អានតួអត្ថបទ
បទយកការណ៍

លោក សុខ គួង៖« ភាសា​បារាំង​គឺ​ជា​យាន្ត​សម្រាប់​សិក្សា​ជំនាញ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អ្នកនិយាយ​ភាសាបារាំង​បាន​រៀបចំ​សមាគម​អ្នកនិយាយ​ភាសាបារាំងឡើងវិញ​ ដើម្បី​ប្រមូលផ្តុំ និង​ពង្រីក​ប្រជាប្រិយភាព​ភាសា​បារាំង​នៅ​កម្ពុជា។ រចនាសម្ព័ន្ធ​សមាគម​​អ្នកនិយាយ​ភាសា​បារាំង​នៅ​កម្ពុជា​ត្រូវ​បាន​កំណត់​រួចហើយ។ លោកសុខ គួង ដែលជា​ប្រធាន​នាយកដ្ឋាន​ការងារ​នៃ​ភ្នាក់ងារ​ឧត្តមសិក្សានៃ​បណ្តា​សាកលវិទ្យាល័យ​ប្រើប្រាស់​ភាសា​បារាំង ហើយ​ដែល​បាន​ជាប់ឆ្នោត​ដឹកនាំ​សមាគម​អ្នកនិយាយ​ភាសាបារាំង​នៅកម្ពុជា​បាន​អះអាងថា ចំនួន​អ្នក​និយាយ​ភាសាបារាំង​បានកើនឡើង​ជារៀងរាល់ឆ្នាំ ផ្ទុយពី​រូបភាព​ជាក់ស្តែង​ដែលបាន​ធ្វើ​អោយ​គេ​ជឿ​ថា ភាសាបារាំង​បាន​ថយ​ប្រជាប្រិយភាព​នោះ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ លាង ដឺលុច អ្នកឆ្លើយឆ្លង​ព័ត៌មាន​អោយ​វិទ្យុបារាំង​អន្តរជាតិ​នៅ​កម្ពុជា លោក សុខ គួង ​ពន្យល់​អំពី​ស្ថានភាព​នៃ​ភាសាបារាំង​នៅ​កម្ពុជា និង​គោលដៅ​នៃ​សមាគម​អ្នក​និយាយ​ភាសា​បារាំង។

លោក សុខ គួង ប្រធាន​នាយកដ្ឋាន​ការងារ​នៃ​ភ្នាក់ងារ​ឧត្តមសិក្សា​នៃ​បណ្តា​សាកលវិទ្យាល័យ​ប្រើប្រាស់​ភាសា​បារាំង
លោក សុខ គួង ប្រធាន​នាយកដ្ឋាន​ការងារ​នៃ​ភ្នាក់ងារ​ឧត្តមសិក្សា​នៃ​បណ្តា​សាកលវិទ្យាល័យ​ប្រើប្រាស់​ភាសា​បារាំង RFI/Delux Leang
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ