សុក្រ 15 មិថុនា 2012
លោក ធន់ សារ៉ាយ៖« ការអភិវឌ្ឍន៍ គឺដើម្បីកាត់បន្ថយភាពក្រីក្រ មិនមែនបង្កើនភាពក្រីក្រទេ »
លោក ធន់ សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
ចាន់ណា
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី១៦ មិថុនានេះ គឺលោក ធន់ សារ៉ាយ ប្រធានអង្គការអាដហុក ប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្ម និងជាប្រធានគណៈកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ា លោក ធន់ សារ៉ាយបានសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក្នុងការអនុវត្តន៍នយោបាយថ្មីដើម្បីកាត់ដីឲ្យប្រជាជននៅតំបន់មានជម្លោះ ជាពិសេសជម្លោះជាមួយនឹងក្រុមហ៊ុនដីសម្បទាននៅទូទំាងប្រទេស។ តែអ្វីដែលលោក ធន់ សារ៉ាយកំពុងរង់ចំាមើល គឺការអនុវត្តន៍ជាក់ស្តែង។ ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ថា ការអភិវឌ្ឍន៍ គឺដើម្បីកាត់បន្ថយភាពក្រីក្រ មិនមែនបង្កើនភាពក្រីក្រទេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ