ប្រទេសមហាអំណាចសហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៦វិចិ្ឆកាខាងមុខនេះ។ បេក្ខជនប្រធានាធិបតីកំពុងតែធ្វើយុទ្ធនាការយ៉ាងស្វិតស្វាញ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានរៀបចំអោយមានការអញ្ជើញអ្នកកាសែតបរទេសជាច្រើននាក់ អោយពួកគេមានលទ្ធភាពយកព័ត៌មានដោយផ្ទាល់នៅសហរដ្ឋអាមេរិកអំពីការបោះឆ្នោតនេះដែរ។ តើប្រជាពលរដ្ឋអាមេរិកសម្រេចជ្រើសរើសមេដឹកនាំរបស់ខ្លួនដោយសំលឹងមើលទៅលើកត្តាអ្វីខ្លះ? ឬថាតើគណបក្សនយោបាយប្រើប្រាស់ថវិកាឃោសនាបោះឆ្នោតទៅលើសកម្មភាពអ្វីខ្លះ? លាង ដឺលុចអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសន៍លោក ប៉ាទ្រីក បាត់ល័រ (Patrick Butler) ដែលជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកកាសែត និងជាគ្រូបង្គោលមួយរូបនៅក្នុងកម្មវិធីដឹកនាំអ្នកកាសែតបរទេសសម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ជុំវិញការបោះឆ្នោតនេះ។

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ