ការ​ផ្សាយ

  • ការផ្សាយប្រចាំថ្ងៃ

    ការផ្សាយប្រចាំថ្ងៃ

    នៅ​ទីនេះ លោក-អ្នក​អាច​ស្តាប់​ឡើងវិញ នូវការផ្សាយ​ប្រចាំថ្ងៃ​របស់​យើង (ការផ្សាយ ​ពេញ​១​ម៉ោង)។ ទាំងការផ្សាយ​នៅថ្ងៃនេះ និងការផ្សាយ​នាថ្ងៃ​ដែល​កន្លងផុត​ទៅ។

  • ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

    ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ

    នៅរៀងរាល់​ថ្ងៃ​សៅរ៍ ពី​ប្រទេស​កម្ពុជា ប៉ែន បូណា នឹង​លើកយក​ព្រឹត្តិការណ៍​នយោបាយ​មួយ មក​ពន្យល់​បំភ្លឺ និង​វិភាគ។ គឺ​ជា​ការ​បកសា្រយ​ហេតុផល​នៃ​ព្រឹត្តិការណ៍ តាម​លក្ខណៈ​សត្យានុម័ត​និង​អព្យាក្រឹត។

  • ទស្សនៈព្រឹត្តិការណ៍សេដ្ឋកិច្ចខ្មែរ

    ទស្សនៈព្រឹត្តិការណ៍សេដ្ឋកិច្ចខ្មែរ

    នៅរៀងរាល់ថ្ងៃចន្ទ ពី​ប្រទេស​កម្ពុជា គី សុខលីម នឹង​លើកយក​បញ្ហាសេដ្ឋកិច្ច​មួយ ឬ​​ក៏​ព័ត៌មាន​មួយ ដែល​ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច​ខ្មែរ មក​បកស្រាយ​លម្អិត។

  • ទស្សនៈព្រឹត្តិការណ៍អាស៊ី

    ទស្សនៈព្រឹត្តិការណ៍អាស៊ី

    តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​មួយ ដែល​កើតមាន​នៅ​អាស៊ី មក​បកស្រាយ ពន្យល់​បំភ្លឺ និង​វិភាគ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ពុធ។

  • ទស្សនៈសារព័ត៌មានខ្មែរ

    ទស្សនៈសារព័ត៌មានខ្មែរ

    គឺជាសំយោគនៃ​ព័ត៌មាន​និង​មតិផ្សេងៗ​របស់​កាសែត​ទាំងឡាយ ដែល​ចេញ​ផ្សាយ នៅ​ទីក្រុង​ភ្នំពេញ។ កម្មវិធី​​នេះ​រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ប្រទេស​កម្ពុជា ហើយ​ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​អង្គារ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃអាទិត្យ។

  • នាទីជីវិតជោគជ័យ

    នាទីជីវិតជោគជ័យ

    នាទី​ជីវិត​ជោគ​ជ័យ ដែល​វិទ្យុបារំាង​អន្តរជាតិ​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​អង្គារ ជា​កម្មវិធី​មួយ​ដែល គួច គន្ធារ៉ា លើក​យក​មក​ជម្រាប​ជូន​លោក អ្នក​នាង អំពី​ជោគ​ជ័យ​របស់​មនុស្ស​ម្នាក់​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។ ជោគជ័យ​ខាង​នយោបាយ ជោគជ័យ​ខាង​ជំនួញ ជោគជ័យ​ខាង​សិល្បៈ និង​ជោគជ័យ​ផ្នែក​ផ្សេងៗ​ទៀត។

  • នាទីសុខភាពនិងអនាម័យ

    នាទីសុខភាពនិងអនាម័យ

    សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    ច្បាប់ សិទ្ធិ​ សេវាសាធារណៈ និង​ការធ្វើ​ជំនួញ​នៅ​កម្ពុជា។ សេង ឌីណា នឹង​​ស្វះស្វែង​រក​ការពន្យល់​បកស្រាយ​ ពីសំណាក់​​មន្រ្តី​រដ្ឋាភិបាល សាស្រ្តាចារ្យ មេធាវី អ្នកជំនួញ និង​អ្នកជំនាញ​ផ្សេងៗ​ទៀត។

  • បទយកការណ៍

    បទយកការណ៍

    គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  • ប្រវត្តិសាស្រ្តខ្មែរ

    ប្រវត្តិសាស្រ្តខ្មែរ

    វ៉ាន់ឌី កាអុន នឹង​លាតត្រដាង នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​សំខាន់ៗ​ទាំងឡាយ ដែល​កើត​មាន នៅ​កម្ពុជា តាំងពី​សម័យ​អាណាព្យាបាល​បារាំង រហូត​មកដល់​សព្វថ្ងៃ។ កម្មវិធី​នេះ​នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​សុក្រ។

  • ភូមិសាស្រ្តនយោបាយ

    ភូមិសាស្រ្តនយោបាយ

    តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។

  • ភ្ញៀវប្រចាំសប្តាហ៍

    ភ្ញៀវប្រចាំសប្តាហ៍

    នៅរៀងរាល់​ថ្ងៃ​សៅរ៍ គួច គន្ធារ៉ា នឹង​សម្ភាស​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់​ជាងគេ​បង្អស់​មួយ ដែល​កើតមាន នៅ​ប្រទេស​កម្ពុជា។

Close