សុក្រ 25 វិច្ឆិកា 2011
លោក កឹម សុខា៖« ថវិកាជាតិ និងប្រាក់កម្ចីបរទេសចេះតែកើន រីឯអំពើពុករលួយក៏កាន់តែកើនឡើងដែរ »

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី ២៦ វិច្ឆិកា ឆ្នំា ២០១១ នេះ គឺលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោក កឹម សុខាបានបញ្ជាក់ថា លោកមិនជំទាស់នឹងការបង្កើនថវិកាជាតិរបស់រដ្ឋាភិបាលទេ។ ប៉ុន្តែលោកបានប្រឆំាងនឹងការចាយខ្ជះខ្ជាយ និងការដែលរដ្ឋាភិបាលមិនបានប្រើប្រាស់ថវិកាជាតិឲ្យចំទិសដៅ។ ទន្ទឹមគ្នានេះ លោក កឹម សុខាក៏បានអំពាវនាវឲ្យរដ្ឋាភិបាលផ្តោតការចំណាយទៅលើវិស័យកសិកម្ម ពីព្រោះប្រជាជនកម្ពុជាភាគច្រើន ជាកសិករ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ