សុក្រ 26 តុលា 2012
លោកសម រង្ស៊ី៖« ខ្ញុំសុំចូលគោរពវិញ្ញាណក្ខន្ធសម្តេចឳក្នុងនាមជាកូនចៅរបស់ព្រះអង្គ គឺមិនមែនក្នុងនាមជាអ្នកនយោបាយទេ »

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិកម្ពុជា
Radio Australia
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី២៧ តុលានេះ គឺលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិកម្ពុជា។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកសម រង្ស៊ីបានបន្តទទូចស្នើជាថ្មីឲ្យលោកអាចចូលទៅកម្ពុជាដើម្បីថ្វាយបង្គំព្រះបរមសព និងគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឳនរោត្តមសីហនុជាលើកចុងក្រោយនៅក្នុងព្រះបរមរាជវំាង។ សំណើនេះត្រូវបានលោកសម រង្ស៊ីអះអាងថា គឺក្នុងនាមលោកជាកូនចៅរបស់សម្តេចឳ គឺមិនមែនក្នុងនាមលោកជាប្រធានគណបក្សសង្រ្គោះជាតិកម្ពុជាទេ។ លោកសម រង្ស៊ីបានយល់ឃើញថា ពេលនេះ ជាពេលដែលខ្មែរគ្រប់រូបត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចឳ ដោយមិនត្រូវនាំគ្នានិយាយពីរឿងនយោបាយឡើយ៕
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ