សៅរ៍ 11 កុម្ភៈ 2012
លោក យឹម សារី៖« ករណី​លោក​មេធាវី ជូង ជូងី​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ »
លោក យឹម សារី អ្នកនំាពាក្យ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
លោក យឹម សារី អ្នកនំាពាក្យ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
©ចាន់ណា
ដោយ គួច គន្ធារ៉ា

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ​នៅ​​ថ្ងៃសៅរ៍ ទី១១ កុម្ភៈ​នេះ គឺ​លោក យឹម សារី អ្នកនំាពាក្យ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក យឹម សារី​បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​​គណៈមេធាវី​នឹង​កោះ​ហៅ​លោក​មេធាវី ជូង ជូងី​ឲ្យ​ចូល​បំភ្លឺ​ករណី​ចំនួន​ពីរ ទីមួយ គឺ​ទាក់ទង​នឹង​សន្និសីទ​កាសែត​ដែល​លោក ជូង ជូងី​បាន​ធ្វើ​កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១១ និង​ករណី​ទីពីរ គឺ​ទាក់ទង​នឹង​បណ្តឹង​របស់​តុលាការ​ខេត្ត​កណ្តាល​ដែល​បាន​ចោទ​លោក ជូង ជូងី ពី​បទ​បាន​រំដោះ​ជនជាប់​ចោទ​ឲ្យ​រត់​ចេញ​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី ២៣ កញ្ញា ឆ្នំា ២០១១។ ទន្ទឹម​គ្នា​នេះ លោក យឹម សារី​បាន​ច្រាន​ចោល​ទំាង​ស្រុង​ការ​លើក​ឡើង​ដែល​ថា រឿងរ៉ាវ​របស់​លោក ជូង ជូងី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៕

ពាក្យគន្លឹះ : កម្ពុជា - ច្បាប់ - តុលាការ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close