អានតួអត្ថបទ
បទសម្ភាស

លោក​ ស៊ុត​ ឌីណា​៖ លិខិត​ព្រមាន​របស់​ក្រសួង​ការ​បរទេស​ ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ដឹក​នាំ​ការងារ​នៅ​ក្នុង​ក្រសួង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ គឺ​លោក ស៊ុត ឌី​ណា ឯកអគ្គ​រាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​តែងតាំង​ថ្មី ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង។ លោក ស៊ុត ឌី​ណា តាម រយៈ​វិទ្យុ​បារាំង​អន្តរជាតិ RFI បាន​ឆ្លើយបំភ្លឺ​ទៅនឹង​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ដែលមាន​ខ្លឹមសារ​ណែនាំ​ឲ្យ​លោក ស៊ុត ឌី​ណា គ្រប់​គ្រង​​​ត្រា​​របស់​ស្ថានទូត​ឲ្យបាន​ល្អ។ លិខិត​របស់​ក្រសួង​ការបរទេស​មាន​បី​ចំណុច ដែល​លោក ស៊ុត ឌី​ណា បាន​ហៅ​លិខិត​នោះ​ថា គឺជា​ការ​សំពង​មួយ​ដំបង​យ៉ាងធ្ងន់ធ្ងរ​មកលើ​រូបលោក នឹង​​​បាន​បង្ហាញថា​ ប្រព័ន្ធ​ដឹកនាំ​ការងារ​នៅក្នុង​ក្រសួង​មួយ​នេះ​ចុះខ្សោយ។

លោក ស៊ុត ឌីណា ឯកអគ្គរាជទូតថ្មី​នៃ​ព្រះរាជាណាចក្រកម្ពុជា​​​​ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង
លោក ស៊ុត ឌីណា ឯកអគ្គរាជទូតថ្មី​នៃ​ព្រះរាជាណាចក្រកម្ពុជា​​​​ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង @Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ