បញ្ហាស្បែកដែលក្មេងជំទង់ ជាទូទៅ ជួបប្រទះយ៉ាងញឹកញាប់ គឺ មុន។ នេះ ជាការធម្មតាទេ សម្រាប់យុវវ័យ ដែលឆ្លងពីវ័យកុមារ ទៅជំទង់ បន្ទាប់មកនឹងក្លាយជាមនុស្សពេញវ័យ។ ប៉ុន្តែវាជារយៈកាលមួយដ៏ពិបាកនិងក្រឡាប់ចាក់បំផុត។ ដើម្បីវិលមករកភាពស្អាតរលោងបាន ត្រូវទាមទារឲ្យមានការថែទាំ និងការព្យាបាលត្រឹមត្រូវដែរ។តើអ្វីជាមូលហេតុបង្កឲ្យមានកើតជំងឺមុន ដូច្នេះ ? តើគេត្រូវធ្វើដូចម្តេចទើបអាចបំបាត់មុននេះបាន ?ដោយវេជ្ជបណ្ឌិត សឿ ច័ន្ទថន
មើលវគ្គផ្សេងទៀត
-
តើអ្វីទៅជាអាការៈអស់រដូវ ឬវិបត្តិហាប្លាយរបស់បុរស?
ក្នុងខណៈដែលស្ត្រីគ្រប់រូប ត្រូវឆ្លងកាត់ជាចាំបាច់ដំណាក់កាលធ្វើទុក្ខមិនស្រណុកខ្លួនព្រោះអស់រដូវ (Ménopause) បុរសចូលដល់វ័យ៥០ឆ្នាំឡើងទៅក៏មានអាការៈប្រហាក់ប្រហែលនឹងបាតុភូតអស់រដូវរបស់ស្ត្រីដែរ។ អាការៈអស់រដូវសម្រាប់បុរស មានឈ្មោះជាភាសាបារាំងថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិហាប្លាយជាភាសាសាមញ្ញ។ តើវិបត្តិAndropause ជាអ្វី? មានរោគសញ្ញាយ៉ាងណា? និងអាចព្យាបាលការពារបានដែរឬទេ?24/04/202408:11 -
តើការជក់កញ្ឆាប៉ះពាល់ដល់សុខភាពខួរក្បាលនិងផ្លូវចិត្តយ៉ាងណាខ្លះ?
អាល្លឺម៉ង់ជាប្រទេសដ៏ធំជាងគេ ដំបូងបង្អស់នៅអឺរ៉ុបដែលអនុវត្តច្បាប់សេរីនិយម អនុញ្ញាតឱ្យជក់ ទិញ កញ្ឆាតាមទីសាធារណៈ និងដាំកញ្ឆានៅតាមផ្ទះ ដើម្បីជាការកំសាន្តលំហែចិត្ត។ ប៉ុន្តែកញ្ឆាជាគ្រឿងញៀនមួយប្រភេទដែលល្បីខាងធ្វើឱ្យខូចខួរក្បាល និងផលវិបាកជាច្រើនផ្សេងទៀតណាស់ចំពោះសង្គមនិងសុខភាព។ នេះជាឱកាសបូកសរុបឡើងវិញអំពីផលប៉ះពាល់នៃកញ្ឆាចំពោះសុខភាព។19/04/202407:07 -
សារធាតុរ៉ែដែកមានសារៈសំខាន់យ៉ាងណាសម្រាប់សរីរាង្គកាយ?
មនុស្សយើងម្នាក់ៗមានផ្ទុកជាតិរ៉ែដែកក្នុងខ្លួនតិចតួចបំផុត គឺប្រមាណតែ ៤ក្រាម។ ប៉ុន្តែ ជាតិដែកជាសារធាតុចិញ្ចឹម ដែលសរីរាង្គកាយមិនអាចខ្វះបានទេ និងក៏មិនត្រូវឱ្យមានច្រើនជ្រុលឡើយ។ បើខ្វះជាតិដែក មនុស្សអាចនឹងមានអាការៈខ្វះឈាម ស្លេកស្លាំង អស់កម្លាំង ធីងធោង។ តែបើមានជាតិដែកច្រើនជ្រុល វាក៏អាចបង្កឱ្យមានបញ្ហាអស់កម្លាំង ឈឺចុកចាប់នៅសន្លាក់ ឬអាចធ្វើឱ្យខូចដល់ថ្លើម និងតម្រងនោមទៀត។ តើរ៉ែដែកមានតួនាទី និងសារៈសំខាន់យ៉ាងខ្លះសម្រាប់សុខភាពសរីរាង្គកាយ?11/04/202409:07 -
សង្កៀតធ្មេញពេលយប់ តើជាជំងឺធ្ងន់ធ្ងរទេ ?
ដេកសង្កៀតធ្មេញ តែងកើតមានជាញឹកញាប់ លើមនុស្សប្រុសស្រី ដែលមានអាការៈថប់កង្វង់ និងស្ត្រេសច្រើន។ ការសង្កៀតធ្មេញពេលយប់ ញយៗ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពធ្មេញ។ តើពេលណាត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យធ្មេញ និងតើត្រូវព្យាបាលយ៉ាងដូចម្តេច ?05/12/201607:05 -
កូឡាហ្សែនពិតជាអាចជួយធ្វើឱ្យនៅក្មេងជាងវ័យមែនឬ?
ជាគ្រាប់ដូចថ្នាំ ជាម្សៅអាហារបន្ថែម ជាឡេលាបស្បែក កូឡាហ្សែនកំពុងពេញនិយមខ្លាំងណាស់នាពេលបច្ចុប្បន្ន។ កូឡាហ្សែនដែលគេប្រើសម្រាប់ព្យាបាលជំងឺពុកឆ្អឹងស្គាល់តាំងពីយូរ ត្រូវបានឧស្សាហកម្មអួតអាងអំពីប្រសិទ្ធភាពផ្នែកប្រយុទ្ធប្រឆាំងភាពចាស់ជីវជ្រួញរបស់ស្បែកទៀត។ តើកូឡាហ្សែនជាអ្វី ? កូឡាហ្សែនមានឥទ្ធិពលលើស្បែក និងភាពក្មេងរបស់មនុស្សយ៉ាងណា?13/03/202409:30