាន​កំណើន​យុវជន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អណត្តិ​ថ្មី​នេះ។​នេះ​ជា​កំណើន​យុវជន​ក្នុង​វិស័យ​​នយោបាយ​ដោយសារតែ​វត្តមាន​យុវជន​ក្នុង​ប្រឹក្សា​ឃុំ​សង្កាត់​បាន​កើត​ចេញ​ពី​បញ្ជី​ឈ្មោះ​​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​។ មាន​កំណើន​យុវជន​នៅ​ក្នុង​ឆាក​នយោបាយ ដែល​ជា​សញ្ញា​ល្អ​មួយ​ហើយ ប៉ុន្តែ​នាយកប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​បាន​អត្ថាធិប្បាយ​ថា កំណើន​នៅ​មាន​តិច​នៅ​ឡើយ ហើយ​ថា លោក​ស្នើ​អោយ​គណបក្ស​នយោបាយ​ជំរុញ​ការ​ចូលរួម​របស់​យុវជន​អោយ​បាន​ច្រើន​ជាងនេះ។ទាំងនេះ​គឺជាខ្លឹមសារ​ខ្លះ​របស់​នៅ​ក្នុង​បទសម្ភាសន៍​រវាង​លាង ដឺលុច អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ជាមួយ​លោក​គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល៕ 

លោក គល់ បញ្ញា
លោក គល់ បញ្ញា ©delux/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ