Europe

Syndicate contentអឺរ៉ុប
លោក​ប្រធានាធិបតី​​បារាំង​​ហ្វ្រង់ស័រ​​ហូឡង់​និង​​លោកស្រី​​នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​មែរគែល​នៅ​ទីក្រុង​ប៊ែរឡាំង​ថ្ងៃទី១៥​ឧសភា​ឆ្នាំ២០១២
16/05/2012 - បារាំង-អាល្លឺម៉ង់

ប្រមុខដឹកនាំ​បារាំង-អាល្លឺម៉ង់​​យល់ស្រប​គ្នា​​ពី​បញ្ហា​​ក្រិក​​ តែនៅ​​ពុំទាន់​​ចុះ​​សម្រុង​​គ្នា​​ពី​កំណើន​​សេដ្ឋកិច្ច​​

ទើបតែ​បាន​ត្រូវគេ​តែងតាំង​ថ្មីៗ​ជា​ប្រធានាធិបតី​បារាំង​នៅព្រឹក​ថ្ងៃអង្គារ​ទី១៥​ឧសភា​ឆ្នាំ២០១២​ ​ លោក​ហ្វ្រង់ស័រ​​ហូឡង់​ក៏​បាន​អញ្ជើញ​ទៅ​ទីក្រុង​ប៊ែរឡាំង​ភ្លាម​ ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​អង់ហ្គែឡា​មែរគែល​ពី​បញ្ហា​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប ​ ​ និង​បញ្ហា​ប្រទេស​ក្រិក។

លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា និង​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន
16/05/2012 - រុស្ស៊ី-អាមេរិក

តើ​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​អាមេរិក​មាន​ការ​អាក់អន់ចិត្ត​នឹង​គ្នា​ឬ ?

សំណួរ​នេះ ត្រូវ​គេ​ចោទ​សួរ​អស់​ប៉ុន្មាន​ថ្ងៃ ជាប់​មក​ហើយ ក្រោយ​ពី​លោក​ពូទីន ប្រធានាធិបតី​ថ្មី​នៅ​រុស្ស៊ី​ថ្លែង​ថា គាត់​មិន​អាច​ទៅ​ចូល​រួម​ក្នុង​ជំនួប​កំពូល G8 ចុង​សប្តាហ៍​នេះ នៅ​ឯ​ជាយ​ក្រុង​វ៉ាស៊ីនតោន។

មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ទីក្រុង​កាន​លើក​ទី ៦៥
16/05/2012 - បារំាង

មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ទីក្រុង​កាន​លើក​ទី ៦៥

ក្នុង​ចំណោម​ភាពយន្ត ១៧៧៩ ដែល​បាន​ចុះ​ឈ្មោះ​សុំ​ចូល​ប្រកួត​ មាន​តែកុន​ប្រមាណ​៥៤​រឿង​ប៉ុណ្ណោះ​ តំណាង​ឱ្យ​២៦​ប្រទេស ដែល​ត្រូវ​ចាក់​បញ្ចាំង​នា​ឱកាស​មហោស្រពភាពយន្ត​ក្រុង​កាន ​លើក​​ទី ៦៥ ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២៧ ឧសភា ២០១២។ ចំណែក​​ភាព​យន្ត​ដែលជាប់​ចំណាត់​ថ្នាក់​ជា​ផ្លូវការ ក្នុង​ការ​ប្រកួត​​ដណ្តើម​ប៉ាល់ប័ត្រមាស គឺ​មាន​សរុបតែ ២២​រឿង​ទេ។

លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ ប្រធានាធិបតី​បារំាង
15/05/2012 - បារំាង

លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ ប្រធានាធិបតី​បារំាង

នៅ​ថ្ងៃ​អង្គារ ទី១៥ ឧសភា​នេះ លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារំាង។ លោក François Hollande បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី ៦ ឧសភា​កន្លង​មក។

យានអវកាស​​រុស្ស៊ី​​ធុន​ Soyouz ​​TMA-04 M​​ ផ្ទុក​ទៅដោយ​​អ្នក​អវកាស​​រុស្ស៊ី​​ពីរនាក់​​និង​អាមេរិក​​ម្នាក់​
15/05/2012 - រុស្ស៊ី-អវកាស

ការបង្ហោះ​ចេញនៃ​ក្រុម​អវកាសយានិក​រុស្ស៊ី-អាមេរិក​៣នាក់​

ព្រឹកមិញ​វេលាម៉ោង​៧និង១នាទី​ ម៉ោងម៉ូស្គូ​ មាន​បង្ហោះ​ចេញពី​ផែនដី​ទៅ​ដោយ​ជោគជ័យ​គឺ យានអវកាស​រុស្ស៊ី​ធុន​ Soyouz ​TMA-04 M​ ផ្ទុក​ទៅដោយ​អ្នកអវកាស​រុស្ស៊ី​ពីរនាក់​និង​អវកាសយានិក​អាមេរិក​ម្នាក់។ ​

បាតុកម្ម​ប្រឆាំង​នឹង​លោក​បាស្ហា អាល់អាសាដ នៅ​ទីក្រុង Homs ប្រទេស​ស៊ីរី ថ្ងៃសុក្រ ១០កុម្ភៈ ២០១២
14/05/2012 - រុស្ស៊ី-ស៊ីរី

​រុស្ស៊ី​​​បន្ត​​គាំទ្រ​​ផែនការ​​ឈប់​បាញ់​​នៅ​​ស៊ីរី​​

ទីក្រុង​​ម៉ូស្គូ​​​យល់​​ថា​​ផែនការ​​សន្តិភាព​​នៅ​​ប្រទេស​​ស៊ីរី​​របស់​​​​បេសកជន​​ អ.ស.ប.​​ លោក​​ កូហ្វី​​អាណាន់​​​នៅ​មាន​នៅ​ឡើយ​ភ័ព្វ​សំណាង​សម្រេច​បាន​ជោគជ័យ​ហើយ​រុស្ស៊ី​នឹង​“ធ្វើ​​សព្វ​​បែប​​យ៉ាង”​​​ដើម្បី​បញ្ចៀស​ផែនការ​នេះ​ឲ្យ​ផុត​ពី​បរាជ័យ។

ផែនទី​របស់​រុស្ស៊ី​ដែល​បង្ហាញ​ពី​យុទ្ធសាស្រ្ត​អាមេរិក​ដើម្បី​វាយប្រហារ​ទៅលើ​រុស្ស៊ី
14/05/2012 - អូតង់

តើ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប​បាន​មក​ដល់​ត្រឹម​ណា​ហើយ?

នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ អង្គការ​អាត្លង់ទិក​អូតង់ នឹង​បើក​កិច្ចប្រជុំ​កំពូល នៅទីក្រុង​Chicago។ នៅថ្ងៃចន្ទ​ទី ១៤ ឧសភា គឺ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ មុន បើក​កិច្ច​ប្រជុំកំពូល ប្រធាន​អូតង់ គឺ​លោក​Anders Fogh Rasmussen បាន​អំពាវនាវ ជំរុញ​ឲ្យ​ប្រទេស​លោកខាងលិច​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អូតង់​ប្រញាប់​រួសរាន់​សាងសង់ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល។

ប្រធានាធិបតី​ក្រិក (ឆ្វេង) ជួប​ជាមួយ​ប្រមុខដឹកនាំ​គណបក្ស​ឆ្វេងនិយម ថ្ងៃ​អាទិត្យ ១៣ ឧសភា ២០១២
13/05/2012 - ក្រិក

វិបត្តិ​នយោបាយ​ក្រិក៖ ឱកាស​ចុងក្រោយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល

ប្រធានាធិបតី​ក្រិក​​បាន​កោះ​ប្រជុំ​គណបក្ស​ធំៗ​ទាំង៣ នៅថ្ងៃ​អាទិត្យ​នេះ ដើម្បី​ស្វះស្វែង​រក​ការ​សម្របសម្រួល​គ្នា ក្នុងការ​បង្កើត​រដ្ឋាភិបាល និង​បញ្ចៀស​វិបត្តិ​នយោបាយ។ នេះ​គឺ​ជា​ឱកាស​ចុងក្រោយ។ ប្រសិនបើ​គណបក្ស​ទាំង៣ មិន​ស្រុះស្រួលគ្នា​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយទេ ក្រិក​នឹង​ត្រូវ​រៀបចំ​​បោះឆ្នោត​សាជាថ្មី​ម្តងទៀត នៅ​ខែ​មិថុនា។ វិបត្តិ​នយោបាយ​នេះ​អាច​នឹង​​ជំរុញ​ឲ្យ​អឺរ៉ុប​ផ្អាក​ជំនួយដែល​បាន​ព្រមព្រៀងគ្នា​ជាមួយ​ក្រិក។

លុយ Drachme (តាមភាសា​អង់គ្លេស Drachma) ដែល​ក្រិក​ធ្លាប់​ប្រើ​កាល​មុន​ពេល​ចាយលុយ​អឺរ៉ូ
12/05/2012 - ក្រិក

តើ​នឹង​មាន​អ្វី​កើតឡើង​បើសិន​ជា​ក្រិក​ចេញ​ពី​តំបន់​អឺរ៉ូ?

ក្រោយ​ពី​ក្រិក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ បង្កើត​រដ្ឋាភិបាល​ថ្មី​មិនបាន នៅពេលនេះ សេណារីយ៉ូ​ដែល​ក្រិក​ត្រូវ​ចេញ​ពី​តំបន់​អឺរ៉ូ​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​គ្នា​កាន់តែ​ច្រើន​ឡើងៗ។ ទាំង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ទាំង​មន្រ្តី​រដ្ឋាភិបាល​អាល្លឺម៉ង់ សុទ្ធតែ​បាន​ព្រមាន​ថា បើ​ក្រិក​មិន​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​តាម​ការព្រមព្រៀង​ជាមួយ​អឺរ៉ុប​ទេ ក្រិក​គួរតែ​ចាកចេញ​ពី​តំបន់​អឺរ៉ូ។ តើ​ក្រិក​អាច​ចេញ​ពី​តំបន់​អឺរ៉ូ​បាន​ដោយ​របៀបណា?

ខួបឆ្នាំទី១​នៃ​ចលនា” ពួក​ទោមនស្ស​ក្តៅក្រហាយ “
12/05/2012 - អេស្ប៉ាញ

ខួបឆ្នាំទី១​នៃ​ចលនា” ពួក​ទោមនស្ស​ក្តៅក្រហាយ “

បាតុករ​ជា​ច្រើន​ពាន់​នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ នៅ​ថ្ងៃ​សៅរ៍​១២ឩសភា​នេះ​ នៅ​ទី​ក្រុង​ម៉ាឌ្រីដ​និង​ទីក្រុង​ដទៃ​ទៀត​នៃ​ប្រទេស​អេស្ប៉ាញ​ ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី១​នៃ​ចលនា​”​ ពួក​ទោមនស្ស​ក្តៅ​ក្រហាយ​ “​។ 

Close