Last modification: 09/06/11
សំណុំរឿង​ព្រំដែន​ខ្មែរ-ថៃ

នៅ​ក្នុង​សំណុំរឿង​ព្រំដែន​ខ្មែរ-ថៃ​នេះ វិទ្យុបារាំង​អន្តរជាតិ (RFI) ​នឹងនាំ​មកជូន​លោកអ្នក​ នូវ​ព័ត៌មាន​​ថ្មីៗ ទាក់ទង​នឹង​សភាពការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន និង​​ដំណើរការ​ក្តី​នៅ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។

នៅ​ពេលនេះ ការប្រឈមមុខ​ដាក់​គ្នា​តាមផ្លូវ​យោធា នៅ​តែ​បន្ត​កើតមាន​​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ។ កាល​ពី​ចុងខែ​មេសា ២០១១ រដ្ឋាភិបាល​កម្ពុជា​​បាន​ដាក់​ពាក្យ​បណ្តឹង​ជាផ្លូវការ ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ ធ្វើ​ការ​បកស្រាយ​ឡើងវិញ​អំពី​អត្ថន័យ​នៃ​សេចក្តី​សម្រេច កាល​ពី​ឆ្នាំ​១៩៦២។ ក្នុង​ពេល​ជាមួយ​គ្នា​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ផងដែរ​ឲ្យ​តុលាការ​ចាត់វិធានការ​បណ្តោះអាសន្ន ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ។

 
Syndicate contentព័ត៌មាន​ស្តីពី​វិបត្តិព្រំដែន​
កម្ពុជាបាន​តវ៉ា​ផ្នែកការទូត​​ ​ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់​ចូលដីថៃ។ ថៃ​ចោទ​មកវិញ​ថា កម្ពុជា​ដាក់មីន​តាមព្រំដែន។
06/05/2012 - កម្ពុជា-ថៃ

សង្គ្រាម​ពាក្យសម្តី​ផ្តើម​ផ្ទុះ​ជាថ្មី​រវាង​ភ្នំពេញ​និង​បាងកក

បន្ទាប់ពី​ក្រសួងការបរទេស​កម្ពុជា​ចេញ​កំណត់​ទូត​តវ៉ា​និង​ថ្កោលទោស​ការបាញ់ប្រហារ​រ​បស់​ទាហាន​ថៃ​មកលើ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ​រួចមក ​ក្រសួង​ការបរទេស​ថៃ​បាន​ចោទប្រកាន់​កម្ពុជា​វិញ​ម្តងថា ​បាន​ព្យាយាម​ដាក់​មីន​នៅតាម​ជាយដែន​ដែល​ធ្វើ​ឲ្យ​ទាហាន​ថៃ​ម្នាក់​រងរបួស​កាលពី​ថ្ងៃ​ពុធ។

កម្មករ​ខ្មែរ​កំពុង​អូស​រទេះ​ដឹក​បន្លែ​ពី​ថៃ​ចូល​មក​កម្ពុជា​នៅ​ច្រក​ជំា ស្រងាំ​
04/05/2012 - កម្ពុជា-ថៃ

កម្ពុជា​ដាក់​កំណត់ទូត​តវ៉ា​​រឿង​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន​

ក្រសួង​ការបរទេស​​កម្ពុជា​ បាន​​ផ្ញើ​​កំណត់​ទូត​​ជា​​ផ្លូវការ​​មួយ​​ផ្សេង​​ទៀត​ទៅ​កាន់​​រដ្ឋាភិបាល​​ថៃ ​នៅ​​ថ្ងៃ​​ទី​​៤​ខែ​​ឧសភា​​នេះ ​ដើម្បី​​ប្រឆាំង​​នឹង​​សកម្មភាព​​អមនុស្សធម៌​របស់​ទាហាន​ថៃ​​ដែល​បាន​​បាញ់​​សម្លាប់​ពលរដ្ឋ​កម្ពុជា​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ។ ​

លោក វ៉ា គីមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន
24/04/2012 - កម្ពុជា

ការងារ​វាស់វែង​ព្រំដែន​បើក​ច្រក​ស្ទឹងបត់​ចប់​មុន​កំណត់

ក្រុម​ការងារ​វាស់វែង​ព្រំដែន​ដើម្បី​បើក​ច្រក​ព្រំដែន​ស្ទឹងបត់​បាន​បញ្ចប់​ការងារ​របស់​ខ្លួន​ហើយ។ ហើយ​ភាគី​កម្ពុជា​និង​ថៃ​គ្រោង​ចុះ​ហត្ថលេខា​ស្តី​ពី​លទ្ធផល​នៃ​ការងារ​វាស់វែង​ព្រំដែន​នេះ​នៅ​ចុងខែ​មេសា​នេះ។ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គីមហុង​បាន​អះអាង​ថា ការងារ​បើក​ច្រក​ព្រំដែន​ស្ទឹងបត់​កំពុង​ដំណើរការ​យ៉ាង​ល្អ។

រដ្ឋមន្រ្តី​ការបរទេស​ហោ ណាំហុង កាលជួប​លោក​ម៉ាទី រដ្ឋមន្រ្តីការបរទេស​ឥណ្ឌូណេស៊ីក្នុង​ទីក្រុង​ភ្នំពេញ (បណ្ណសារ)
27/03/2012 - កម្ពុជា

កម្ពុជា​ស្នើ​ឥណ្ឌូណេស៊ី​អោយ​ស្វែងរក​ការព្រមព្រៀង​ពី​ថៃ​អោយ​បាន​ឆាប់​លើ​បញ្ហា​ដកទ័ព

កម្ពុជា​បាន​ឆ្លើយ​ព្រមព្រៀង​ជា​ថ្មី​ម្តង​ទៀត​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​ស្តី​ពី​ការដក​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​បាន​ឆ្លើយ​ព្រមព្រៀង​យ៉ាងនេះ តាមរយៈ​លិខិត​ផ្លូវការ​មួយ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោក Marty Natalegawa​កាល​ពី​ថ្ងៃ​ទី​២៦​មីនា។

នាយ​ឧត្តមសេនីយ​ នាង ផាត
26/03/2012 - កម្ពុជា​-ថៃ

ថៃ​អញ្ជើញ​កម្ពុជា​ប្រជុំ​ក្រុម​ការងារ​ថ្ងៃទី​៣-៥ មេសា ដើម្បី​អនុវត្ត​ដីកា​តុលាការ​ឡាអេ

ក្រុម​ការងារ​ចម្រុះ​កម្ពុជា​ថៃ​នឹង​ជួប​គ្នា​រយៈពេល​៣​ថ្ងៃ​នៅ​ដើម​ខែ​មេសា​ក្រោយ​នេះ​នៅ​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ពិភាក្សា​អំពី​នីតិវិធី​នៃ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​គ្មាន​ព្រំដែន​បណ្តោះអាសន្ន​តាម​ដីកា​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ រដ្ឋាភិបាល​ថៃ​បាន​ប្រើ​ពេល​ជាង​៣​ខែ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កាល​ពី​ចុង​ខែ​ធ្នូ​ ដើម្បី​កំណត់​ពេលវេលា​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ។

លោក​កុយ គួង​ថ្លែងថា​ កម្ពុជា​មិនបាន​យល់ព្រម​ និង​មិនចាំបាច់​ត្រូវមាន​ការអភិវឌ្ឍន៍​ជាមួយ​ថៃ​នៅក្នុង​តំបន់​ដែលទាមទារ​នោះឡើយ
14/03/2012 - កម្ពុជា-ថៃ

កម្ពុជា​បដិសេធ​ការអភិវឌ្ឍន៍​រួមគ្នា​នៅក្នុង​តំបន់​ជម្លោះ​ក្បែរប្រាសាទ​ព្រះវិហារ​

កម្ពុជា​បាន​ច្រានចោល​ការ​អះអាង​របស់​មេបញ្ជាការ​ជាន់ខ្ពស់​កងទ័ព​ថៃ ​លោក ថាណាសាក់​ ផាធីម៉ាផាកន​ ដែល​និយាយ​ថា ​លោក​គាំទ្រ​សំដី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​ដែល​ធ្លាប់​ស្នើ​អោយ​មាន​ការ​អភិវឌ្ឍន៍​រួមគ្នា​ក្នុង​តំបន់​ជម្លោះ ​៤,៦គម​ការ៉េ។​

រដ្ឋមន្រ្តីការបរទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ភ្នំពេញ នៅថ្ងៃ​ចន្ទ​ទី​៥មីនា ២០១២
05/03/2012 - កម្ពុជា- ឥណ្ឌូណេស៊ី

ប្រមុខ​ការទូត​កម្ពុជា និង​ឥណ្ឌូណេស៊ី​ពិភាក្សា​ពី​ការត្រៀម​បញ្ជូន​អ្នកសង្កេតការណ៍

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៥ មីនានេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី បាន​ពិភាក្សា​ជាថ្មីទៀត ពី​ការត្រៀម​បញ្ជូន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ចុះ​ទៅកាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​គ្មាន​កងទ័ព ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ។

ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា
29/02/2012 - កម្ពុជា-ថៃ

ក្រុមការងារ​ចម្រុះ​កម្ពុជា​ប្រជុំ​ត្រៀមខ្លួន​ទៅប្រទេសថៃ​

ក្រុម​ការងារ​ចម្រុះ​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រជុំ​អនុវត្ត​ដីកា​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ បាន​ជូប​ប្រជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ត្រៀម​ខ្លួន​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​ក្រុម​ការងារ​ចម្រុះ​របស់​ថៃ។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ភ្លាម នៅ​ពេល​ដែល​កម្ពុជា​បាន​ដឹង​ថា​ថៃ​ទើប​បាន​បង្កើត​សមាសភាព​ក្រុម​ការងារ​របស់​គេ​រួច​ហើយ។

ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា (រូបឆ្វេង) លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស (ស្តាំ)
28/02/2012 - កម្ពុជា​-ថៃ

កម្ពុជា ប្រគល់​កំណត់​ទូត តវ៉ា​ទៅ​ថៃ រឿង​​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ នៅ​ជាយ​ដែន

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រសួងការបរទេស​កម្ពុជា បានប្រគល់​កំណត់​ទូត ទៅកាន់​រដ្ឋាភិបាល​ថៃ តាមរយៈ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា ដើម្បី​តវ៉ា ចំពោះ​ករណី​ទាហាន​ថៃ បាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៣ នាក់ កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​តំបន់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ។

ទាហានខ្មែរ​​នៅ​ការពារ​តំបន់ព្រំដែនជិត​ប្រាសាទ​ព្រះវិហារ
26/02/2012 - កម្ពុជា-ថៃ

ថៃ​បើក​ធ្វើ​សមយុទ្ធ​យោធា​តាម​ព្រំដែន​នៅ​ថ្ងៃ​អាទិត្យ​នេះ

ទាហាន​ថៃ​បាន​បើក​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ជាប់​ព្រំដែន​កម្ពុជា​ត្រង់​តំបន់​ប្រាសាទ​តាមាន់ ​ថ្មដូន​និង​ប្រាសាទ​តាក្របី​នៃ​ខេត្ត​ឧត្តរ​មានជ័យ។​ សមយុទ្ធ​ឈ្មោះ​ថា​«ពស់វែក» ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ផល​ប៉ះពាល់​ចូល​ទឹក​ដី​កម្ពុជា​ដូច​កាលពី​ឆ្នាំ​២០០៨​ទេ។

Syndicate contentស្វែងយល់អំពីតុលាការយុត្តិធម៌​អន្តរជាតិ
Close