Last modification: 06/02/12
សំណុំរឿងខ្មែរក្រហម

នៅ​ក្នុង​សំណុំរឿង​ខ្មែរក្រហម​នេះ យើង​នឹងនាំ​មកជូន​លោកអ្នក​ នូវ​ព័ត៌មាន​ ថ្មីៗ ទាក់ទង​នឹង​​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ព្រមទាំង​ បទសម្ភាសន៍ និង​បទយកការណ៍ ជុំវិញ​​បញ្ហា​ខ្មែរក្រហម​ជាទូទៅ។

អង្គជំនុំជម្រះ​វិសាមញ្ញ​នេះ ត្រូវបាន​​គេ​ហៅ​ជាទូទៅ​ថា "តុលាការ​ខ្មែរក្រហម" ហើយ​បាន​ចាប់​​ដំណើរ​ការ​ផ្លូវការ តាំងពី​ឆ្នាំ​២០០៦​មក។ តុលាការ​នេះ​បាន​បិទបញ្ចប់​​សំណុំរឿង​លេខ១ (កាំង ហ្កិចអៀវ ហៅ ឌុច) រួច​មកហើយ។ ក៏ប៉ុន្តែ នៅ​មាន​​មេដឹកនាំ​ខ្មែរក្រហម​ជា​ច្រើន​នាក់​ទៀត ដែល​កំពុង​រង់ចាំ​សវនាការ​កាត់ទោស។

 
Syndicate contentដំណឹងពីតុលាការខ្មែរក្រហម
03/05/2012 - កម្ពុជា

តុលាការ​ខ្មែរក្រហម​ផ្អាក​សវនាការ​លើ​សំណុំរឿង​០០២

តុលាការ​ខ្មែរក្រហម​បាន​ប្រកាស​ថា អង្គជំនុំជម្រះ​សាលាដំបូង​បាន​ផ្អាក​សវនាការ​លើ​សំណុំរឿង​០០២ នា​ព្រឹក​ថ្ងៃទី៣​ឧសភា​នេះ។ សវនាការ​ត្រូវ​លើក​ទៅ​បន្តធ្វើ​ នៅ​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ២០១២។

លោកសាឡូត​ បាន​ ក្មួយ​របស់​ប៉ុល​ពត
02/05/2012 - កម្ពុជា-តុលាការខ្មែរក្រហម

សាក្សីជា​ក្មួយ​ប៉ុលពត​បញ្ចប់​ផ្តល់​សក្ខីកម្ម​នៅតុលាការ​ខ្មែរ​ក្រហម​

កាលពី​ព្រឹកថ្ងៃ​២ឧសភា​នេះ សាក្សី​ជា​ក្មួយប្រុស​របស់ ប៉ុល ពត​ បាន​បញ្ចប់​ការផ្តល់​សក្ខីកម្ម នៅ​តុលាការ​ខ្មែរក្រហម។ ​សាក្សី លោក សាឡុត បាន ហៅ សូហុង បាន​ចូល​ផ្តល់​សក្ខីកម្ម លើ​សំណុំរឿង​០០២ ​ចាប់តាំងពី​ថ្ងៃ​ចន្ទ​ទី​២៣​មេសា។

សាឡុត បាន​ ​អគ្គលេខាធិការ​​ក្រសួង​​ការបរទេស​​ក្រោម​ការ​គ្រប់គ្រង​​រប​ស់​លោក​​អៀង​សារី​និង​មេធាវី​
25/04/2012 - កម្ពុជា

សាក្សី​បញ្ជាក់​ពីតួនាទី​លោក​អៀងសារី​ក្នុងការ​ទាក់ទាញ​បញ្ញាជន​ពីក្រៅ​ប្រទេស​

ក្មួយប្រុស​ប៉ុលពត​នៅក្នុង​សវនាការ​នា​ថ្ងៃ​ទី៣ ​ត្រូវ​នឹង​ថ្ងៃទី២៥​មេសា​នេះ​ បានលើក​ឡើង​ពី​តួនាទី​របស់​លោក​អៀង​សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម ដែល​បាន​ចេញ​ទៅ​បរទេស ​អំពាវនាវ​ឲ្យ​និស្សិត​ និង​បញ្ញាវន្ត ​ចូល​មក​កាន់​មាតុប្រទេស​ ដើម្បី​រួមគ្នា​កសាង​ជាតិ ​នៅក្នុង​សម័យ​ខ្មែរក្រហម​។​

សាក្សី លោក​សាឡុតបាន ក្នុង​ពេល​ផ្តល់​សក្ខីកម្ម នៅ​តុលាការ​ខ្មែរក្រហម
24/04/2012 - កម្ពុជា

ក្មួយ​ប៉ុលពត​វាយប្រហារ​សាលាកី្ត​ខ្មែរក្រហម​ថា មិន​យុត្តិធម៌

ជា​លើកដំបូង​ហើយ ដែល​អតីត​កម្មាភិបាល​ខ្មែរក្រហម ក្នុងនាម​ជា​សាក្សី បាន​វាយប្រហារ ដោយ​បើក​ចំហ​ថា សាលាក្តី​កាត់ទោស​អតីត​មេ​ខ្មែរក្រហម មិន​យុត្តិធម៌ ព្រោះ​កាត់ក្តី តែ​លើ​ករណី​០០១ និង​០០២​។

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
23/04/2012 - កម្ពុជា

ក្មួយ​​ ប៉ុលពត​ចូល​ធ្វើ​សាក្សី​នៅ​តុលាការ​ខ្មែរក្រហម​

ក្នុង​​សវនាកា​រ​លើ​​សំណុំរឿង​​០០២​នៅ​​ថ្ងៃ​​ចន្ទ​​នេះ​​ បាន​​ចូល​​ដល់​​ការ​ផ្តល់​​សក្ខីកម្ម​​របស់​​សាក្សី​​មួយ​​រូប​​ទៀត​ដែល​​ជា​​ក្មួយ​ប្រុស​​របស់​ ប៉ុល ពត​ ឬ ​សាឡុត ​ស​។

លោកនួន ជា​ និយាយដល់​​​លោកហេង​ សំរិន​​ បច្ចុប្បន្ន​​ប្រធាន​​រដ្ឋសភា​​ និង​​ លោកជា ស៊ីម​​ប្រធាន​​ព្រឹទ្ធសភា ​​
20/04/2012 - កម្ពុជា

សាក្សី៖​លោក​នួនជា​ដឹកនាំ​មិន​សាហាវ​ទេ​​តែ​ធ្វើល្អ​ត្រឹមត្រូវ​

អតីត​​កង​ការពា​រ​លោក​​នួន​ជា​នៅ​ក្នុង​​សម័យ​​ខ្មែរក្រហម​លោក ​សូត្រ ទឿង​ បាន​បញ្ចប់​​ការ​ផ្តល់​​សក្ខីកម្ម​ក្នុង​នាម​​ជា​​សាក្សី​នៅ​​ចំពោះមុខ​​តុលាការ​​ខ្មែរក្រហម​នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ​។

លោក សូត្រ ទឿង សាក្សី ដែល​ជា​អតីត​កង​ការពារ​របស់​លោក​នួនជា
19/04/2012 - កម្ពុជា

សាក្សី​ថា លោក នួនជា បាន​ទាក់ទង​នឹង​លោក កាំង ហ្គេកអ៊ាវ ក្នុង​សម័យ​ខ្មែរ​ក្រហម

ក្នុង​សវនាកា​រលើ​សំណុំរឿង​០០២ នៅ​ថ្ងៃ​ទី​១៩​មេសា​នេះ លោក សូត្រ ទឿង អតីត​កងការពា​ររ​បស់​លោក​នួន​ជា ក្នុងនាម​ជា​សាក្សី បាន​លើកឡើង​ថា លោក​នួន​ជា និង​លោក កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង បាន​ទាក់ទង​គ្នា តាមរយៈ​ឯកសារ​ទៅវិញទៅមក​។

លោកនួន ជា​ បដិសេធ​ការទទួលខុសត្រូវ​លើគុកទួលស្លែង​​
18/04/2012 - កម្ពុជា-តុលាការ

លោក​ នួន ជា ​បដិសេធ​ការ​ទទួល​ខុសត្រូវ​លើ​គុក​ទួលស្លែង​

ក្នុង​​សវនាកា​រ​លើ​​សំណុំរឿង ​​០០២ ​នៅ​​ថ្ងៃ​​ពុធ​ទី​​១៨​​មេសា​​នេះ​ លោក​ នួន ជា​ បាន​​ថ្លែងការណ៍​ ច្រានចោល​​នូវ​​សក្ខីកម្ម​​របស់​​សាក្សី​ លោក ​កាំ​ង ហ្គេក​អ៊ាវ​ ហៅ ឌុ​ច​ អតីត​​មេ​គុក​​ទួលស្លែង​។​

លោក​សម រង្ស៊ី ថ្លែងតាម​ Video Conference ក្នុង​ពិធី​បង្សុកូល​រម្លឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម
17/04/2012 - កម្ពុជា

លោក​សម រង្ស៊ី​វាយប្រហារ​រដ្ឋាភិបាល​ចំពោះ​ដំណើរការ​តុលាការ​ខ្មែរក្រហម

ដូច​រៀងរាល់​ឆ្នាំ គណបក្ស​សម រង្ស៊ី​បាន​រៀបចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​ នៅ​ឯ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជើងឯក។ គឺ​នៅ​ក្នុង​ពិធី​បង្សុកូល​នេះ​ហើយ​ដែល​គណបក្ស​សម រង្ស៊ី​អាច​បញ្ចេញ​តួអង្គ​ប្រធាន​គណបក្ស​តាម​រយៈ​កញ្ចក់​វីដេអូ​ conference នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជាច្រើន​រយ​នាក់។

ឌុច​អតីត​ប្រធានគុកទួលស្លែង​
10/04/2012 - កម្ពុជា

លោក ​កាំង ហ្គេកអ៊ាវ​ បញ្ចប់​ការ​ផ្តល់​សក្ខីកម្ម​ក្នុង​នាម​សាក្សី​

នៅ​​ថ្ងៃ​​១០​​មេសា​​នេះ​ អតីត​​មេ​​គុក​​ទួលស្លែង​ លោក​ កាំ​ង ហ្គេក​អ៊ាវ​ ហៅ​ឌុ​ច​ បាន​បញ្ចប់​​ការ​ផ្តល់​​សក្ខីកម្ម​ ក្នុង​នាម​​ជា​​សាក្សី​ លើ​​សំណុំរឿង​​០០២​។​ លោក ​កាំ​ង ហ្គេក​អ៊ាវ​ បាន​​ចូល​​ធ្វើ​​ជា​​សាក្សី​ ក្នុង​​​សំណុំរឿង​​០០២ ​ចាប់​តាំងពី​​ថ្ងៃ​​ទី​​១៩​​មីនា ​ឆ្នាំ​​២០១២​ ដើម្បី​​លើក​​ឡើង​​ពី​​រចនា​សម្ព័ន្ធ​​ដឹកនាំ​​ក្នុង​សម័យ​​ខ្មែរក្រហម​និង​​តួនាទី​​របស់​​លោក ​​នួន​ជា ​លោក​​អៀង​សារី​ និង​​លោក​ ​ខៀវ សំផន​។

Syndicate contentបទសម្ភាសន៍​ស្តីពី​ខ្មែរក្រហម
Syndicate contentបទយកការណ៍
ការបើក​សវនាការ​លើ​កាយសម្បទា​របស់​ជនជាប់ចោទ
30/08/2011 - បទយកការណ៍

ការបើក​សវនាការ​លើ​កាយសម្បទា​របស់​ជនជាប់ចោទ

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា​កំពុង​បើក​សវនាការ​សាលា​ដំបូង ​​ស្តីពី​បញ្ហាសុខភាព​របស់​ជន​ជាប់ចោទ​ចំនួន​ពីររូប​ក្នុងចំណោម​ជន​ជាប់​ចោទ ​ទាំង​៤រូប គឺ​លោក​នួន ជា និងអ្នកស្រី​អៀង​ ធីរិទ្ធ។

សមាគម​ជនរងគ្រោះ​ខ្មែរក្រហម​ព្រួយបារម្ភ​ពី​សិទ្ធិ​ក្នុង​ដំណើរការ​សវនាការ
08/08/2011 - បទយកការណ៍

សមាគម​ជនរងគ្រោះ​ខ្មែរក្រហម​ព្រួយបារម្ភ​ពី​សិទ្ធិ​ក្នុង​ដំណើរការ​សវនាការ

នៅក្នុង​កំឡុង​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ កំពុង​ធ្វើ​ការកែប្រែ​វិធាន​ផ្ទៃក្នុង​របស់​ខ្លួន ជា​បន្ត​បន្ទាប់ សមាគម​ជនរងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ដែល​ហៅ​កាត់​ថា សមាគម​ក្សេមក្សាន្ត​ កាន់តែ​មាន​ការព្រួយ​បារម្ភ​ពី​ការរឹតត្បិត​សិទ្ធិ​របស់​ដើម​បណ្តឹង​ រដ្ឋប្បវេណី​ នៅក្នុង​ការចូលរួម​ធ្វើសក្ខីកម្ម​លើ​អង្គ​សេចក្តី​នៃ​សំណុំរឿង​លេខ​០០២។

វេទិកា​​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ទើប​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថ្មីៗ​
29/07/2011 - បទយកការណ៍

វេទិកា​​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ទើប​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថ្មីៗ​

ឆ្លើយ​តប​​ទៅ​​នឹង​​ការ​​ទទួល​​ស្គាល់​​ថ្មីៗ​​ ទៅ​​លើ​​ជន​​រងគ្រោះ ​​ចំនួន​​ជិត​​ពីរ​​ពាន់​​រូប​​ផ្សេង​​ទៀត​​​ជា​​ដើម​​បណ្តឹង​​រដ្ឋប្បវេណី​​ពេញ​សិទ្ធិ​ នៅ​​ក្នុង​​សវនាការ​​នៃ​​សំណុំរឿង​​លេខ​​០០២​ វេទិកា​​ថ្នាក់​​តំបន់​​លើក​​ទី​​៦​ ​ត្រូវ​​បាន​គេ​​រៀបចំ​​ឡើង​​ កាលពី​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិល​មិញ​នៅ​​ខេត្ត​​កំពត​​​ ដើម្បី​​ជូន​​ដំណឹង​​​ថ្មីៗ​​ពី​ការ​​វិវឌ្ឍន៍​​​នៃ​​សាលាក្តី​​ខ្មែរ​ក្រហម​​ដល់​​ដើម​​បណ្តឹង​​រដ្ឋប្បវេណី​និង​​ទុក​​ឱកាស​​​អោយ​​ពួក​​គេ​​ ​ដែល​​ទើប​​ត្រូវ​​បាន​​គេ​​ទទួល​​ស្គាល់​​ថ្មីៗ​​ ជួប​​ជាមួយ​​មេធាវី​​របស់​ខ្លួន​មុន​​នឹង​​ត្រៀម​​ខ្លួន​​ចូល​​រួម​​នៅ​​ក្នុង​​ដំណើរ​​ការ​​សវនាការ​​នៃ​​អង្គ​សេចក្តី​​ នា​​ពេល​​ខាង​​មុខ។

អតីត​អ្នកទោស​ខ្មែរ​ក្រហម​នៅ​គុក​សៀមរាប​ទាមទារ​រក​យុត្តិធម៌
04/07/2011 - បទយកការណ៍

អតីត​អ្នកទោស​ខ្មែរ​ក្រហម​នៅ​គុក​សៀមរាប​ទាមទារ​រក​យុត្តិធម៌

ក្រៅពី​អតីត​ពន្ធនាគារ​គុក​ទួលស្លែង ឬហៅថា​មន្ទីរ​សន្តិសុខ​ស២១ ក៏​មាន​មន្ទីរ​សន្តិសុខ​ភូមិភាគ​របស់​ខ្មែរក្រហម​ចំនួន​ជិត​២០០​ផ្សេងទៀត​ ត្រូវបាន​បង្កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ...

ភាគី​ជនជាប់ចោទ​ស្នើ​សុំ​បន្ថែម​សាក្សី​ដោះ​បន្ទុក
01/07/2011 - បទយកការណ៍

ភាគី​ជនជាប់ចោទ​ស្នើ​សុំ​បន្ថែម​សាក្សី​ដោះ​បន្ទុក

នៅក្នុង​សាលាក្តី​ខ្មែរក្រហម របៀប​វារៈ​ទាក់ទងនឹង​បញ្ជី​ឈ្មោះ​សាក្សី អ្នក​ជំនាញ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី ស្ថិតនៅ​ជា​ការ​ពិចារណា​ដ៏ធំមួយ​របស់​អង្គជំនុំ​ជម្រះ នៅមុន​ពេល​បិទ​បញ្ចប់​អង្គ​សវនាការ រយៈពេល​៤ថ្ងៃ លើ​សំណុំ​រឿង​០០២។

Syndicate contentប្រវត្តិ​ខ្មែរក្រហម
សាឡុត ស ហៅ​ប៉ុល ពត
09/08/2011 - ខ្មែរក្រហម
Close