ចិនមានអ្នកប្រើប្រាស់អ៊ីនធ័រណែត៥១៣លាននាក់
ក្នុងអំឡុងពេលតែមួយឆ្នាំ អ្នកប្រើប្រាស់អ៊ីនធ័រណែតនៅប្រទេសចិនបានកើនឡើងជាង៥០ប្លាយលាននាក់។ ចាប់ពីពេលនេះទៅ ពលរដ្ឋចិនដែលប្រើប្រាស់អ៊ីនធ័រណែតមានចំនួនទាំងអស់៥១៣លាននាក់ហើយ។ អ្វីដែលកំពុងធ្វើឲ្យអាជ្ញាធរបារម្ភ គឺការកើនឡើងលឿនរហ័សនៃអ្នកប្រើប្រាស់Microblogs។
រហូតដល់ដំណាច់ឆ្នាំ២០១១កន្លងផុតទៅនេះ អ្នកប្រើប្រាស់អ៊ីនធ័រណែតនៅប្រទេសចិនមានចំនួនទាំងអស់៥១៣នាក់ ពោលគឺបានកើនឡើងប្រមាណ១២,២% បើប្រៀបធៀបទៅនឹងឆ្នាំ២០១០។ មិនតែប៉ុណ្ណោះ ចំនួនអ្នកប្រើប្រាស់Microblogs បានកើនឡើងខ្លាំង គឺមានរហូតដល់ទៅ២៥០លាននាក់នៅចុងឆ្នាំ២០១១។ នេះបើយោងទៅតាមមជ្ឈមណ្ឌលព័ត៌មានស្តីពីអ៊ីនធ័រណែតនៅប្រទេសចិន។
ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ មជ្ឈមណ្ឌលដដែលអះអាងថា អ្នកប្រើប្រាស់អ៊ីនធ័រណែតបានកើនចំនួនជាពិសេសនៅទីក្រុងប៉េកាំង ពោលគឺប្រមាណ៧០,៣%។ ក្នុងចំណោមអ្នកប្រើបា្រស់ប្រាំនាក់ បួននាក់មានអាយុពី១០ទៅ៣៩ឆ្នាំ។ ពួកគេប្រើប្រាស់អ៊ីនធ័រណែតជាពិសេសតាមរយៈComputers នៅទីកន្លែងធ្វើការ ទូរស័ព្ទដៃ និងLaptobs។
ការកើនឡើងលឿនរហ័សនៃចំនួនអ្នកប្រើបា្រស់អ៊ីនធ័រណែតនេះកំពុងធ្វើឲ្យអាជ្ញាធរចិនបារម្ភ ពីព្រោះរហូតមកទល់ពេលនេះ វិធានការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលនៅមានការខ្វះខាតច្រើន។ ជាក់ស្តែង អាជ្ញាធរចិនដែលអាចបិទខ្ទប់គេហទំព័រនេះ ឬគេហទំព័រនោះបានមែន តែមិនទាន់មានលទ្ធភាពរារាំងពួកអ្នកប្រើប្រាស់Microblogs កុំឲ្យបង្ហោះសាររិះគន់រដ្ឋាភិបាលបាននៅឡើយទេ។ អ៊ីចឹងហើយ បានជាប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរចិនបានសម្រេចពង្រឹងការត្រួតពិនិត្យទៅលើប្រព័ន្ធឃោសនាមហាជនថ្មីមួយនេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati















អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ