នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

 
សេង ឌីណា
សេង ឌីណា
©RFI

ច្បាប់ សិទ្ធិ​ សេវាសាធារណៈ និង​ការធ្វើ​ជំនួញ​នៅ​កម្ពុជា។ សេង ឌីណា នឹង​​ស្វះស្វែង​រក​ការពន្យល់​បកស្រាយ​ ពីសំណាក់​​មន្រ្តី​រដ្ឋាភិបាល សាស្រ្តាចារ្យ មេធាវី អ្នកជំនួញ និង​អ្នកជំនាញ​ផ្សេងៗ​ទៀត។ កម្មវិធីនេះ​នឹង​ត្រូវ​ចាក់ផ្សាយ នៅរៀងរាល់​ថ្ងៃ​ព្រហស្បតិ៍។

ចង់​បាន​ព័ត៌មាន​បន្ថែម

ការ​ផ្សាយ​ចុង​ក្រោយ ព្រហស្បតិ៍ 10 ឧសភា 2012
ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន

ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុង​ករណី​ក្រុមហ៊ុន​ក្ស័យធន

នៅក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់​​​របស់​យើង​នៅថ្ងៃ​នេះ សេង ឌីណា នឹង​ពន្យល់​អំពី​​អាទិភាព​នៃ​ផលប្រយោជន៍​របស់​​បុគ្គលិក និង​និយោជិត​ ក្នុងករណី​ក្រុមហ៊ុន​ត្រូវ​ក្ស័យធន។ នៅក្នុងករណី​ក្រុមហ៊ុន​​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដែល​អាច​នាំទៅរក​ការ​ក្ស័យធន បញ្ហា​ដែល​ចោទឡើង​ចំពោះ​និយោជិត​របស់​ក្រុមហ៊ុន គឺ​​ការបាត់បង់​ការងារ និង​ប្រាក់បៀវត្សរ៍ ដែល​ក្រុមហ៊ុន​ជំពាក់។ តើ​ក្នុង​ច្បាប់​ខ្មែរ និយោជិត​ទទួល​បាន​នូវការ​ការពារ​ដូចម្តេច​ខ្លះ?

បណ្ណសារ

ព្រហស្បតិ៍ 03 ឧសភា 2012
ចំពោះ​ការ​ជួលដីធ្លី ការ​បញ្ចប់​កិច្ចសន្យា​ជួល​ត្រូវ​មាន​ការ​ជូន​ដំណឹង​ជាមុន យ៉ាងតិច ១ឆ្នាំ

ឆ្លើយ​នឹង​សំណួរ​អ្នកស្តាប់​ជុំវិញ​កិច្ចសន្យា​ជួល​អចលនវត្ថុ

នៅក្នុង​នាទីយល់​ដឹង​អំពី​ច្បាប់​របស់​យើង នៅថ្ងៃ​នេះ សេង ឌីណា សូម​ឆ្លើយ​នឹង​សំណួរ​មួយ​ចំនួន​របស់​​អ្នក​ស្តាប់ ជុំវិញ​កិច្ចសន្យា​ជួល​ផ្ទះ ឬដី ដែល​វិទ្យុយើង​បាន​លើក​យក​មក​ពន្យល់ កាល​ពីថ្ងៃ​ព្រហស្បតិ៍មុន។

ព្រហស្បតិ៍ 26 មេសា 2012
ផ្ទះល្វែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ

អំពី​សិទ្ធិ កាតព្វកិច្ច និង​ទម្រង់​នៃ​កិច្ចសន្យា​ជួល​ផ្ទះ ឬដីធ្លី

កិច្ចសន្យា​ជួល (​តាមភាសា​ច្បាប់ថា ភតិសន្យា) មាន​ចែង​នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី​ (ឆ្នាំ២០០៧) ពី​មាត្រា ៥៩៦ ដល់​ មាត្រា ៦២១ (ជំពូកទី៥)។ យោងតាម​និយមន័យ​ក្នុង​ក្រមរដ្ឋប្បវេណីនេះ “ភតិសន្យា សំដៅទៅលើ​កិច្ចសន្យា​មួយ ដែល​ភាគី​ម្ខាង ឲ្យ​ភាគី​ម្ខាង​ទៀត​ប្រើប្រាស់ និង​អាស្រ័យ​ផល​ ពីវត្ថុណាមួយ ដោយ​យក​ថ្លៃ”។

ព្រហស្បតិ៍ 19 មេសា 2012
លោក​ហុង សុខហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា និង​លោក​ឧបនាយករដ្ឋមន្រ្តី គាត ឈន់

លោក​ហុង សុហួរ​ពន្យល់​អំពី​ដំណើរការ​ទិញដូរ ទូទាត់ និង​ផ្ទេរ​មូលបត្រ

នៅក្នុង​នាទីយល់ដឹង​ពី​ជំនួញ​​របស់​យើង នៅថ្ងៃ​នេះ យើង​សូមចាក់ផ្សាយ​នូវ​បទសម្ភាសន៍​រវាង​សេង ឌីណា និង​លោក​ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ដែល​ធ្វើ​ឡើង កាល​ពីថ្ងៃ​ចន្ទ ជុំវិញ​ដំណើរការ​ជួញដូរ​មូលបត្រ ទាំង​នៅថ្ងៃ​បើក​ជួញដូរ​ដំបូង គឺ​នៅថ្ងៃ​ពុធ​ម្សិលមិញ និង​នៅថ្ងៃ​បន្តបន្ទាប់​មកទៀត។

ប្រតិទិន​នៃ​ការផ្សាយ
Close