រុស្ស៊ី-ស៊ីរី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 09 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 09 កុម្ភៈ 2012

ម៉ូស្គូ​ប្រឆាំងនឹង​ការលូកដៃ​ជ្រៀតជ្រែក​ពីក្រៅ​ទៅក្នុង​វិបត្តិ​នៅស៊ីរី​

​លោកប្រធានាធិបតី​មេដវេដេវ
​លោកប្រធានាធិបតី​មេដវេដេវ
Reuters

ដោយ កែវ ឆាយា

គោលជំហរ​នេះ ​ត្រូវបាន​រំលេច​ឲ្យឃើញ​ដោយ​ថ្នាក់ដឹកនាំ​កំពូលៗ​រុស្ស៊ី​នារសៀល​ ថ្ងៃពុធ​៨កុម្ភៈ​ម្សិលមិញ​ នៅតាម​កន្លែង​ខុសៗគ្នា ​ទាំងដោយ​លោក​ប្រធានាធិបតី​មេដវេដេវ​ ទាំង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ពូទីន ​ទាំងដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ Lavrov ។

សេចក្តីរាយការណ៍របស់​ កែវ ឆាយា
 

09/02/2012 by កែវ ឆាយា

ជាបឋម​ សេចក្ដី​ថ្លែងការណ៍​ធ្វើដោយ​លោកប្រធានាធាបតី​មេដវេដេវ​ ពេល​លោក​នាយក​រដ្ឋ

មន្ត្រី​តួគី​ Erdogan ​បន្ទាប់​មក​លោកប្រធានាធិបតី​បារាំង​ Sarkozy​ បាន​ទូរស័ព្ទ​មក​គាត់​ខណៈ​ដែល​សាច់រឿង​នៃ​កិច្ចសន្ទនា​ ប៉ះលើ​ស្ថានការណ៍​វិបត្តិ​នៅស៊ីរី ​គឺថា៖​ ”ចាំបាច់​ត្រូវតែ​បន្ត​ស្វែងរក​ឲ្យឃើញ​នូវ​ឥរិយាបថ​សម្រប​យោបល់គ្នា បូកទាំង​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ អ.ស.ប.​ ផង​ សម្រាប់​ជំរុញ​ដល់​ដំណោះ​ស្រាយ​វិបត្តិ​នៅស៊ីរី​ដោយ​បណ្តា​សាមី​ភាគី​ស៊ីរីផ្ទាល់។​ ដំណើរ​ស្វែងរក​នេះ ​ត្រូវប្រព្រឹត្ត​ទៅទី១-ដោយគ្មាន​ការលូកដៃ​ពីក្រៅ​ចូល​ក្នុងវិបត្តិ​នេះ ​និងទី២​-ឈរ​លើគោលការណ៍​គោរព​ទាំង​ស្រុង​អធិបតេយ្យ​រដ្ឋស៊ីរី។
 
លោកមេដវេដេវ​ ថែមទាំង​កត់​សម្គាល់​ទៅផងថា​ រុស្ស៊ី​ដែលបាន​ប្រើសិទ្ធិ​វេតូ​ខ្ទប់​គម្រោង​នៃ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ មកពី​ឯកសារ​នេះ ​មិនអាច​ជំរុញ​ឡើយ​ ដល់​ដំណោះស្រាយ​ ដោយ​សន្តិវិធី​ឲ្យវិបត្តិ​នៅស៊ីរី។
 
ចំណែក​លោកនាយក​រដ្ឋមន្ត្រី​ពូទីន​ ដែលជា​បេក្ខជន​ប្រធានាធិបតី​ថ្មី​ពេល​ទទួល​ជួបជាមួយ ​ប្រមុខ​នៃ​សាសនា៤ ​ដែលធំ​ជាង​គេ​ នៅរុស្ស៊ី គឺ​គ្រិស្តសាសនា​អ័រថូដុក្ស​ សាសនា​អ៊ីស្លាម​ ពុទ្ធសាសនា​ និង​សាសនា​ Juif ​បាន​អំពាវនាវ​ សម្តេច​សង្ឃ​ទាំង៤អង្គ​ ជួយ​ធ្វើ​យ៉ាងណា​ ដើម្បីកុំ​បណ្តោយ​ឲ្យព្រឹត្តិការណ៍​នៅ​រុស្ស៊ី​វិវឌ្ឍ​ដូច​នៅ​តំបន់​ដើមបូព៌ា​បែបយ៉ាង​នៅ​ប្រទេស​លីប៊ី​ជាដើម។
 
ដោយ​ស្រដី​អំពី​ព្រឹត្តិការណ៍​ដែល​កំពុង​បោក​កញ្ជ្រោក​នៅ​ស៊ីរី លោកពូទីន​ បាន​ថ្លែងថា​ ៖ រុស្ស៊ី​ថ្កោលទោស​ដល់​រាល់​ទង្វើ​ហិង្សា​ណា​ក៏ដោយ​ក្នុង​ប្រទេសនេះ​ហើយ​ប្រឆាំង​ទល់នឹង​អំពើ​ជ្រៀត​ជ្រែក​ណា​ក៏ដោយ​ពីខាងក្រៅ ​ទៅក្នុង​វិបត្តិ​នៅស៊ីរី​ គឺទុក​ឲ្យភាគី​បដិបក្ខ​ ក្នុង​ប្រទេស​នោះ ​ដោះស្រាយ​ដោយ​ខ្លួន​គេទៅ។
 
ទាក់ទង​នឹង​កម្មវត្ថុ​ស៊ីរី​ដែរ​ពេលថ្លែង​ក្នុង​សន្និសីទ​កាសែត​ម្សិលមិញ​នៅម៉ូស្គូ​ ដោយឆ្លើយ​តប​នឹង​សំនួរ “តើពេល​គាត់ជួប​ជាមួយ​លោក​ ប្រធានាធិបតី​ស៊ីរី​ នៅក្រុង​ Damas​ កាលពី​ថ្ងៃ៧កុម្ភៈ​កន្លង​ទៅ​មាន​លើកយក​ទៅពិភាក្សា​ឬទេ​ បញ្ហា​តម្រូវ​ឲ្យលោក​ Bashar al-Assad ​ លាចេញ​ពីមុខ​តំណែង?”​ លោករដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី ​Serguei​ Lavrov ​បានថ្លែងថា​ ៖ ​ការអារកាត់​វាសនា​ប្រទេស​ស៊ីរី​មិនមែន​ជាកិច្ចការ​របស់​សហគមន៍​អន្តរជាតិ​ឡើយ។
 
លោកប្រមុខការ​ទូតរុស្ស៊ី​បន្ថែមថា ​លោក ​Bachar al-Assad ​ បានផ្ទុក​ផ្តាក់​ទៅហើយ​ឲ្យលោក​ អនុប្រធានាធិបតី​ Farouk Shar​ ធ្វើកិច្ច​ចរចា​ ជាមួយ​ពួក​អ្នកតំណាង​នៃ​គ្រប់​តែ​កម្លាំង​ប្រឆាំង​នៅ​ស៊ីរី​ប៉ុន្តែ​បើទីក្រុង​ដាម៉ាស​ត្រៀម​ដើរ​ទៅមុខកាន់​តែ​ឆ្ងាយ​នោះ​ពួក​ប្រឆាំង​វិញ​ដើរ​ កាន់តែ​ថយក្រោយ​ មិនព្រម​អង្គុយ​ចរចាឡើយ៕

tags: ទំនាក់ទំនងអន្តរជាតិ - នយោបាយ - រុស្ស៊ី - ស៊ីរី - អង្គការ​សហប្រជាជាតិ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

Bad Russia and China

Both evil Russia and china just care about it's power, these two dogs never care about how many people will be killed in Syria.

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close