លោកគឹម ហាក់ ជាអ្នកថតរូបអាជីពមួយរូបដែលបានផ្តើមមុខរបរនេះក្នុងឆ្នាំ២០០៩។ ក្នុងរយៈពេលដ៏ខ្លី ដោយសារតែមានស្នាដៃដ៏ល្អ អ្នកថតរូបអាជីពវ័យក្មេងត្រូវបានជ្រើសរើសអោយចូលរួមក្នុងការតាំងពិពណ៌រូបថតជាច្រើនទាំងក្នុងប្រទេស និងនៅបរទេស។ ចុងក្រោយនេះ ស្នាដៃរបស់លោកទាក់ទងនឹងអគារចំណាស់នៅក្នុងខេត្តកែបត្រូវបានជ្រើសរើសជាស្នាដៃជ័យលាភីដោយសារៈមន្ទីរដ៏ល្បីមួយក្នុងប្រទេសបារាំងឈ្មោះ Le musée du quai Branly។ លោកគឹម ហាក់ថ្លែងថា លោកមានមោទនភាពក្នុងការនាំឈ្មោះប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិក្នុងវិស័យរូបថត។ ដើម្បីយល់អោយកាន់តែច្បាស់អំពីការងារជាអ្នកថតរូបអាជីព សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលាង ដឺលុច អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិប្រចាំប្រទេសកម្ពុជា និង លោកគឹម ហាក់៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ