អានតួអត្ថបទ
បារាំង

ភ្នាក់ងារ​ Sandard & Poor's ​ទម្លាក់​ចំណាត់​បារាំង​មួយ​កំរិត

ជា​ព័ត៌មាន​ដ៏​អាក្រក់​ សម្រាប់​រដ្ឋាភិបាល​បារាំង​ ! នៅ​ថ្ងៃ​សុក្រ​នេះ ភ្នាក់ងាយ​វាយ​តម្លៃ​ហានិភ័យ​ ​ Sandard & Poor's បាន​ប្រកាស​ទម្លាក់​ចំណាត់​ថ្នាក់​​បារាំង​កំរិតបន្ថែម​ទៀត ពី​ លេខ AA+ មក​ត្រឹម​AA។ លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​បញ្ចេញ​ប្រតិកម្ម​តប​ភ្លាម ថា​មិន​ប្តូរ​ទិស​ដៅ​នយោបាយ​ ធ្វើ​កំណែទម្រង់ ដែល​បាន​ចាប់​ផ្តើម​​រួច​មក​ហើយ​នោះ​ទេ។

ភ្នាក់ងារ​Standard and Poor's ទើប​ទម្លាក់​ចំណាត់​ថ្នាក់​បារាំង​មក​ត្រឹម​AA
ភ្នាក់ងារ​Standard and Poor's ទើប​ទម្លាក់​ចំណាត់​ថ្នាក់​បារាំង​មក​ត្រឹម​AA © Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ការ​ព្រមាន​លើក​ទី​ពីរ​ហើយ ក្នុង​រយៈ​ពេល​មិនដល់​ពីរ​ឆ្នាំ​ផង។ កាលពី​ដើម​ឆ្នាំ​២០១២​ ភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ Sandard & Poor's ​ បាន​បញ្ចុះ​ចំណាត់​ថា្នក់​​​ បារាំងដែល​ល្អ​​បំផុត​AAA មក​ត្រឹម​AA+ ហើយ​នៅ​ថ្ងៃ​នេះ​ទម្លាក់​​មួយ​កំរិត​ទៀត គឺ​នៅ​ត្រឹម​AA។ មធ្យោបាយ​ដោះស្រាយ​វិបតិ្ត​ថវិកា​រួម​តូច មិន​អាច​ទប់​ស្កាត់​ការ​កើន​ឡើង​នៃអ្ន​កអត់​ការងារ​ធ្វើ សុទ្ធ​សឹង​ជា​មូល​ហេតុ​​ដែល​នាំ​ដល់​ការ​បញ្ចុះ​ចំណាត់​ថ្នាក់​នេះ។ ភ្នាក់ងារ​ Sandard & Poor's ក៏បាន​រិះគន់​​ចំៗ​ផង​ដែរ ការ​ជាប់​គាំង​នយោបាយ​ យកពន្ធដារ របស់​រដ្ឋាភិបាលបារាំង។

 
ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល ដែល​បញ្ចេញ​ប្រតិកម្ម​គ្មាន​បង្អង់​​វិញ បាន​ការពារ​ខ្លួន​ថា “ចំណាត់​ថ្នាក់​បារាំង​ស្ថិត​ក្នុង​ចំណោម​លំដាប់​ខ្ពស់​ដដែល​នៅ​លើ​ពិភពលោក”។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បន្ទោស​ភ្នាក់​ងារ​ Sandard & Poor's​ថា​មិន​​បាន​រាប់​​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​កន្លង​មក ដែល​លទ្ធផល​នឹង​ផ្តល់​នៅ​ពេល​ខាង​មុខ​។ មិន​ខុស​គ្នា​នេះ​ដែរ​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ យល់​ថា​ភ្នាក់ងារ​មើលស្រាល​​សមត្ថភាព​កំណែទម្រង់​របស់​បារាំង។

បើ​ទោះ​ជាអនាគត​ រដ្ឋាភិបាល​បារាំង​អាច​បង្ហាញ​លទ្ធផល​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​សម្រាប់​ពេល​នេះ ការ​បញ្ចុះ​ចំណាត់​ពិត​កំពុង​ច្របាច់​ក​រដ្ឋាភិបាល​ ឱ្យ​កាន់​តែ​បាត់​បង់​ទំនុក​ចិត្ត​មួយ​ជាន់​ថែម​ទៀត និង​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​បក្ស​ប្រឆាំង​ស្តាំនិយម​រិះគន់​ ពី​ភាព​ស្ពឹក​ស្រពន់​របស់​លោក​ ហ្វ្រង់ស័រ​ ហូឡង់។ លោកប្រធានាធិបតី​បារាំង ដែល​ល្បី​ខាង​មិន​ចេះ​អារ​កាត់​សម្រេច​អ្វី​ និង​មាន​អប្រជាប្រិយ​ដល់​កំរិត​ទាប​បំផុត​មិន​ធ្លាប់​មាន នៅ​តែ​ប្រកាស​រក្សា​ទិស​ដៅ​នយោបាយ​ដដែល ព្រោះ​ការ​មិន​រេរា​ជា​ការ​ធានា​បាន​នូវ​ភាព​ជឿ​ជាក់។ តែ​ផលវិបាក​នៃ​ការ​បញ្ចុះ​ចំណាត់​ បាន​រីក​សាយភាយ​យ៉ាង​ទាន់​ហន់។ គ្រាន់​តែ​បាន​ឃើញទណ្ឌកម្មនេះ​ភ្លាម អត្រា​ការ​ប្រាក់​នៅ​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​ឡើង​ថ្លៃ​ភ្លាម​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ