អានតួអត្ថបទ
ក​ម្ពុជា​-​បារាំង

ទស្សនៈ​សារពត៌មាន​បារាំង​ ចំពោះ​សោកនាដកម្ម​នៅ​កោះ​ពេជ្រ

ក្រោយ​ពីមាន​សោកនាដកម្ម​នៅលើ​ស្ពាន​ពេជ្រ​នៅ​កោះ​ពេជ្រ​នៃ​ទីក្រុង​ ភ្នំពេញ​នាឱកាស​បុណ្យ​អុំទូក​សំពះ​ព្រះខែ​កាលពី​ថ្ងៃទី​២២​វិច្ឆិកា​ ឆ្នាំ២០១០​ ​ ដែលបាន​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច​៣៧៥នាក់​និង​របួស​ប្រមាណ​ ៧០០នាក់​រួចមក​ ​ សារពត៌មាន​បារាំង​ជាច្រើន​ក៏​បាន​នាំគ្នា​លើកយក​ឧប្បត្តិហេតុ​ដ៏​សែន​ សោកសង្រេង​នេះ​មក​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃអង្គារ​ទី២៣​វិច្ឆិកានេះ។

មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៤៥នាក់​នៅ​ក្នុង​គ្រោះថ្នាក់​ផ្អើល​រត់ជាន់​គ្នា​លើ​ស្ពានពេជ្រ នៅ​កោះពេជ្រ
មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៤៥នាក់​នៅ​ក្នុង​គ្រោះថ្នាក់​ផ្អើល​រត់ជាន់​គ្នា​លើ​ស្ពានពេជ្រ នៅ​កោះពេជ្រ © Reuters
ផ្សាយពាណិជ្ជកម្ម

02:10

ទស្សនៈ​សារពត៌មាន​បារាំង​

សារពត៌មាន​បារាំង​ឈ្មោះ​Libération ​ចុះ​ថ្ងៃ​អង្គារ​ទី២៣​វិច្ឆិកា​នេះ​បាន​ផ្តិត​ដាក់​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបថត​នៃ​យុវទស្សនិកជន​ខ្មែរ​យ៉ាង​ច្រើន​ណែនណាន់​តាន់តាប់​កំពុង​តែ​ប្រជ្រៀត​ប្រញាយ​ដណ្តើម​គ្នា​រត់​ចេញ​ពី​តំបន់​គ្រោះថ្នាក់។

 
សារពត៌មាន ​Libération គេ​សរសេរ​កត់​សម្គាល់ថា​ ​ ការ​រុញច្រាន​មួយ​ដែល​បាន​កើតមាន​នៅ​លើ​ស្ពានពេជ្រ​ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​បាន​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច​៣៤៥នាក់។​ “​អ្នករង​គ្រោះ​ភាគ​ច្រើន​ស្លាប់​ដោយ​ថប់ដង្ហើម​”​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ខៀវ​ កាញារីទ្ធ​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា។

សារពត៌មាន ​Le Parisien វិញ គេ​សរសេរ​អត្ថាធិប្បាយ​ថា​ ​ នាឱកាស​បុណ្យ​អុំទូក​សំពះ​ព្រះខែ​កាលពី​ថ្ងៃទី​២២​វិច្ឆិកា​ឆ្នាំ២០១០​ដ៏​ប្រជាប្រិយ​នៅ​ទីក្រុង​ភ្នំពេញ​ ​ ការ​រុញច្រាន​ភ័យឆោឡោ​មួយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​៣៤៥នាក់។​ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​សាលាក្រុង​ភ្នំពេញ​បាន​ថ្លែង​បញ្ជាក់​ប្រាប់ថា​ ​ “​នេះ​ពិត​ជា​សោកនាដកម្ម​មួយ​ដ៏​សែន​ធំធេង​ពុំ​ដែល​កើតមាន​នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក​សំពះ​ព្រះខែ​”​។

សារពត៌មាន​ DIRECTMATIN ឯណោះ ក៏​ពុំ​ខុសគ្នា​ដែរ​ ​ គេសរសេរថា​ ​ ពិធីបុណ្យ​បាន​ក្លាយ​ទៅជា​សោកនាដកម្ម។​ សោកនាដកម្ម​ដែល​បាន​ធ្វើឲ្យ​មាន​អ្នក​រងគ្រោះ​ស្លាប់​រាប់រយ​នាក់​នៅ​លើ​ស្ពាន​ពេជ្រ​ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កោះពេជ្រ។​ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ថ្លែងថា​ ​ “​នេះ​ពិតជា​សោកនាដកម្ម​ដ៏​សែន​ធំធេង​ពុំ​ដែល​កើតមាន​ចាប់​តាំង​ពី​របប​ប៉ុលពត​បាន​រលត់​រលាយ​ទៅ​”​។

ជាទី​អវសាន​ ​ សារពត៌មាន ​Le Figaro​ សរសេរ​ជា​ចំណង​ជើងធំៗ​ដាក់ថា៖
“​មនុស្ស​៣៤៥នាក់​បាន​រងគ្រោះ​ស្លាប់​នៅក្នុង​សោកនាដកម្ម​ដែល​បង្ក​ឡើង​ដោយ​មាន​ការ​រុញច្រាន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​"​

សារពត៌មាន​Le Figaro​សរសេរ​ពន្យល់ថា​ ​ ពិធី​បុណ្យ​អុំទូក​សំពះ​ព្រះខែ​ដ៏​សែន​សប្បាយ​បាន​ប្រែ​ក្លាយ​ទៅជា​សោកនាដកម្ម​មួយ​ដ៏​សែន​សោក​សង្រេង​ទៅវិញ។​ ក៏​ប៉ុន្តែ​មូលហេតុ​ពិត​ប្រាកដ​គេ​ពុំ​ទាន់​ដឹង​នៅ​ឡើយទេ​ ​ ប៉ុន្តែ​មាន​​អ្នក​ខ្លះ​ថា​បាន​ណ្តាល​មកពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ស្ពាន​ពេជ្រ​កំពុង​បាក់​ដែល​នាំឲ្យ​មនុស្ស​ភ័យ​ឆោឡោ​រុញច្រាន​ប្រញាយ​ដណ្តើម​គ្នា​រត់​ចេញ​ពី​ទីនោះ៕ 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ