ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិ នៅថ្ងៃសៅរ៍ ទី៥ ឧសភានេះ គឺលោកចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស អាត ហុក។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ា លោកចាន់ សុវ៉េតបានបញ្ជាក់ថា អំពើឃាតកម្មលើរូបលោកឈុត វុទ្ធី និងមន្រ្តីប៉េអឹមម្នាក់នៅស្រុកថ្មបំាង ក្នុងខេត្តកោះកុងកាលពីថ្ងៃទី ២៦ មេសាកន្លងទៅ មិនមែនជាអំពើកើតឡើងដោយអចេតនាទេ។
លោក យ៉ា ណាវុធ៖« ប្រាក់បៀវត្សក្នុងស្រុកមានកម្រិតទាប និងកង្វះការងារក្នុងស្រុក គឺជាមូលហេតុនៃចំណាកស្រុករបស់ពលករខ្មែរ »
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី១២ ឧសភានេះ គឺលោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាម។ អង្គការខារ៉ាម ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយជ្រោមជ្រែង និងជួយការពារសិទ្ធិរបស់ពលករចំណាកស្រុក។