បទយកការណ៍

 
ពី​ឆ្វេង​ទៅ​ស្តាំ ៖ អ៊ឹម ណាវិន​-​លី ម៉េងហួរ​-​បែន បូណា​-​គី សុខលីម-​​លាង​ ដឺលុច
ពី​ឆ្វេង​ទៅ​ស្តាំ ៖ អ៊ឹម ណាវិន​-​លី ម៉េងហួរ​-​បែន បូណា​-​គី សុខលីម-​​លាង​ ដឺលុច
© RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

ចង់​បាន​ព័ត៌មាន​បន្ថែម

ការ​ផ្សាយ​ចុង​ក្រោយ ចន្ទ 17 មិថុនា 2013
សៀក​ខ្មែរ​ទទួល​ការ​ស្វាគម​នៅ​បារាំង

សៀក​ខ្មែរ​ទទួល​ការ​ស្វាគម​នៅ​បារាំង

ចាប់ពី​ចុងខែ​មេសា ដល់​ពាក់កណ្តាល​ខែ​កក្កដា ក្រុមសិល្បករសៀក​ខ្មែរ​របស់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​សៀក​ដែល​មាន​ទីតាំង​ក្នុង​​ខេត្ត​បាត់ដំបង សំដែង​ជូន​មហាជន នៅក្នុង​ប្រទេស​បារាំង។ ក្រុមសៀក​ដែល​មានមនុស្ស​១២នាក់ (អ្នកលេងភ្លេង​ពីរនាក់) ​សំដែង ដឹកនាំដោយ​​លោក​ឃួន ដេត ស្ថាបនិក​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ។

បណ្ណសារ

ចន្ទ 27 ឧសភា 2013
ប្រជាពលរដ្ឋ​តាម​ទីជនបទ​ទទួល​បាន​ព័ត៌មាន​តិចតួច​ទាក់ទង​នឹង​ការបោះឆ្នោត

ប្រជាពលរដ្ឋ​តាម​ទីជនបទ​ទទួល​បាន​ព័ត៌មាន​តិចតួច​ទាក់ទង​នឹង​ការបោះឆ្នោត

នៅ​សល់​​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណត្តិទី​៥​នឹង​ចាប់​ប្រព្រឹត្ត​ធ្វើ​ឡើង​នា​ពេល​ខាងមុខ។ រហូត​មក​ដល់​ពេល​នេះ ទោះ​បី​ជា​គណបក្សនយោបាយ​ទាំង​៨ ​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​និង​កំពុង​​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​រៀង​ៗ​ខ្លួន ជា​ពិសេស​តាម​រយៈ​សារនយោបាយ​របស់​ពួកគេ​ ប៉ុន្តែ​គេ​នៅ​សង្កេត​ឃើញ​ថា បរិយាកាស​​ ​មុន​ការ​បោះឆ្នោត​លើក​នេះ​​នៅ​តាម​តំបន់​ទីជន​បទ​ ហាក់​ដូច​ជា​នៅ​មាន​ភាព​ស្ងប់ស្ងាត់​ជាង​ការ​បោះឆ្នោត​លើក​មុនៗ។

អាទិត្យ 26 ឧសភា 2013
លោក​ហង្ស ពុទ្ធា​នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះឆ្នោត និកហ្វិក

លោក ហង្ស ពុទ្ធា៖«បរិយាកាស​មុន​ការបោះឆ្នោត​លើក​នេះ ប្រសើរ​ជាង​លើក​មុនៗ»

ដំណើរការ​រៀបចំ​ការ​បោះឆ្នោតនីតិកាល​ទី​៥ កំពុង​តែ​ប្រព្រឹត្តិទៅ​ក្រោម​ការ​តាមដាន និង​សង្កេតការណ៍​ដោយ​ក្រុម​អង្គការ​សង្កេតការណ៍​បោះឆ្នោត​។ លោក​ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិអង្គការ​និកហ្វិក​ដែល​កំពុង​តាមការ​ដំណើរការ​បោះឆ្នោត​នេះ បាន​វាយតម្លៃថា បរិយាកាស​មុន​ពេល​បោះឆ្នោត​នីតិកាល​ទី​៥​នេះ​មានស្ថានភាព​ល្អប្រសើរ​ បើ​ប្រៀបធៀប​នឹង​ការ​បោះឆ្នោត​មុនៗ។

សៅរ៍ 25 ឧសភា 2013
វេទិកា​សាធារណៈ ដើម្បី​ផ្លាស់ប្តូរ​​ព័ត៌មាន​ស្តីពី​ការ​បោះឆ្នោត

ការត្រៀមខ្លួន​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោតជាតិ​ខែ​កក្កដា

គណបក្សនយោបាយ​ទាំង ៨ ដែល​បាន​ចុះ​ឈ្មោះ ដាក់​បេក្ខជន​ចូលរួម​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា នៅ​ពេល​នេះ បាន​ចាប់​ផ្សព្វផ្សាយ​ពី​លំដាប់​លេខរៀង​របស់​គណបក្ស​និមួយៗ នៅ​លើ​សន្លឹកឆ្នោត​ប្រាប់​ដល់​សកម្មជន​អ្នកគាំទ្រ នៅ​តាម​វេទិកា​ជួបជុំ​ផ្សេងៗ​គ្នា។

ប្រតិទិន​នៃ​ការផ្សាយ
Close