ពុធ 08 កុម្ភៈ 2012
ភស្តុតាង​នៃ​ការ​ស្រុតចុះ​នៃ​វប្បធម៌​ខ្មែរ​ក្រោម​ឥទ្ធិពល​វប្បធម៌​បរទេស
យុវជន​ខ្មែរ​រង​ឥទ្ធិពល​វប្បធម៌​ ដោយ​អបអរ​នឹង​បុណ្យ​Saint Valentin ដូច​ប្រជាជន​អឺរ៉ុប
យុវជន​ខ្មែរ​រង​ឥទ្ធិពល​វប្បធម៌​ ដោយ​អបអរ​នឹង​បុណ្យ​Saint Valentin ដូច​ប្រជាជន​អឺរ៉ុប
©សុវណ្ណារ៉ា
ដោយ ប៉ែន បូណា

ពីធីបុណ្យ​មាឃបូជា​ដែល​ជា​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​មួយ​បាន​ប្រារព្ធឡើង កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។មាឃបូជា ​ក៏ដូច​វិសាខ​បូជា​ដែរ​សុទ្ធតែ​ជាប់​ពាក់ពន្ធ័​ទៅនឹង​ពុទ្ធប្រវត្តិ​ស្រដៀង​នឹង​បុណ្យ​ណូអែល​ (Christmas) ​របស់​សាសនា​គ្រឹស្ត។ ​ប៉ុន្តែ ​យុវជន​ខ្មែរ​ជាទូទៅ​មិន​បាន​ស្គាល់​និង​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ពិធីបុណ្យ​ដែល​តំណាង​ឲ្យ​ដួង​ព្រលឹង​របស់​ខ្លួន​តាំងពី​ដូន​តា​មក​នោះ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​គ្រាន់តែ​ថ្ងៃ​១៤​កុម្ភៈ​ជិត​ចូល​មក​ដល់​យុវវ័យ​ខ្មែរ​បែរជា​នាំគ្នាជ្រួល​ជ្រើម​ជាស្រេច ​ដើម្បី​ទទួល​អំណរ​បុណ្យ​ “សង្សារ”​ដែល​ពួកគេ​នាំ​គ្នា​ហៅ​ជំនួស​ឲ្យ​បុណ្យ​នៃក្តី​ស្រឡាញ់​របស់​បស្ចិម​ប្រទេស​ទៅ​វិញ។ ​តើ​នេះ​មិនមែន​ជា​ភស្តុតាង​នៃ​ការ​ស្រុត​ចុះ​យ៉ាង​ខ្លាំង​នៃ​ប្រពៃណី​ខ្មែរ​ទេ​ឬ?

 

ថ្ងៃ​អង្គារ​ម្សិលមិញ​ គឺជា​ថ្ងៃ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ​ សិស្ស ​និស្សិត​ ឬ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយចំនួន។ ​គឺ​ឈប់​សម្រាក​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​មាឃ​បូជា​ដែល​ជា​បុណ្យ​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់។ ​ប៉ុន្តែ ​យុវវ័យ​ខ្មែរ​ជាច្រើន​បាន​ដឹង​ត្រឹម​ថា​ជា​ថ្ងៃ​ឈប់​សម្រាក​ ឬ​មួយចំនួន​ទៀត​ដឹង​ត្រឹម​ថា​ថ្ងៃ​មាឃ​បូជា ​តែ​ពួកគេ​មិន​បាន​ចាប់​អារម្មណ៍​លើ​ពិធី​នេះ​ឡើយ។ ផ្ទុយ​ទៅវិញ​ គ្រាន់តែ​ថ្ងៃ​១៤​កុម្ភៈ​ឈាន​ចូល​មក​ដល់ ​ពួកគេ​បាន​ផ្តើម​នាំគ្នា​ជ្រួល​ជ្រើម​ គិតគូរ​រៀបចំ​ជាស្រេច​ដល់​ពិធីបុណ្យ​«សង្សារ»​ ដែល​គេ​នាំ​គ្នា​ហៅ​យ៉ាង​ពេញ​និយម​ជំនួស​ពាក្យ​«បុណ្យ​នៃក្តី​ស្រឡាញ់»​ (Valentine’s Day​ ឬ​ Saint-Valantin) តាមបែបបស្ចិមប្រទេសទៅវិញ។
 
តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ​យុវវ័យ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​ទទួល​យក​វប្បធម៌​បែប​បស្ចិម​ប្រទេស​កាន់តែ​ច្រើន​ឡើង​ និង​យ៉ាង​ងប់ងល់។ ​ពិធីបុណ្យ​ដែល​យុវវ័យ​ខ្មែរ​និយម​ចូលចិត្ត​ជាង​គេ​មាន​ដូចជា ​បុណ្យ ​Christmas,​ Valentine’s Day ដែល​គេ​ហៅ​ថា​«បុណ្យសង្សារ» ​ឬ ​Birthday​តាម​បែប​បស្ចិម​ប្រទេស។ ​វា​មិនមែន​ជារឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​ក្រីក្រ​ដែល​កំពុង​អភិវឌ្ឍ ​និង​កំពុង​បើក​ចំហ​ទៅ​កាន់​ពិភពលោក​ ដែល​ត្រូវ​ទទួល​រង​ឥទ្ធិពល​ពី​ប្រទេស​ដែល​មាន​អរិយធម៌​ជឿន​លឿន​នោះ ​ប៉ុន្តែ ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ​ភាព​ងប់ងល់​របស់​យុវជន​ដែល​មាន​គ្រឹះ​នៃ​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន​នៅ​ទន់​ជ្រាយ​នៅ​ឡើយ។
 
ម្យ៉ាង​ទៀត ​ការ​រៀបចំ​អបអរ​បុណ្យ​បស្ចិម​ប្រទេស​ទាំង​នោះ​ក៏​គ្មាន​អ្វី​ខុស​ទាស់​ដែរ​ ប្រសិន​បើ​ពួកគេ​មាន​ចេតនា​ត្រឹមតែ​ចូល​រួម​អបអរ​ជាមួយ​មិត្តភ័ក្តិ​បរទេស​ ដើម្បី​កម្សាន្ត​សប្បាយ​នោះ​ ប៉ុន្តែ ​គ្រោះថ្នាក់​នៅ​ត្រង់​ថា ​ពិធី​បុណ្យ​ទាំងនោះ​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទំនៀមទម្លាប់​របស់​ខ្លួន​ និង​ថែមទាំង​បាន​កាឡៃ​អត្ថន័យ​របស់​វា​ទៅ​រក​ផ្លូវ​ខុស​ ដើម្បី​គោលដៅ​ផ្សេង​ទៅ​វិញ។ ​ជាក់ស្តែង​ អ្វី​ដែល​ធ្ងន់ធ្ងរ​បំផុត ​គឺ​ Valentine’s Day​នេះ​តែ​ម្តង។ ​ក្នុង​អារម្មណ៍​ដែល​ប្រកប​ដោយ​ភាព​ស្រើប​ស្រាល​របស់​យុវវ័យ​ខ្មែរ ​Valentine’s Day​ដែល​ពួកគេ​កាឡៃ​ទៅជា ​«បុណ្យសង្សារ»​នោះ ​គឺជា​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​គូសង្សារ​របស់​ខ្លួន​ ដែល​ជា​ទូទៅ​ គឺសំដៅ​លើ​ការ​រួម​ភេទ​នេះ​ឯង។ ​និន្នាការ​នេះ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ជាលំដាប់​ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
 
ក្រុម​អ្នកតាម​ដាន​ការវិវឌ្ឍន៍​សង្គម​កម្ពុជា​បាន​មើល​ឃើញ​ចំណុច​គ្រោះថ្នាក់​សម្រាប់​យុវវ័យ​ខ្មែរ​ ដែល​កំពុង​តែ​ងប់ងល់​ទៅ​នឹង​ភាព​ភ្លើត​ភ្លើន​គ្មាន​ព្រំដែន ​និង​គ្មាន​មូលដ្ឋាន​ទាំង​នេះ។ ​ការ​សិក្សា​ដ៏​ដូច​ជា​តាម​ការ​ដឹង ​និង​ការ​មើល​ឃើញ​ជាទូទៅ​ដែរ ​មាន​យុវវ័យ​ជាច្រើន​ និង​ពេល​ខ្លះ​សិស្ស​សាលា​ដែល​មិនទាន់​គ្រប់​អាយុ​ផង​បាន​ប្រឡូក​យ៉ាង​សកម្ម ​និង​តាម​បែប​អនាធិបតេយ្យ​ទៅ​ក្នុង​សកម្មភាព​អសីលធម៌ ​និង​ខុស​ប្រពៃណី​នេះ។ ​ការ​ជូន​អំណោយ​ឲ្យ​គ្នា​ ការ​ណាត់​ជួប​គ្នា ​ដើម្បី​សម្តែង​អារម្មណ៍​ស្នេហា​នៅ​តាម​ទី​សាធារណៈ ​រមណីយដ្ឋាន ​ឬ​នៅ​តាម​ផ្ទះ​សំណាក់ ​គឺ​ជានិន្នាការ​កំពុង​ពេញ​និយម។​ នៅ​ពេល​ដែល​យុវវ័យ​ងប់ងល់ ​និង​វក់វី​នឹង​រឿង​ស្នហា​ដ៏ស្រើបស្រាល​នេះ​ ពួកគេ​ប្រាកដ​ណាស់​ថា​ នឹង​ភ្លេច​ការ​សិក្សា។ ​តើ​នេះ​មិនមែន​ជា​គ្រោះថ្នាក់​សម្រាប់​សង្គម​ខ្មែរ​ទេ​ឬ?
 
ប្រឈមមុខ​ទៅ​នឹង​បញ្ហា​អស់​ទាំងនេះ ​អ្នក​តម្រង់​ទិស​សង្គម​ទាំងឡាយ​ រួមទាំង​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ទាំងឡាយ​ត្រូវតែ​មាន​វិធានការ​ជា​បន្ទាន់​ ដើម្បី​ទប់ស្កាត់​ ឬ​តម្រែតម្រង់​យុវវ័យ​ ឬកូន​ចៅ​របស់​ខ្លួន​ឲ្យ​ចៀសផុត​ពី​គ្រោះថ្នាក់។​ ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​ជារឿង​ដែល​មិន​អាច​ចៀស​វាង​បាន​ ប៉ុន្តែ​ ការ​បណ្តែត​បណ្តោយ​ឲ្យ​កូនខ្មែរ​ទទួលយក​វប្បធម៌​ទាំងនោះ​ទាំង​ងងឹត​ងងល់​ដោយ​គ្មាន​ប្រទីប​បំភ្លឺ​ផ្លូវ​ គឺជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​អនាគត​សង្គម​កម្ពុជា។ បច្ចុប្បន្ន​នេះ​ អ្វី​ដែល​ច្បាស់លាស់​គឺ​ សីលធម៌​ វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​កំពុងតែ​ស្រុតចុះ​ដុនដាប​ ដែល​ទាមទារ​ឲ្យ​ទាំងអស់​គ្នា​ជួយ​ជ្រោមជ្រែង​ ដើម្បី​សង្គ្រោះចេញ​ពី​គ្រោះថ្នាក់៕

 

ពាក្យគន្លឹះ : កម្ពុជា - វប្បធម៌
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

Valetine's day,the worst day for Cambodians

I strongly support what is said it this article!!!What I wonder is that is it so cool to just have girlfriend and boyfriend and do what they want to do without caring about others' evaluation?Indeed,they do know what is right and wrong and what they should or not,however,they still do it to complete their own PASSION and DESIRE!Why Cambodians teenagers like to follow foreign culture,but also try to do different from their original ones?Thus,it mean both to destroy our own culture and others cultures in the same way.In my opinion,those who even don't know about the history and the original meaning of Valentine's day but act as they know very clearly about it!

From when that we consider

From when that we consider the culcure in Khmer/Cambodia as Khmer culture? I agree that we should not change the name of Volentine's day to be BunSangSa but I do not agree that we should keep Buddism ceremony as Khmer culture alone. From history, Khmer kingdom got the culture from India, both Hindo and Budism. So, if our former king can change the culture from Krou3 or Krou5 to Hindo and then Buddism in the pass, why we cannot change it now if the new one is better? I do not say Volentine's day is better than other Buddism's ceremony but just want to open the eye of some people that is too conservative. If you do keep Khmer culture as in the pass, why you use internet today? why not walk to school, use knife or black magic to defence our country? ... If khmer sybole is on Budism's ceremony, where is Khmer value? It is true that right now Buddism is the national religion in our country but is not mean that it cannot be changed in the future. So if Buddism mean Khmer, it mean Khmer is India or Thailand or ... Please rethink again. Don't be to blink with the religion but stick with the TRUE.

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close