អានតួអត្ថបទ
បទសម្ភាស

លោក​លី វីរៈ៖ “រៀន​ពី​អតីតកាល ដើម្បី​ត្រៀមខ្លួន​សម្រាប់​អនាគត”

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំសប្តាហ៍​របស់​យើង នៅថ្ងៃ​នេះ គឺ​លោក លី វីរៈ ដែល​ទើប​នឹង​ចេញផ្សាយ​សៀវភៅ​មួយ​ក្បាល​ ជាភាសា​ខ្មែរ មានចំណង​ជើង​ថា “​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​”។ នៅ​ក្នុង​សៀវភៅ​ប្រមាណ​ជា ៦០​ទំព័រ បោះពុម្ពផ្សាយ កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ លោក​លី វីរៈ បាន​ធ្វើការ​ពន្យល់​អំពី​មូលហេតុ និង​ផលវិបាក​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០០៨។គួរ​បញ្ជាក់​ថា លោក​លី វីរៈ បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ ពី​ប្រទេស​បារាំង ហើយ​បច្ចុប្បន្ន​ ជា​បេក្ខជន​ត្រៀម​ចូល​ជា​សមាជិក​អ្នក​វិភាគ​ហិរញ្ញវត្ថុ​អន្តរជាតិ នៅ​ប្រទេស​កាណាដា។

សៀវភៅ​ស្តីពី "វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក" និពន្ធ​ដោយ​លោក លី វីរៈ
សៀវភៅ​ស្តីពី "វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក" និពន្ធ​ដោយ​លោក លី វីរៈ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ