ខុសពីការគិតរបស់មនុស្សភាគច្រើនដែលយល់ថាជំងឺរលាកសន្លាក់មានកើតតិចតួចនៅក្នុងប្រទេសក្តៅ ជាក់ស្តែងនៅប្រទេសកម្ពុជា តាមការពិតដោយសារកត្តាសង្គម ភាពជឿនលឿន និងការប្តូរផ្លាស់របៀបរបបរស់នៅ និងការហូបចុក កម្ពុជាបានស្គាល់ជំងឺរលាកសន្លាក់កាន់តែច្រើនឡើងៗ ដូចជាករណីកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល ឬជំងឺខ្លាញ់ក្នុងឈាមដែរ។ ជំងឺនេះច្រើនកើតឡើងចំពោះស្ត្រី ពិបាកធ្វើការព្យាបាល ពេលខ្លះការព្យាបាលត្រូវប្រើពេលអស់មួយជីវិតផង និងបង្កឲ្យមានការឈឺចុកចាប់យ៉ាងខ្លាំង ទៅតាមប្រភេទផ្សេងនៃការរលាក។
យល់ដឹងអំពីជំងឺផ្តាសាយ
កណ្តាស់មិនឈប់ តឹងបំពង់ក គឺច្បាស់ថាយើងមានជំងឺផ្តាសាយ ប៉ុន្តែហេតុអ្វីបានជាច្រមុះស្ទះ ឬសំបោរហូរ ?! ហេតុអ្វីបានក្លាយរាលដាលទៅជា រលាកបំពង់ក រលាកទងសួត ?! នៅពេលទៅរកថ្នាំ នៅឱសថស្ថាន អ្នកលក់ដែលជាឱសថការី តែងសួរថា សំបោរហូរមកមានពណ៌អី ?