អង្គារ 23 តុលា 2012
លោកសាស្រ្តាចារ្យរបំា ព្រឿង ឈៀង៖” សម្តេចឳជាអ្នកលើកស្ទួយជីវភាពសិល្បករ និងវប្បធម៌ ”
លោកព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ វិចិត្រសិល្បៈ
ដើម្បីជាការរម្លឹកពីស្នាព្រះហស្តរបស់ព្រះករុណាសម្តេចនរោត្តមសីហនុ អតីតព្រះមហាក្សត្រកម្ពុជា ក្នុងពេលដែលប្រជារាស្រ្តនៅទូទាំងប្រទេសកំពុងកាន់ទុក្ខយ៉ាងក្រៀមក្រំចំពោះការសោយទិវង្គតរបស់ព្រះអង្គ នៅក្នុងកម្មវិធីជីវិតជោគជ័យថ្ងៃអង្គារនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នកនាងឲ្យស្គាល់ពីដំណើរជីវិតសិល្បកររបំាព្រះរាជទ្រព្យម្នាក់ដែលបានដង្ហែអង្គសម្តេចឳតំាងដើមរហូតមក គឺលោកសាស្រ្តាចារ្យរបាំ ព្រឿង ឈៀង។ លោកព្រឿង ឈៀងជាអ្នករបំា ជាអតីតព្រឹទ្ឋបុរសរងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលបច្ចុប្បន្ននេះ លោកជាទីប្រឹក្សាក្រសួងវប្បធម៌ វិចិត្រសិល្បៈ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ