សុក្រ 03 កុម្ភៈ 2012
លោក សម រង្ស៊ី៖« ជោគជ័យ​របស់​គណបក្ស​សម រង្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា ជា​ជោគជ័យ​កម្លំាងចិត្ត លើ​កម្លំាងលុយ »
លោក សម រង្ស៊ី ប្រធាន​គណបក្សសម រង្ស៊ី
Sam Rainsy, ancien ministre de l’économie au Cambodge.
©(V.Fournier)
លោក សម រង្ស៊ី ប្រធាន​គណបក្សសម រង្ស៊ី
ដោយ គួច គន្ធារ៉ា

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ​នៅ​​ថ្ងៃសៅរ៍ ទី៤ កុម្ភៈ​នេះ គឺ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា ជោគជ័យ​របស់​គណបក្ស​សម រង្ស៊ី​នា​សម័យ​បោះឆ្នោត​ព្រឹទ្ធសភា​និតិកាល​ទី៣​កន្លង​មក គឺ​ជា​ជោគជ័យ​កម្លំាងចិត្ត លើ​កម្លំាងលុយ។ ទន្ទឹម​គ្នា​នេះ លោក សម រង្ស៊ី​បាន​អះអាង​ពី​ជំហរ​ដែល​លោក​បាន​គំាទ្រ​ប្រទេស​ចិន​នៅ​ក្នុង​ជម្លោះ​ដែនសមុទ្រចិន​ភាគ​ខាង​ត្បូង​រវាង​ចិន និង​វៀតណាម និង​ការ​សម្តែង​ការ​ដឹងគុណ​ចិន​ចំពោះ​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា៕

អត្ថាធិប្បាយ (4)

ហេតុ​អ្វី​បាន​ជា​​​លោក​សមរង្ស៉ី​​​ប្រាប់​គេ​ថា ខ្លួន​កាត់ចិន?

ក្នុង​សារ​ជូនពរ​ចូលឆ្នាំចិន លោកសមរង្ស៊ី​ បាន​ប្រាប់​ថា​លោក​​មាន​សាច់ញាតិ​បង្កើត​ជា​ជនជាតិចិន​មក​ពី​ប្រទេស​ចិន កាលពី​១០០ឆ្នាំមុន។ តើ​ការថ្លែង​បែបនេះ មាន​គុណវិបត្តិ និង គុណសម្បត្តិ​​អ្វីខ្លះ​​​​ចំពោះលោក? តើ​លោក​មិន​ខ្លាច​គេ​ យល់​ថា លោក​នឹង​លំអៀង និង អាច​កាត់ប្រយោជន៍​អោយចិន​បើ​លោក​មាន​ឱកាស? ឬថា បច្ចុប្បន្ន មាន​ចិន និង កូន​កាត់ចិន​ច្រើន មាន​អំណាច និង ទ្រព្យសម្បត្តិ​នៅ​អាស៊ីអាគ្នេយ៍ ក៏​ដូចជា​កម្ពុជា ដែល​នឹង​គាំទ្រលោក ពេល​ដឹង​ថា លោក​ក៏ជា​ចិន​ដែរ?
សំណូរ​ដែល​ស្តាប់​ទៅ​ហាក់ដូច​ជា​រឿង​ផ្ទាល់​ខ្លួន តែតាមពិត​វា​ជា​រឿង​ដែល​ពលរដ្ឋខ្មែរទាំងឡាយ​​ចង់​ដឹង​ ពាក់ព័ន្ធ​នឹង​ជីវិត​ ក៏ដូចជា​ជំហរ​របស់​អ្នកនយោបាយ​របស់​ខ្លួន។
សង្ឃឹម​ថា នឹង​បាន​ចម្លើយ​តាម​រយៈ​កម្មវិធីណាមួយ​របស់ RFI​ក្នុង​ពេល​ឆាប់ៗ។
អរគុណ!

សំណួរ​​ដែលគួរ​​​សួរមួយទៀត

ខ្ញុំមានសំណួរមួយដែលខ្ញុំគ្រាន់ តែចង់ដឹងពីជំហររបស់លោក សម​​​ រង្សី ទាក់ទង នឹងរឿង ៧មករា។​​​
ខ្ញុំជាប្រិយមិត្តរបស់ វិទ្យុជាច្រេីនឆ្នាំណាស់មកហេីយ ហេីយខំ្ញុក៏ធ្លាប់ស្តាប់ ការបកស្រាយរបស់លោក បែ៉ន បុណ្ណា 
វិភាគជាច្រេីនលេីក ទាក់ទងនឹងថ្ងៃនេះ។ ខ្ញុំគ្រាន់តែចង់ដឹងថា បេីមានម៉ាសីុនគ្រប់គ្រងពេលវេលា េហីយអាចធ្វេី អោយយេីងត្រឡប់ទៅថ្ងៃនោះបាន តេីគាត់នឹងធ្វេីអ្វីៗគ្រាប់យ៉ាង​​​ ដេីម្បីកំុយួនឈ្លានពានចូលដីខ្មែរ ដូចដែលគាត់និយាយ េហីយទុក
អោយខ្មែរក្រហមសម្លាប់ប្រជាជនតទៅ ទៀត ឬយ៉ាងណា?

Support!

Great Question! Anybody answer?

«សត្រូវ​របស់​សត្រូវ​ខ្ញុំ​គឺ​ជា​មិត្ត​របស់​ខ្ញុំ»

«សត្រូវ​របស់​សត្រូវ​ខ្ញុំ​គឺ​ជា​មិត្ត​របស់​ខ្ញុំ»

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close