អានតួអត្ថបទ
កម្ពុជា

លោក ​​ហ៊ុន​​ សែន​​ ប្រ​​កាស​​ឲ្យ​​ប្រើ​​គោល​​ន​​យោ​​បាយ​​គាំ​​ពារ​​កុ​​​មារ​​តូច​​និង​​អំ​​ពាវ​​នាវ​​ឲ្យ​​រ​ក្សា​​សន្តិ​​ភាព​​

គោល​ន​យោ​បាយ​ជាតិ​និង​ផែន​ការ​ស​កម្ម​ភាព​ស្តី​ពី​ការ​គាំ​ពារ​និង​អភិ​វឌ្ឍ​កុ​មារ​តូច​នៅ​កម្ពុជា​ត្រូវ​បាន​ប្រ​កាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ចន្ទ​ទី​០១​ក​ញ្ញា​នេះ​ដោយ​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ។​ ទន្ទឹម​នឹង​ការ​ប្រ​កាស​ឲ្យ​ប្រើ​គោល​ន​យោ​បាយ​គាំ​ពារ​កុ​មារ​តូច​នេះ​ ប្រ​មុខ​រដ្ឋា​ភិ​បាល​ក៏​បាន​អំ​ពាវ​នាវ​ថែ​រក្សា​សន្តិ​ភាព​ដែល​លោក​ចាត់​ទុក​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អភិ​វឌ្ឍ​ប្រ​ទេស​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រកាសអោយប្រើប្រាស់ផែន​ការ​ស​កម្ម​ភាព​ស្តី​ពី​ការ​គាំ​ពារ​និង​អភិ​វឌ្ឍ​កុ​មារ​តូច​នៅ​កម្ពុជា។
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រកាសអោយប្រើប្រាស់ផែន​ការ​ស​កម្ម​ភាព​ស្តី​ពី​ការ​គាំ​ពារ​និង​អភិ​វឌ្ឍ​កុ​មារ​តូច​នៅ​កម្ពុជា។ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

គោល​ន​យោ​បាយ​ជាតិ​និង​ផែន​ការ​ស​កម្ម​ភាព​ឆ្នាំ ​២០១៤​ - ២០១៨​ ដែល​ត្រូវ​បាន​ប្រ​កាស​ឲ្យ​ប្រើ​ពេល​នេះ ​ត្រូវ​បាន​តាក់​តែង​ឡើង​ក្រោម​ការ​សម្របស​ម្រួល​របស់​ក្រ​សួង​អប់​រំ​ និង​មាន​កិច្ច​ស​ហ​ការ​ ពី​ក្រ​សួង​និង​ស្ថា​ប័ន​ចំ​នួន​ ១០​ ផ្សេង​ទៀត​។ ​គោល​ន​យោ​បាយ​នេះ​សំ​ដៅ​លើក​ស្ទួ​យ​កុ​មារ​តូច​ដែល​មាន​ចំ​នួន​ប្រ​ហែល​ ១​លាន​នាក់​ឬ​ស្មើ​ជាង​ ១១​ភាគ​រយ​នៃ​ប្រ​ជា​ជន​សរុប​។

យោង​តាម​តួ​លេខ​ដែល​ផ្សាយ​ដោយ​ក្រ​សួង​អប់​រំ​និង​អង្គ​ការ​យូ​នី​សេហ្វ ​នៅ​កម្ពុ​ជា ​មាន​កុ​មារ​តូច​អាយុ​ក្រោម​៦​ឆ្នាំ ​៤០% ​មាន​បញ្ហា​ក្រិន​ កុ​មារ​ ២៨% ​មាន​ទំ​ងន់​មិន​គ្រប់ ​កុ​មារ​ ១១%​ មាន​ស​ភាព​ស្គម​ស្គាំង​។ ​ក្រៅ​ពី​នោះ ​បញ្ហា​កង្វះ​អា​ហា​រូប​ត្ថម្ភ​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ស្លាប់​របស់​កុ​មារ​ជាង ​៦៤០០ ​ករណី​ជា​រៀង​រាល់​ឆ្នាំ​។​  មាន​កុ​មារ​អា​យុ​ ៣-៥​ ឆ្នាំ ​តែ ​៣៣% ​ប៉ុ​ណ្ណោះ ​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​ ក្នុង​កម្ម​វិ​ធី​អប់​រំ​កុ​មារ​តូច​។
 
ក្នុង​ហេតុ​ផល​នេះ​ហើយ​បាន​ជា​គណៈ​កម្មា​ធិ​ការ​ជាតិ​គាំ​ពារ​ និង​អភិ​វឌ្ឍន៍​កុ​មារ​តូច​ ត្រូវ​បាន​បង្កើត​ឡើង​។ ​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ បាន​ជំ​រុញ​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ និង​អា​ជ្ញា​ធរ​ដែន​ដី​យក​ចិត្ត​ទុក​ដាក់​ពិត​ប្រា​កដ​ដល់​ការ​ការ​ពារ​កុ​មារ​តូច​។​ ទន្ទឹម​នឹង​នោះ​ដែរ​ ប្រ​មុខ​រដ្ឋា​ភិ​បាល​ខ្មែរ​ក៏​បាន​អំ​ពាវ​នាវ​ផង​ដែរ​ឲ្យ​រក្សា​សន្តិ​ភាព​នៅ​កម្ពុ​ជា​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​គិត​គូរ​អំ​ពី​គោល​នយោ​បាយ​ផ្សេង​។​ លោក​អះ​អាង​ថា ​ប្រ​សិន​បើ​ស្រុក​មាន​សង្គ្រាម​វឹក​វរ​ គេ​មិន​អាច​និយាយ​អំ​ពី​អា​ហា​រូប​ត្ថម្ភ​របស់​កុ​មារ​បាន​ទេ​។ ​លោក​ ហ៊ុន​ សែន​ បាន​លើក​ឧទា​ហរណ៍​ពី​សង្គ្រាម​នៅ​ស៊ី​រី​ អ៊ី​រ៉ាក់​ និង​លី​ប៊ី​ជា​ដើម​ដែល​ធ្វើ​ឲ្យ​កុ​មារ​ជា​ច្រើន​រង​គ្រោះ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​។
 
គោល​ន​យោ​បាយ​ថ្នាក់​ជាតិ​ដែល​ត្រូវ​បាន​ប្រ​កាស​ឲ្យ​ប្រើ​ពេល​នេះ​មាន​គោល​ដៅ​ផ្ដល់​ការ​គាំ​ទ្រ​ដល់​ខួរ​ក្បាល​របស់​កុ​មារ​ ដែល​កំ​ពុង​តែ​មាន​ការ​អភិ​វឌ្ឍ​ គាំ​ទ្រ​ដល់​ការ​រៀន​ឡើង​ថ្នាក់​របស់​កុ​មារ​ឱ្យ​បាន​ទាន់​ពេល​វេ​លា ​នៅ​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​ និង​លើក​កម្ពស់​សុខ​ភាព​ផ្លូវ​កាយ ​និង​ផ្លូវ​ចិ​ត្ដ​របស់​កុ​មារ​ពេញ​មួយ​ជី​វិត​របស់​ពួក​គេ​ក្នុង​នាម​ជា​ទំ​ពាំង​ស្នង​ឫ​ស្សី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ