អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​ទទួលស្គាល់​ថា​ ក្រុង​ញូវដេល្លី​រង​ការ​បំពុល​បរិយាកាស​ដូច​ក្រុង​ប៉េកាំង​ដែរ​

នៅថ្ងៃ​ព្រហស្បត្តិ៍​នេះ អាជ្ញាធរ​ឥណ្ឌា​បាន​ទទួលស្គាល់​ថា ទីក្រុងញូវដេល្លី​​ក៏​រង​ការបំពុល​បរិយាកាស​ដូច​ជា​​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដែរ។ ប៉ុន្តែ ឥណ្ឌា​​​បដិសេធ​មិនទទួលយក​ពាក្យ​​ថា ​ក្រុងញូវដេល្លី​ជា​ក្រុង​​ដែល​រង​ការបំពុល​ច្រើនខ្ពស់​ជាងគេ​​ក្នុង​ពិភពលោកទេ។

បរិយាកាស​នៅ​ក្រុងញូវដេល្លី រង​ការ​បំពុល​ដូច​ជា​ក្រុងប៉េកាំង​ដែរ។
បរិយាកាស​នៅ​ក្រុងញូវដេល្លី រង​ការ​បំពុល​ដូច​ជា​ក្រុងប៉េកាំង​ដែរ។ Reuters
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ពុធ​ ​អង្គការ​សុខភាព​ពិភពលោក បានចុះ​ផ្សាយ​​​របាយការណ៍​សិក្សា​មួយ​ បង្ហាញ​​​ថា ក្នុង​ចំណោម​ក្រុង​១៦០០ នៃ​ប្រទេស​៩១ក្នុង​ពិភពលោក ក្រុង​ញូវដេល្លី​ប្រទេស​​​​​ឥណ្ឌា​ ក្នុង​មួយឆ្នាំៗ ​មានសារធាតុ​ល្អិតឆ្មារ​​ប្រភេទ​PM ២,៥ ​ប្រមាណ​​​១៥៣ក្រាម​ ក្នុង​មួយ​ម៉ែត្រ​គូប។ សារធាតុ​ល្អិត​ឆ្មារ​ទាំងនេះ​មានប្រវែង​​តិច​ជាង​២សង់ទីម៉ែត្រ​កន្លះ។ វា​អាច​ជ្រាបចូល​ក្នុង​ឈាម​ ទៅ​វាយប្រហារ​សួត​មនុស្ស​យើង។ សារធាតុ​ល្អិតឆ្មារ​នេះ ប្រសិន​បើ​មាន​បរិមាណ​ខ្ពស់​ក្នុង​ខ្លួន​មនុស្ស អាច​ធ្វើ​អោយ​​មនុស្ស​រង​​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ កើត​មហារីក​សួត​ រឺ​ក៏​ជំងឺ​បេះដូង​បាន។

នៅ​ថ្ងៃព្រហស្បតិ៍​នេះ អាជ្ញាធរ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ក្នុង​បរិយាកាស បាន​ទទួល​ស្គាល់​ថា​ ក្រុង​ញូវដេល្លី​ពិតជា​រង​ការ​បំពុល​បរិកាសមែន ប៉ុន្តែ​មិនមែនមាន​សារធាតុ​ល្អិតឆ្មារ​រហូត​ដល់​​​កម្រិត​​​១៥៣ក្រាម​ក្នុង​មួយម៉ែត្រ​គូប​ដូច​ជាការ​លើកឡើង​របស់​អង្គការ​សុខភាព​ពិភព​លោក​ទេ។ ​សារធាតុ​នេះ​ប្រហែល​មាន​ត្រឹម​តែ​១១០ទៅ១២០ក្រាម​ក្នុង​មួយម៉ែត្រ​គូប​ប៉ុណ្ណោះ។ ​អាជ្ញាធរ​ឥណ្ឌា​ទទួលស្គាល់​ថា ​គុណភាព​ខ្យល់​ដកដង្ហើម​នៅ​ទីក្រុង​ញូវដេល្លី​ ​ក៏​រង​ការបំពុល​ដូច​ជា​នៅ​ទីក្រុងប៉េកាំង​ដែរ។ ប៉ុន្តែ គុណភាព​ខ្យល់​ក្នុង​បរិកាស​​ គឺ​ល្អ​លើស​ពី​ទីក្រុង​ប៉េកាំង ហើយ​កាន់តែ​ប្រសើរ​ទៅទៀត ពេល​ភ្លៀង​រដូវ​មូសុង។

កាលពី​ដើមឆ្នាំ ​ឥណ្ឌា​ធ្លាប់​បាន​ទាត់ចោល​ការសិក្សា​​របស់​អាមេរិក​ពី​ខ្យល់​ក្នុង​បរិយាកាស​នៅ​ឥណ្ឌា​ម្តងហើយ។ ការសិក្សា​អាមេរិក​នោះ​ លើកឡើង​ថា គុណភាព​ខ្យល់​ដកដង្ហើម​នៅ​ក្រុងញូវដេល្លី​​ ក៏​អាក្រក់​ដូច​ជា​នៅ​ទីក្រុង​ប៉េកាំង​ដែរ។ ​ដោយឡែក ទោះ​ជា​កម្រិត​​សារធាតុ​ល្អិត​ឆ្មារ​ ​នៅ​ឥណ្ឌា​ធ្លាក់​នៅ​ត្រឹម​​ពី​១១០ទៅ​១២០ក្រាម​ ក្នុង​មួយម៉ែត្រ​គូប ដូច​ជា​ការអះអាង​របស់​ឥណ្ឌា ​​ក៏​ក្រុង​ញូវដេល្លី​​នៅតែ​ស្ថិត​ក្នុង​ចំណោម​ទី​ក្រុងនានា​ដែល​រង​ការ​បំពុល​បរិយាកាស​​ខ្ពស់​​​​​ជាងគេ ក្នុង​ពិភពលោក។ ​អង្គការ​ការពារ​បរិស្ថាន​មួយ​នៅ​ឥណ្ឌា​ប្រាប់ថា ​ក្រុង​​​​ចំនួន​១៣ក្នុង​ចំណោម​​​២០ក្រុង​ នៅ​ឥណ្ឌា​ ជា​ក្រុង​រង​ការ​បំពុល​ខ្ពស់​បំផុត​ក្នុង​ពិភពលោក។

បរិស្ថាន​​ទីក្រុង​ញូវដេល្លី​រង​ការបំពុល​ខ្លាំង​ គឺ​ដោយ​សារ​តែ​​​កន្លែង​ចតរថយន្ត​​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់​ ហើយ​​​នៅរដូវ​រងារ ឥណ្ឌា​បាន​​ដុតអុស​និង​ប្រាស់​​​សម្ភារៈ​​ទប់ស្កាត់​ភាពត្រជាក់​​ច្រើន​ ផ្តល់​ជា​ផល​អាក្រក់​​ដល់​​បរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ