ចន្ទ 08 តុលា 2012
ហ្វេសប៊ុក​កំពុង​កាត់​បន្ថយ​ផលិតភាព​ការងារ​នៅ​កម្ពុជាឬ ?
ហ្វេសប៊ុក​កំពុង​កាត់​បន្ថយ​ផលិតភាព​ការងារ​នៅ​កម្ពុជាឬ ?
ហ្វេសប៊ុក​កំពុង​កាត់​បន្ថយ​ផលិតភាព​ការងារ​នៅ​កម្ពុជាឬ ?
DR
ដោយ គី សុខលីម

យុវជន​ខ្មែរ​ច្រើន​ម៉ឺន​សែន​នាក់​បាន និង​កំពុង​ប្រើប្រាស់​ហ្វេសប៊ុក។ ការ​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​អាច​មាន​ប្រយោជន៍​ច្រើន ប៉ុន្តែ​វា​ក៏​កំពុង​បង្ក​បញ្ហា​ច្រើន​ដែរ​ដល់​សង្គម​ខ្មែរ។ បុគ្គលិក​ក្រុមហ៊ុន អង្គការ និង​រដ្ឋ​មួយ​ចំនួន​គិតតែ​ពី​លេង​ហ្វេសប៊ុក​ក្នុង​ម៉ោង​ធ្វើការ​​។ តើ​ទង្វើ​នេះ​ជា​ការ​បាត់បង់​ផលិតភាព​ការងារ​ដែរ ឬ​ទេ ?

បណ្តាញ​សង្គម​ហ្វេសប៊ុក​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៤​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ជនជាតិ​អាមេរិកកាំង។ បន្ទាប់​មក​បណ្តាញ​សង្គម​មួយ​នេះ​ចេះ​តែ​រីកសាយ​ភាយ និង​មាន​ប្រជាប្រិយភាព​បន្តិច​ម្តង​ៗ​នៅ​លើ​ពិភពលោក ជា​ពិសេស នៅ​ក្នុង​ប្រទេស​ជឿនលឿន​។ ចំពោះ​ប្រទេស​កម្ពុជា​វិញ ​ហ្វេសប៊ុក​បាន​ចូលមក​កាល​ពីចុង​ឆ្នាំ​២០០០ ប៉ុន្តែ​វា​មាន​ភាព​ល្បីល្បាញ​ និង​ទាក់ទាញ​យុវជន​ខ្មែរ​ខ្លាំង​នៅឆ្នាំ​២០១២​នេះ​តែ​ម្តង។ រហូត​មកដល់​សព្វ​ថ្ងៃ​នេះ គេ​មិនទាន់​មាន​តួលេខ​បញ្ជាក់​ច្បាស់​លាស់​ពី​ចំនួន​ប្រជាជន​ខ្មែរ​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​មួយ​ចំនួន ប្រជាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស ជាពិសេស​ យុវជន​យុវនារី មិន​តិច​ជាង​៥០​ម៉ឺន​នាក់​ទេ​ដែល​បាន ​និង​កំពុង​ប្រើប្រាស់​ហ្វេសប៊ុក។
 
តើការប្រើប្រាស់បណ្តាញហ្វេសប៊ុកផ្តល់គុណសម្បត្តិនិងគុណវិបត្តិយ៉ាងណាខ្លះដល់សង្គមខ្មែរ?
 
ប្រសិន​បើ​គេ​គិត​ពី​គំនិត​ដើម​របស់​អ្នក​បង្កើត​ហ្វេសប៊ុក ហ្វេសប៊ុក​មាន​ប្រយោជន៍​ច្រើន​រាប់​មិន​អស់។ ហ្វេសប៊ុក​គឺ​ជា​បណ្តាញ​សង្គម​ដ៏​មាន​ប្រសិទ្ធិភាព​ដែល​អនុញ្ញាត​អោយ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភពលោក​អាច​ទំនាក់​ទំនង​គ្នា​បាន។ អ្វី​ដែល​ហ្វេសប៊ុក​មាន​លក្ខណៈ​ពិសេស​លើស​ពី​អ៊ីមែល​គឺ​នៅ​ត្រង់​ថា ហ្វេសប៊ុក​អនុញ្ញាត​អោយ​មនុស្ស​ច្រើនលាន​នាក់​អាច​ចែក​រំលែក​ព័ត៌មាន​គ្នា​បាន​ក្នុង​ពេល​ដ៏​ខ្លី​បំផុត។ ម្យ៉ាង​វិញ​ទៀត អ្នកលេង​ហ្វេសប៊ុក​អាច​ជជែក​គ្នា​បាន​ភ្លាម​ៗ​ជាមួយ​មនុស្ស​ច្រើន​នាក់​ផ្សេង​ទៀត​ក្នុង​ពេល​តែ​មួយ។ អ្នកខ្លះ Chat ជា​មួយមិត្ត​ភក្តិ​បី បួន​ ប្រាំ​នាក់​ព្រមពេល​ជាមួយ​គ្នា។
 
ក្រៅ​ពី​ការ​ចែក​រំលែក​ព័ត៌មាន​អោយ​គ្នា​ទៅ​វិញ ទៅមក ហ្វេសប៊ុក​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ផលិតផល​ដែល​ខ្លួន​មាន។ ជា​រៀងរាល់​ថ្ងៃ អ្នកលេង​ហ្វេសប៊ុក​មួយ​ចំនួន​ តែងតែ​ឆ្លៀត​យក​ទំព័រ​ហ្វេសប៊ុក​ដើម្បី​បង្ហាញ​ផលិតផល​នេះ​ឬ​ផលិតផល​នោះ​ទៅកាន់​មិត្តភក្តិ​របស់​គេ​។ ការ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​គឺ​ជា​ការ​ផ្សព្វផ្សាយ​ដោយ​មិនបង់​ប្រាក់​កាស​អ្វី​ទាំង​អស់។ ដោយ​មិន​និយាយ​ពី​គោលដៅ​ពាណិជ្ជកម្ម អ្នកខ្លះ​ចាត់ទុក​ហ្វេសប៊ុក​ថា ជា​មិត្តភក្តិ​ដ៏​ល្អ​ដែល​មិន​អាច​អត់​បាន​ឡើយ។ ពួកគេ​ចាត់​ទុក​ហ្វេសប៊ុក​ជា​មិត្តភក្តិ​ពីព្រោះ​ហ្វេសប៊ុក​អាច​ជួយ​កែ​អផ្សុក​ពួក​គេបាន។ អ្នកខ្លះ​ទៀត​ប្រើប្រាស់​ហ្វេសប៊ុក​ដើម្បី​ភ្ជាប់​ស្នេហ៍។
 
អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​តាម​ដាន​ស្ថានការណ៍​កម្ពុជា​តាំង​ពី​ដើម​ឆ្នាំ​៩០​មក ​បាន​អត្ថាធិប្បាយ​ថា ហ្វេសប៊ុក​មាន​គុណសម្បត្តិ​ច្រើន​មែន ប៉ុន្តែ​ហ្វេសប៊ុក​ក៏​មាន​គុណវិបត្តិ​របស់​វា​ដែរ ប្រសិនបើ​អ្នក​ប្រើប្រាស់ ប្រើខុស​គោលដៅ​របស់​វា​នោះ។ តាមពិត ហ្វេសប៊ុក​ខ្លួនឯង​មិនមាន​គុណ​វិបត្តិ​អ្វី​ទេ។ គុណវិបត្តិ​របស់​វា​គឺ​កើត​ចេញ​មក​ពី​អ្នក​ប្រើប្រាស់។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ញៀន​នឹង​ហ្វេសប៊ុក​នោះ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ជាមួយ​បណ្តាញ​សង្គម​មួយ​នេះ។ អ្នកខ្លះ​ញៀន ​លេង​រហូត​ដល់​ទៅ​ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​រៀន​ភ្លេចសូត្រ​ឬ​ភ្លេច​ការងារ​ក៏​មាន​ដែរ។ យុវជន​ខ្លះអង្គុយ​នៅមុខ​កុំព្យូទ័រ​ទំនង​ដូច​ជា​ធ្វើកិច្ច​ការងារ​អ៊ីចឹង។ តាមពិត ពួកគេ​លេង​ហ្វេសប៊ុក​ច្រើន​ជាង​ធ្វើ​កិច្ច​ការ។
 
ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​បាន​បង្ហាញ​អោយ​ឃើញ​ថា មិនមែន​តែ​យុវជន​ទេ​ដែល​ប្រើប្រាស់​ខុស​ទិសដៅ​នោះ។ តាមពិត មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន និង​បុគ្គលិក​អង្គការ​មួយ​ចំនួន​បាន​និង​កំពុង​វក់វី​នឹង​ការ​ប្រើប្រាស់​ហ្វេសប៊ុក​ខុស​ទិសដៅ។ បុគ្គលិក​រដ្ឋ​ ក្រុមហ៊ុន​និង​អង្គការ​ខ្លះ​ធ្វើការ​ផង​លេងហ្វេសប៊ុក​ព្រមពេល​ជាមួយគ្នា។ បុគ្គលិក​ខ្លះទៀត លេង​ហ្វេសប៊ុក​ច្រើន​ជាង​ធ្វើ​ការ មានន័យថា ពួកគេ​អង្គុយ​នៅមុខ​កំព្យូទ័រ​មែន​ប៉ុន្តែ​ពួកគេ​គិតតែ​ពី​ជជែកគ្នា​តាម​ហ្វេសប៊ុក។ ពេលខ្លះ ក្រៅ​ពីជជែក​គ្នា​តាម​ហ្វេសប៊ុក ពួកគេ​មួយ​ចំនួន​គិតតែ​ពី​ឆែក​មើល​ព័ត៌មា​ន​ស្ទើរ​រាល់​ម៉ោង។ និន្នាការ​អាក្រក់​ដ៏​នេះ​បាន​និង​កំពុង​កើត​មាន​កាន់តែ​ច្រើន​ឡើងៗ​ពី​ពេល​មួយ​ទៅ​ពេល​មួយ។ ដោយសារ​តែ​មើលឃើញ​ទម្លាប់​អាក្រក់​កើត​មាន​កាន់តែ​ច្រើន​នេះ​ហើយ ​ទើប​ស្ថាប័ន​ឯកជន​មួយ​ចំនួន​ចាប់​ផ្តើម​មាន​វិធានការ​ហាមឃាត់ មិន​អោយ​បុគ្គលិក​របស់​ខ្លួន​លេង​ហ្វេសប៊ុក​នៅ​ក្នុង​ម៉ោង​ធ្វើការ។
 
អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​​បាន​ទាញ​សញ្ញា​អាសន្ន​ថា ប្រសិនបើ​បុគ្គលិក​ មិនថា បុគ្គលិករដ្ឋ ឯកជន ឬ​អង្គការ​នោះទេ​គិតតែ​ពីលេង​ហ្វេសប៊ុក​ឬ​លេងផង​ធ្វើការ​ផង​នោះ ពេលនោះ ផលិត​ភាព​ឬ​ប្រសិទ្ធិភាព​ការងារ​សម្រាប់​ស្ថាប័ន​នឹង​ត្រូវ​កាត់​បន្ថយ។ សូមបញ្ជាក់ថា ប្រសិនបើ​ស្ថាប័ន​បាត់បង់​ផលិតភាព​ ពេលនោះ ស្ថាប័ន​នោះអាច​ក្ស័យធន។ ហើយ​នៅពេល​ដែល​ស្ថាប័ន​ក្ស័យធន បុគ្គលិក​ក៏​គ្មាន​ការងារ​ធ្វើ​ដែរ។ ដូច្នេះ ដើម្បី​គេច​ចេញ​ពី​គ្រោះថ្នាក់​នេះ ក្រុមហ៊ុន អង្គការ ​និង​ស្ថាប័នរដ្ឋ​ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់ ​រីឯ​បុគ្គលិក​វិញ​ ពួកគេ​ត្រូវ​តែ​មាន​សតិសម្បជញ្ញៈ​ក្នុង​ការងារ​ជា​ចម្បង៕

ពាក្យគន្លឹះ : កម្ពុជា - សេដ្ឋកិច្ច
អត្ថាធិប្បាយ (10)

បុគ្គលខ្លួនឯងជាអ្នកដែលអាចបែងចែកពេលវេលា

បើតាមយោបល់ខ្ញុំ វាមានប្រយោជន៍ជាច្រើនសំរាប់អ្នកទាំងអស់គ្នា ក៏ប៉ុន្តែអ្នកទាំងអស់គ្នាមិនចេះ​​ប្រើ​ប្រាស់វក្នុងពេលវេលាណាមួយអោយបានត្រឹមត្រូវ ដែលធ្វើអោយវាបែជាគ្មានប្រយោជន៍ទៅវិញ ។

សូមបញ្ចេញយោបល់មួយចំនួន

មុននឹងធ្វើការរិះគន់សូមមេត្តាអាន ឬ​ស្តាប់ឲ្យនូវអ្វីដែលគេចង់និយាយ បានយើងធ្វើការប្រតិកម្មទៅបានត្រឹមត្រូវណា! ហើយនេះជាបទវិភាគណា ! បើអ្នកទាំងអស់គ្នាយល់ពីនិយមន័យ វីភាគ ច្បាស់ នោះលោកអ្នកពិតជាប្រតិកម្មទៅមិនខុស និងមានប្រសិទ្ធិភាពថែមទៀត​ណា​

មិនអាច

បើសិនជាចង់បឹទហ្វេសប៊ុកមែន​ នោះខ្មែរមិនមែនជាប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យឡើយ៊។ហ្វេសប៊ុក ជាលទ្ធិប្រជាធិបតេយ្យដែលគ្រប់គ្នាអាចបញ្ចេញមតិ ធ្វើអ្វីបានដោយសេរី​ នេះជាចំនុចពិសេសនៃហ្វេសប៊ុក‌!

naked in 2004 why have in Cambodia in 2000 ?

បណ្តាញ​សង្គម​ហ្វេសប៊ុក​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៤​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ជនជាតិ​អាមេរិកកាំង។ បន្ទាប់​មក​បណ្តាញ​សង្គម​មួយ​នេះ​ចេះ​តែ​រីកសាយ​ភាយ និង​មាន​ប្រជាប្រិយភាព​បន្តិច​ម្តង​ៗ​នៅ​លើ​ពិភពលោក ជា​ពិសេស នៅ​ក្នុង​ប្រទេស​ជឿនលឿន​។ ចំពោះ​ប្រទេស​កម្ពុជា​វិញ ​ហ្វេសប៊ុក​បាន​ចូលមក​កាល​ពីចុង​ឆ្នាំ​២០០០ ប៉ុន្តែ​វា​មាន​ភាព​ល្បីល្បាញ​ និង​ទាក់ទាញ​យុវជន​ខ្មែរ​ខ្លាំង​នៅឆ្នាំ​២០១២​នេះ​តែ​ម្តង។

nonsense

there's NO evidence and research about the affection yet.

ល្ម​មហើយ​លោក​បារាំង

បារាំង​ធ្វើ​បាប​ខ្មែរ 100 ឆ្នាំ​ហើយ ឥឡូវ​មក​ផ្សាយ​ព័ត៌មាន ចង់​ឲ្យ​ខ្មែរ​យ៉ាង​ម៉េច​ទៀត? សូមមើល​​វិទ្យុ​អាស៊ី​សេរី ដែល​គេ​ផ្សាយ​ដើម្បី​ប្រទេស​នៅ​អាស៊ី។ បារាំង​ជា​អ្នក​ទទួល​ខុសត្រូវ​រឿង​ទឹកដី​កម្ពុជា​ក្រោម។

និយាយជាការពិត

តាមពិតទៅខ្ញុំគិតថា វិទ្យុបារាំងគាត់បានធ្វើការវិភាគល្អជាងវិទ្យុមួយចំនួនដែលគិតតែរិះគន់គេមិនមានគំនិត ស្ថាបនានោះទេ។ នេះជាព័ត៌មានដែលក្រើនរំលឹកដល់យុវវ័យ និងមនុស្សមួយចំនួនកុំគិតតែប្រើដោយមិន គិតមុខគិតក្រោយនោះ។ វាមិនមែនមានន័យថាអ្នកលេងFBទាំងអស់ធ្វើដូចនេះទេ។

ខ្ហុំយល់ស្រប

ខ្ញុំយល់ស្រប, វិទ្យុបារាំងគឺជាវិទ្យុមួយដែលការវិភាគរបស់ពួកគាត់ល្អ ហើយឆ្លុះបញ្ចាំងពីសង្គមខ្មែរ និង បង្ហាញឲ្យយើងដឹងពីសង្គមខាងក្រៅច្រើនផងដែរ។

ក្ស័យធន ឬ អត់​ការងារ​ធ្វើ?

""អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​​បាន​ទាញ​សញ្ញា​អាសន្ន​ថា ប្រសិនបើ​បុគ្គលិក​ មិនថា បុគ្គលិករដ្ឋ ឯកជន ឬ​អង្គការ​នោះទេ​គិតតែ​ពីលេង​ហ្វេសប៊ុក​ឬ​លេងផង​ធ្វើការ​ផង​នោះ ពេលនោះ​ផលិត​ភាព​ឬ​ប្រសិទ្ធិភាព​ការងារ​សម្រាប់​ស្ថាប័ន​នឹង​ត្រូវ​កាត់​បន្ថយ"" ""ប្រសិនបើ​ស្ថាប័ន​បាត់បង់​ផលិតភាព​ ពេលនោះ ស្ថាប័ន​នោះអាច​ក្ស័យធន"" ខ្ញុំ​មិន​យល់​អញ្ជឹង​ទេ កុំ​ប៉្រូ​ហួស​ហេតុ​ពេកលោក​ម្ចាស់!! សម្ដី​របស់​លោក​អាច​ឲ្យ ហ៊ុន​សែន មាន​លេស បិទ​មិន​ខ្មែរ​ទំនាក់ទំនង​គ្នា​ដោយ​សេរី​តាម Facebook បាន​ណា។ ឧទាហរណ៍ ​ទាក់ទង​ប្រព័ន្ធ 3G ដែល​ហ៊ុនសែន​យក​លេស​ថា ខ្លាច​លោក​សង្ឃ​​ប្រើ​មុខងារ វីដេអូ Call ទាក់ទង​ស្រីៗ តាមពិត​ គឺ​ខ្លាច​ជំទាវៗ តាម​ទាន់​ជាន់កែង ពួកតាតា ដែល​នៅ​ក្នុង​សណ្ឋាគារ​ជា​មួយ...។ "ស្ថាប័ន​នោះអាច​ក្ស័យធន" ក៏​ដោយសារ​ប្រព័ន្ធ​ដឹកនាំ។ ស្រុក​ខ្មែរ​គេ​ភ័យ​ខ្លាច​អត់ការងារ​ធ្វើ និង មាន​ធ្វើ​ដែរ​តែ​ស៊ី​មិនគ្រាន់។

ប្រព័ន្ធនយោបាយ?

តាមពិតខ្ញុំមិនដឹងថាអ្នកគិតយ៉ាងម៉េចចំពោះការសរសេរអត្ថបទនេះទេ តែវានិយាយពីបញ្ហារបស់ការប្រើប្រាស់ អីុធើណែតរបស់យុវវ័យ។ ជាការពិតការដែលប្រហែលជាអាចមាន តែអត្ថបទនេះវិភាគលើបញ្ហាផ្សេងទេ។ សូមមេត្តាត្រួតពិនិត្យប្រធានបទម្តងទៀតផង

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close