អានតួអត្ថបទ
បទសម្ភាស

លោក​ប៉ាស្កាល់ រ៉ូយែរ៖ ការងារ​ជួសជុល​ប្រាសាទ​បាពួន​ត្រូវបាន​ធ្វើឡើង​មួយ​សតវត្សរ៍​មកហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​របស់​យើង​ប្រចាំ​សប្តាហ៍​នេះ គឺ​លោក​ប៉ាស្កាល់ រ៉ូយែរ (Pascal Royère) ស្ថាបត្យករ​ និង​ជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​បាពួន។ នៅថ្ងៃ​អាទិត្យ​ ៣កក្កដា ២០១១​នេះ ​ព្រះមហាក្សត្រ​ខ្មែរ​ ​​និង​នាយករដ្ឋមន្រ្តី​បារាំង​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បិទគម្រោង​​ជួសជុល​ប្រាសាទ​បាពួន ដែល​បាន​បើក​ធ្វើ​​តាំង​ពី​ឆ្នាំ​១៩៩៥​មក។ ក៏ប៉ុន្តែ យោងតាម​លោក​រ៉ូយែរ ការងារ​ជួសជុល​ប្រាសាទ​បាពួន មិនមែន​ទើប​នឹង​ចាប់ផ្តើម​ នៅ​ឆ្នាំ​១៩៩៥​នេះ​ទេ គឺ​ចាប់ផ្តើម​​តាំង​ពី​​ឆ្នាំ​១៩០៨​ម៉្លេះ ក៏ប៉ុន្តែ ការជួសជុល​ត្រូវបាន​ខកខាន ក្រោយ​ពី​កម្ពុជា​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ស៊ីវិល កាល​ពី​ឆ្នាំ​១៩៧០។ នៅពេល​ដែល​ការជួសជុល​បាន​ចាប់ផ្តើម​ឡើងវិញ នៅ​ឆ្នាំ​១៩៩៥ ក្រុម​ស្ថាបត្យករ​បាន​ជួប​នឹង​បញ្ហា​លំបាក​ជាខ្លាំង ដោយ​​រាល់​ឯកសារ និង​ប្លង់​ប្រាសាទ​ត្រូវបាន​​បាត់បង់​អស់ ក្នុង​សម័យ​ខ្មែរក្រហម។

លោក​ប៉ាស្កាល់ រ៉ូយែរ (Pascal Royère)
លោក​ប៉ាស្កាល់ រ៉ូយែរ (Pascal Royère) RFI/Delux Leang
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ