កម្មករ​រោងចក្រ​បាន​ប្រមូល ផ្តុំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ២ ថ្ងៃទី១៩ មិថុនា ២០១៣
កម្ពុជា

កម្មករ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ២

កម្មករ​ប្រមាណ​១ ០០០​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ ​M&V3 ស្ថិត​ក្នុង​​សង្កាត់​ចាក់​​​អង្រែ​ក្រោម នៅ​​ព្រឹក​​ថ្ងៃ​​ពុធ​​នេះបាន​ធ្វើ​​កូដកម្ម​​បិទ​​ផ្លូវ​​ជាតិ​​លេខ​២ ដើម្បី​​ដាក់​​សម្ពាធ​​ឱ្យ​តំណាង​​​រោងចក្រ​​ចេញ​​មក​​ចរចា​ រក​​ដំណោះ​ស្រាយ​​នូវ​លក្ខណ​​ចំនួន​​១១ចំណុច​​ដែល​​ពួក​​គេ​ទាមទារ ក្នុង​​​ការ​​​ធ្វើ​ឱ្យ​​ប្រសើរ​​ឡើង​នូវ​​លក្ខណ​ការងារ​​ក្នុង​រោងចក្រ​របស់ខ្លួន។

លោក សុខ អាន ក្នុង​កិច្ចប្រជុំ បេតិកភណ្ឌ​ពិភព​លោក​​​​នៅ​ទីក្រុង​​ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៣
19/06/2013 - កម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា នេះ គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បានប្រជុំ​ពិភាក្សា ពិនិត្យ តាម​​ដាន​​ពី​​ស្ថានភាព​ទូទៅ​របស់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ជា​បេតិកភណ្ឌ​ដែល​បាន​​ដាក់​​បញ្ចូល​​ទៅ​​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភព​លោក ហើយ​​ត្រូវ​​បាន​​គណៈកម្មាធិការ​​បេតិកភណ្ឌ​ពិភពលោក និង​ប្រទេស​ជា​ម្ចាស់​រក្សា​ការពារ និង​តាម​ដាន​យ៉ាង​ម៉ត់ចត់៕

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
19/06/2013 - កម្ពុជា

គណបក្ស​សង្គ្រោះជាតិ បាន​ច្រានចោល​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ដែល​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី១៩នេះថា ជន​អន្តោប្រវេសន៍​វៀតណាម មិន​មែន​មាន​តែ​ជិត ១០ម៉ឺន​នាក់​នោះ​ទេ គឺ​មាន​ដល់​រាប់​សែន​នាក់។ វត្តមាន​ជនជាតិ​វៀតណាម​នេះ គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា ខូច​ផល​ប្រយោជន៍​ជាតិ​កម្ពុជា។

ពិធី​ប្រគល់​ទឹក​ខ្មៅ​សំរាប់​ការ​បោះឆ្នោត​អណត្តិ​ទី​៥ មក​ឱ្យ​ គ.ជ.ប.
19/06/2013 - កម្ពុជា

នៅព្រឹកថ្ងៃទី១៩ មិថុនានេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ទី​ស្នាក់ការ​គជប បាន​និយាយ​ថា ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៥ ខាងមុខ​នេះ មិន​អាច​លុប​ចេញ​បាន​ទេ ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​បោះឆ្នោត​បាន​ទី​២​ដង​នោះ​ទេ។

កូដករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សណ្ឋាគារនិងកាស៊ីណូណាហ្គាវើល ក្រុង​ភ្នំពេញ​មុន​ត្រូវ​ប៉ូលិស​បំបែក
18/06/2013 - កម្ពុជា

បុគ្គលិកសណ្ឋាគារ និងកាស៊ីណូ​ណាហ្គាវើល​ដែល​មាន​ទីតាំង​នៅ​ខាង​កើត​វិមានឯករាជ្យ​​ក្រុងភ្នំពេញ​ ដែល​បាន​នាំគ្នា​ធ្វើ​កូដកម្ម​រយៈពេល​៦​ថ្ងៃ​មក​ហើយ​នោះ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។ តំណាង​កូដករ​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន។

Syndicate contentព្រឹត្តិការណ៍​អន្តរជាតិ​ប្រចាំថ្ងៃ
វិទ្យុដៃគូរបស់ RFI
Syndicate contentអក្សរសិល្ប៍ខ្មែរ
23/03/2012 - កម្ពុជា
22/02/2012 - កម្ពុជា
22/02/2012 - កម្ពុជា
Close