អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​បារាំង​បំពេញ​ទស្សនកិច្ច​នៅ​ប្រេស៊ីល ដើម្បី​រិត​ចំណង​​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​រហូត​ដល់​ថ្ងៃសុក្រ​ស្អែក លោក​ប្រធានាធិបតី​ត្រូវ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ ទស្សនកិច្ច​នេះ​មាន​កម្មវត្ថុ​ពីរ ៖ ពង្រឹង​​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ ទំនាក់ទំនង​ការទូត។ ការ​ធ្វើ​ដំណើរ​​​នេះ មិន​ខាត​បង់​ពេលវេលាទេ គឺ​មាន​តែ​មោទនភាព​ប៉ុណ្ណោះ ព្រោះ​កិច្ច​សន្យា​សំខាន់ៗ​ជា​ច្រើន​នឹង​ត្រូវ​ចុះ​ហត្ថលេខា ឯ​កិច្ច​សន្យា​សំខាន់ៗ​ផ្សេង​ទៀត​ក៏​អាច​នឹង​ត្រូវ​លេច​ចេញ​រូប​រាងផង។

ប្រធាធិបតី​ប្រេស៊ីល លោកស្រី Dilma Rousseff ជល់កែវ​ជាមួយ​ប្រធានាធិបតី​បារាំង​ លោក François Hollande.
ប្រធាធិបតី​ប្រេស៊ីល លោកស្រី Dilma Rousseff ជល់កែវ​ជាមួយ​ប្រធានាធិបតី​បារាំង​ លោក François Hollande. REUTERS/Michel Euler/Pool
ផ្សាយពាណិជ្ជកម្ម

ពង្រឹង​ភាព​ជា​ដៃគូពាណិជ្ជកម្ម

 
ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី បារាំង​ នៅ​ប្រេស៊ីល ថ្ងៃ​នេះ​ គឺ​ពិត​ណាស់ថា​ធ្វើ​ឡើង​ក្នុង​បំណង​ ពង្រឹង​ភាព​​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេ​ភាគី បារាំង-ប្រេស៊ីល ឱ្យ​កាន់​តែ​រលូន និង​ប្រសើរ​ឡើង​ទៀត។ បើ​តាម​វិមាន​ប្រធានាធិបតី អេលីហ្សេ ទំនាក់ទំនង​សេដ្ឋកិច្ច ​ការ​ផ្តោះ​ប្តូរ​​ពាណិជ្ជកម្ម​ និង​វិនិយោគ​ បារាំង​-ប្រេស៊ីល កើន​ឡើង​ជា​លំដាប់ និង​ល្អ​ខ្លាំង​ណាស់​នាពេល​បច្ចុប្បន្ន​នេះ។ បើ​គិត​ពី​ទំហំ​វិនិយោគ​បរទេស​ នៅ​ប្រេស៊ីល បារាំង ស្ថិត​នៅ​លំដាប់​​លេខ​៥ ដោយ​មាន​ក្រុម​ហ៊ុន​ឈរ​ជើង​ក្នុង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី​៦​លើ​ពិភពលោក​នេះ ប្រមាណ​ពី ៥០០​ទៅ​៦០០ ក្រុមហ៊ុន។

លើស​ពីនេះ​ទៅ​ទៀត ក្នុង​ឱកាស​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ កិច្ច​សន្យា​ជា​ច្រើន​ នឹង​ត្រូវ​ចុះ​ហត្ថលេខា មាន​ជាអាទិ៍​ ការ​ព្រមព្រៀង​វិនិយោគ​របស់​ក្រុមហ៊ុន​ប្រេង​តូតាល់​បារាំង​ជាមួយនឹង​ក្រុមហ៊ុន​ប្រេស៊ីល ប៉េត្រូប្រា ដើម្បី​រុក​រក​ប្រេង​ offshore នៅ​លីប្រា។ ក្នុងវិស័យ​ថាមពល​នេះ​ដដែល ក្រុមហ៊ុន​អាវេរ៉ា បារាំង​ក៏​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ទទួ​លសាង​សង់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទី​បី​ឱ្យ​ប្រេស៊ីល ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ១២៥០លាន​អឺរ៉ូ។

កិច្ច​សន្យា​ដ៏​សំខាន់​មួយ​ទៀត ក្នុង​ទំហំ​ ៤០០​លាន​អឺរ៉ូ គឺ​ក្នុង​វិស័យ​ផ្កាយ​រណប​និង​ទូរគមនាគមន៍។ ក្រុមហ៊ុន តាលេស​បារាំង​នឹង​​ដើរ​តួនាទី​ជា​អ្នក​ផ្គត់ផ្គង់​ផ្កាយរណប​ទូរគមនាគមន៍​ ស៊ីវិល និង​យោធា ហើយ​ក្រុមហ៊ុន​អារីយ៉ាន​ស្ពេស ជា​អ្នក​ប្រតិបត្តិការ​បង្ហោះ។

ទំនាក់ទំនង​បារាំង​-​ប្រេស៊ីល មិន​បញ្ឈប់​ត្រឹម​ពាណិជ្ជកម្ម​ថាមពល​នេះ​ទេ កិច្ច​សហប្រតិបត្តិការ និង​ការ​ពង្រឹង​ភាព​ជា​ដៃគូ ក្នុង​វិស័យ​អប់​រំ សិក្សា​ស្រាវជ្រាវ​ ។ល។ និង​។ល។ វត្តមាន​​រដ្ឋ​មន្ត្រី​៨​រូប (រដ្ឋមន្ត្រី​ការបរទេស យុត្តិធម៌ ពាណិជ្ជកម្ម​ក្រៅ​ប្រទេស សេដ្ឋកិច្ច​សង្គម កសិចំណីអាហារ អប់រំ​សិក្សាស្រាវជ្រាវ​​និង​ឧត្តមសិក្សា​ ព្រមទាំង​​កីឡា) អម​ដំណើរ​ប្រធានាធិបតី ជា​ភស្តុតាង។

ក្តីសង្ឃឹម​ថ្មី​នៃ​​​យន្ត​ហោះ​ប្រដេញ​ Rafale

អវត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អាច​ធ្វើ​ឱ្យ​គេ​គិត និង​សន្និដ្ឋាន​បាន ថា​នឹង​គ្មាន​កិច្ច​ព្រមព្រៀង​ក្នុង​វិស័យ​យោធាទេ។ ប៉ុន្តែ​ ប្រេស៊ីល ងាក​មក​ប្រើបច្ចេកវិទ្យា​បារាំង ការ​ព្រមព្រៀង​ក្នុង​វិស័យ​ទូរគមនាគមន៍​ បង្ហោះ​ផ្កាយ​រណប ជា​ជម្រើស​មួយ​ដ៏​មាន​អត្ថន័យ​បំផុត​ហើយ សម្រាប់​ពង្រឹង​ការ​ពារ​ទិន្ន័យ​ព័ត៌មាន។ បញ្ហា​បូរណភាព​ដែន​ដី ជា​ចំណុច​រសើប​សម្រាប់​គ្រប់​ប្រទេស​ទាំង​អស់ ហើយ​នៅ​ប្រេស៊ីល បញ្ហា​នេះ ទើបមាន​ន័យ​ខ្លាំង​ជា​ថ្មី បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ចារកិច្ច​អាមេរិក NSA ដែល​បើក​កកាយ​ដោយ​អេវាត ស្នូឌិន ថា​មាន​ការ​លួច​ស្តាប់​​កិច្ច​សន្ទនា​របស់​លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល ឌីលម៉ា រ៉ូសេហ្វ និង​សហការី ព្រម​ទាំង​សេនាធិការ​ដ្ឋាន​ខាង​គ្រប់គ្រង​​​ប្រេង​​ុមហ៊ុន​ប្រេង​ដ៏​មាន​អំណា្នូឌិន ថា​មាន​ការ​ធានាធិបតី​ប្រេស៊ីល ឌីលម៉ា រ៉ូសេហ្វ និង​សហការី ព្រម​ទាំង​ក្រុម​់ ហើយ​នៅ​ប្រេស៊ីល បញ្ចាហបានបានបាន​ធ្វើ​ឱ្យ​ប្រេស៊ីល​អស់​ទំនុក​ចិត្ត​ទាំងស្រុង​លើក្រុង​វ៉ាស៊ីនតោន។ លោកស្រី​ប្រធានាធិបតី​ថែម​ទាំង​បាន​លុប​ចោល​ទស្សកិច្ច​ផ្លូវ​រដ្ឋ​របស់​លោកស្រី​នៅ​សហរដ្ឋ​អាមេរិក​ផង កាលពី​ខែ​តុលា​កន្លង​ទៅ។

ក្នុង​ពេល​ដែល​ មាន​វិបត្តិ​ការទូត​ជាមួយ​អាមេរិក ​ ប្រេស៊ីល មើល​ឃើញ​បច្ចេកវិទ្យា​បារាំង​ ហើយ​ព្រមទទួល​យក​បច្ចេកវិទ្យា​នេះទៀត ដូច្នេះ​ការ​ប្រកួត​ប្រជែង​លក់​យន្ត​ហោះ​ចម្បាំង​ក៏​ត្រូវ​តែ​មាន​សន្ទុះ​ថ្មី។ ប្រេស៊ីល​ ដែល​គេ​សន្មត​​ទំនង​ចង់​បាន​យន្តហោះ​ចម្បាំង​​អាមេរិក F18 ប្រភេទ​BOEING ប្រហែល​ជាង​នឹង​អាច​ប្តូរ​ចិត្ត​វិញ​នៅ​នាទី​​ចុង​ក្រោយ ងាក​មក​រក​ក្រុមហ៊ុន​បារាំង​វិញ​​ក៏​បាន។ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​មិន​បាន​អម​ដំណើរ​ប្រធានាធិបតី​នាពេល​នេះ​មែន ប៉ុន្តែ​ អគ្គនាយក​ក្រុមហ៊ុន​ផលិត​យន្តហោះ​ បាន​ចូល​រួម​ក្នុង​ទស្សនកិច្ច​នេះ​ក្នុងនាម​ជា​ថៅកែ។ គម្រោង​ទិញយន្តហោះ​ចម្បាំង​៣៦​គ្រឿង​របស់​ប្រេស៊ីល​នេះ មាន​តម្លៃ​ប្រមាណ​៥ពាន់​លាន​ដុលារ ជា​សំណុំ​រឿង​​ដ៏​ផុសស្រួយ ដូច្នេះ​វិមាន​អេលីហ្សេ ចង់​ធ្វើ​អ្វី​តាម​សម្រួល មិនចង់​ឱ្យ​ប្រេស៊ីល​សម្រេច​ចិត្ត​អ្វី​ដោយ​ប្រថុច​ញុចទេ។

​ទំនាក់ទំនង​ការទូត

លោក​ប្រធានាធិបតី​ហូឡង់ ត្រូវ​លើក​យក​ជម្រើស​ធ្វើ​អន្តរាគមន៍​នៅសាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ទៅ​ពន្យល់​លោកស្រី ឌីលម៉ា រ៉ូស្វេស ដែល​កាលពី​ឆ្នាំទៅ បាន​រិះគន់​ និង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​បារាំង​រក្សា​គំនិត​អាណានិគមន៍​ចាស់​គំរិល តាម​រយៈ​ការ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ម៉ាលី។ ការ​រិះគន់​ និង​ការ​គាំទ្រ​បេក្ខភាព​ប្រទេស​ម៉ិចស៊ិក​ ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ការ​ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ អាប់អួរ​បន្តិច។ ប៉ុន្តែពេល​នេះ ជា​មួយ​នឹង​ការ​ពិភាក្សា​​បេក្ខភាព​ប្រេស៊ីល​ នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ ដែគូ​ពាណិជ្ជកម្ម​ទាំង​ពីរ​អាច​រក​ឃើញ​ភាព​កក់​ក្តៅ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ