មន្រ្តីសង្គមស៊ីវិល មន្រ្តីគណបក្សនយោបាយ មួយចំនួនចាប់ផ្តើមទទួលការបណ្តុះបណ្តាល ពីវិធីសាស្រ្តសង្កេតការណ៍ ពេលបោះឆ្នោត ខណៈការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។ រយៈពេលបីថ្ងៃមកហើយ ដែលអ្នកសង្កេតការណ៍មួយក្រុមបានរៀនសូត្រពីអង្គការខុមហ្វ្រែល ជុំវិញវិធីសង្កេតការណ៍ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត។
សៀកខ្មែរទទួលការស្វាគមនៅបារាំង
ចាប់ពីចុងខែមេសា ដល់ពាក់កណ្តាលខែកក្កដា ក្រុមសិល្បករសៀកខ្មែររបស់អង្គការហ្វារពន្លឺសិល្បៈសៀកដែលមានទីតាំងក្នុងខេត្តបាត់ដំបង សំដែងជូនមហាជន នៅក្នុងប្រទេសបារាំង។ ក្រុមសៀកដែលមានមនុស្ស១២នាក់ (អ្នកលេងភ្លេងពីរនាក់) សំដែង ដឹកនាំដោយលោកឃួន ដេត ស្ថាបនិកអង្គការហ្វារពន្លឺសិល្បៈ។