រុស្ស៊ី-បស្ចិមលោក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 08 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 08 តុលា 2012

អធិការកិច្ច​ទៅវិញ-ទៅមក​ក្នុង​ក្របខ័ណ្ឌ​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ស្តី​អំពី ” មេឃចំហ ”

យន្តហោះ​​រុស្ស៊ី​ Antonov-30B
យន្តហោះ​​រុស្ស៊ី​ Antonov-30B

ដោយ កែវ ឆាយា

ពី​ខាង​រុស្ស៊ី អធិការកិច្ច​ធ្វើ​ពី​ថ្ងៃ៨ តុលា​នេះ ដល់​ថ្ងៃ២២ តុលា​ក្នុង​មេឃ​អាមេរិក។ ពី​ខាង​បស្ចិមលោក អធិការកិច្ច​នេះ​ធ្វើ​ដោយ​ពួក​អ្នកឯកទេស​អង់គ្លេស​ក្នុង​ដែន​អាកាស​រុស្ស៊ី ពី​ថ្ងៃ៨ តុលា​នេះ​ដែរ ប៉ុន្តែ​ត្រឹម​ថ្ងៃ១២ តុលា។ ដំណឹង​នេះ​ប្រកាស​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី។

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ
 

08/10/2012 by កែវ ឆាយា

តាម​ដែល​ស្ថាប័ន​យោធា​រុស្ស៊ី​លំអិត​ឲ្យ​ដឹង​ពី​ខាង​រុស្ស៊ី ការហោះ​សង្កេតការណ៍​ក្នុង​មេឃ​អាមេរិក​ធ្វើ​ដោយ​យន្តហោះ​រុស្ស៊ី​ធុន Tupolev-154M នៅ​តាម​ផ្លូវអាកាស​កំណត់​ទុក​ជា​មុន ដោយ​ភាគី​អាមេរិក គឺ​ដោយ​ចេញ​ពី​អាកាសយានដ្ឋាន​ជាក់លាក់ និង​ចុះចត ក៏​នៅ​តាម​អាកាសយានដ្ឋាន​ជាក់លាក់​ដែរ។ ជិះ​ក្នុង​យន្តហោះ​នោះ រួម​ជាមួយ​ពួក​អ្នកឯកទេស​រុស្ស៊ី ក៏​ទាំង​ពួក​អ្នកឯកទេស​អាមេរិកាំង។ ភារកិច្ច​ដែល​ចោទ គឺ​ត្រួតពិនិត្យ​លើ​ដំណើរ​បំពេញ​តាម​ការ​ព្រមព្រៀង​គ្នា​ស្តីអំពី​ការ​ប្រើ​មធ្យោបាយ​បច្ចេកទេស ខាង​តាម​ដាន​សង្កេតការណ៍។ ក្រសួង​ការពារជាតិ​រុស្ស៊ី​កត់សម្គាល់​ថា អធិការកិច្ច​ធ្វើ​ដោយ​ភាគី​រុស្ស៊ី​ក្នុង​ដែន​អាកាស​របស់​រដ្ឋ​ដែល​ជា​សមាជិក​សន្ធិសញ្ញា ”មេឃចំហ” នឹង​ប្រព្រឹត្ត​ទៅ ២លើក គិត​តាម​លេខរៀង ជា​លើក ទី៣០ និង​ទី៣១។
 
ពី​ខាង​បស្ចិមលោក អធិការកិច្ច​ក្នុង​ដែនអាកាស​រុស្ស៊ី ធ្វើ​ដោយ​ពួកអ្នកឯកទេស​អង់គ្លេស​ជិះ​ក្នុង​យន្តហោះ​ស៊ុយអែត ម៉ាក”SAAB OC-100“ ដោយ​ចេញ​ពី​ព្រលាន​យន្តហោះ ជាយ​ក្រុង​ម៉ូស្គូ​ឈ្មោះ Kubinka តាម​ផ្លូវអាកាស​ដែល​មាន​ប្រវែង​សរុប​ទៅ ៥.៥០០ គ.ម.។ យន្តហោះធុន​នេះ សម្រាប់​សង្កេតការណ៍​ស្ថិត​ក្នុង​ចំណោម​យន្តហោះ​ដែល​មិន​អាច​បំពាក់​ទៅ​ដោយ​អាវុធ ឬ​មធ្យោបាយ​ណា​ដែល​ឥតប្រមើល ដោយ​សន្ធិសញ្ញា ”មេឃចំហ” ឡើយ។ ការ​នេះ​បញ្ជាក់​ដោយ​ពួកអ្នកឯកទេស​រុស្ស៊ី ដែល​បាន​ឲ្យ ”ភ្លើងខៀវ” ដល់​ការ​ហោះហើរ​របស់​វា​ក្នុង​មេឃ​រុស្ស៊ី។
 
សន្ធិសញ្ញា ”មេឃចំហ” ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ១៩៩២ មុន​ដំបូង ដោយ​២៧ប្រទេស សមាជិក ”អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប” ហៅកាត់​ថា OSCE។ មក​ទល់​ឥឡូវ មាន ៣៤ប្រទេស​ទៅ​ហើយ បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ឯកសារ​អន្តរជាតិ​នេះ។ គោលដៅ​សន្ធិសញ្ញា ”មេឃចំហ” គឺ​ជម្រុញ​ដល់​ការ​ពង្រឹង​ជំនឿ​ទុកចិត្តគ្នា​រវាង​រដ្ឋ​តាមរយៈ​ការកែ​ឲ្យ​ប្រសើរ​ឡើង យន្តការ​ខាង​ត្រួតពិនិត្យ​លើ​សកម្មភាព​យោធា និង​លើ​ដំណើរ​គោរព​តាម​សន្ធិសញ្ញា​ផង​ទាំង​ឡាយ ដែល​កំពុង​មាន​សុពលភាព​ក្នុង​វិស័យ​ត្រួតពិនិត្យ​លើ​សព្វាវុធ។
 
ឯកសារ​អន្តរជាតិ​នេះ​កំណត់​របប​ដែល​ហៅ​ថា “មេឃចំហ” ឆ្ពោះ​ទៅ​ធានា​នូវ​លទ្ធភាព​សម្រាប់​រាល់​តែ​ប្រទេស​ហត្ថលេខី​ធ្វើ​ការហោះឆ្វែល​លើ​ដែនដី​គ្នា​ទៅវិញ ទៅមក ដើម្បី​ត្រួតពិនិត្យ បូក​ទាំង​ក្នុង​វិស័យ​បញ្ចៀស​ពី​ស្ថានការណ៍​វិបត្តិ និង​រាលដាល​ដល់​វិស័យ​ការពារ​បរិស្ថាន​ទៅ​ផង។ តាម​ធម្មតា ក្នុង​ការហោះ​ត្រួតពិនិត្យ​នេះ រុស្ស៊ី​ប្រើ​យន្តហោះ​ធុន Tupolev-154 M ឬ​ធុន Antonov- 30 B ចំណែក​ភាគី​អាមេរិក​ប្រើ​យន្តហោះ​ធុន Boeing -707៕

tags: រុស្ស៊ី - សហរដ្ឋអាមេរិក
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close