អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ឆ្មំាព្រំដែន​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាញ់គ្នា​មួយប៉្រាវ​នៅ​តំបន់​គ្មាន​កងទ័ព

ការ​ប៉ះទង្គិច​គ្នា​ផ្លូវអាវុធ​បាន​កើត​មាន​ជា​ថ្មី​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង។ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី១៩ តុលា ឆ្មំា​ព្រំដែន​កូរ៉េ​ទំាង​ពីរ​បាន​បាញ់​គ្នា​មួយ​ប៉្រាវ​នៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខ័ណ្ឌ​ចែក​ទឹកដី​កូរ៉េ​តំាង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​ក្នុង​ទសវត្ស​ឆ្នំា ៥៣។ នេះ​ជា​ការ​ប៉ះទង្គិច​ផ្លូវអាវុធ​លើកទី២ នៅ​តាម​ព្រំដែនដីគោក​រវាង​គ្នា​ក្នុង​រយៈពេល​ជិត​មួយ​ខែ​កន្លង​ទៅ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ឧប្បត្តិហេតុ​នោះ​មិន​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ទេ។

ឆ្មំាព្រំដែន​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាញ់គ្នា​មួយប៉្រាវ​នៅ​តំបន់​គ្មាន​កងទ័ព
ឆ្មំាព្រំដែន​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាញ់គ្នា​មួយប៉្រាវ​នៅ​តំបន់​គ្មាន​កងទ័ព Kallgan/wikimedia.org
ផ្សាយពាណិជ្ជកម្ម

យោង​តាម​អ្នកទទួល​ខុសត្រូវ​ម្នាក់​របស់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា ឆ្មំាព្រំដែន​កូរ៉េខាងត្បូង​បាន​បើក​ការ​បាញ់​គំរាម​មុន​គេ នៅ​ពេល​ដែល​គេ​ប្រទះ​ឃើញ​ឆ្មំាព្រំដែន​កូរ៉េខាងជើង​បាន​ដើរ​ល្បាត​ដោយ​ឆ្លង​ចូល​ក្នុង​តំបន់​គ្មាន​កងទ័ព​ដែល​ខ័ណ្ឌ​ចែក​ទឹកដី​កូរ៉េ​ជា​ពីរ​នៅ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​កូរ៉េ​ក្នុង​ទសវត្ស​ឆ្នំា ៥៣។ អ្នកទទួល​ខុសត្រូវ​កូរ៉េខាងត្បូង​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ឆ្មំាព្រំដែន​កូរ៉េខាងត្បូង​បាន​ស្រែក​ព្រមាន​តាម​ប្រដាប់បំពងសំឡេង​ជា​ច្រើន​ដង មុន​នឹង​ធ្វើ​ការ​បាញ់​ព្រមាន។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ឆ្នំាព្រំដែន​កូរ៉េខាងជើង​បាន​ធ្វើ​ការ​បាញ់​តប​វិញ។ ការ​បាញ់​ដាក់​គ្នា​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​មាន​រយៈពេល​យ៉ាង​តិច ១០នាទី។ គួរ​ជម្រាប​ជូន​ថា តំបន់​គ្មាន​កងទ័ព គឺ​ជា​ដែនដី​មួយ​ដែល​មាន​ទទឹង ៤គីឡូម៉ែត្រ និង​បណ្តោយ ២៤៨គីឡូម៉ែត្រ​ខ័ណ្ឌ​ចែក​ទឹកដី​កូរ៉េ​ជា​ពីរ។ តែ​ក៏​ជា​តំបន់​មួយ​ដែល​មាន​ដាក់​ពង្រាយ​ដោយ​បន្លាលួស​យ៉ាង​ស្អេកស្កះ មាន​បង្កប់​គ្រាប់មីន​រាប់លានគ្រាប់ និង​មាន​សង់​ជញ្ជំាង​សម្រាប់​ប្រឆំាង​នឹង​រថក្រោះ។

កាល​ពី​ថ្ងៃ​ទី១០ តុលា​កន្លង​ទៅ ទាហាន​ទំាង​សង​ខាង​ក៏​បាន​​បាញ់​ដាក់​គ្នា​ដោយ​ប្រើ​កំាភ្លើង​ស្វ័យប្រវត្តិ​នៅ​តាម​ព្រំដែនគោក និង​ចំ​ពេល​ដែល​ទាហាន​កូរ៉េខាងជើង​បាន​បាញ់​ទម្លាក់​ប៉េងប៉ោង​មាន​ផ្ទុក​ដោយ​ខិតប័ណ្ណ​ជេរប្រមាជ​របប​ក្រុង​ព្យុងយ៉ាង​ពី​សំណាក់​សកម្មជន​នៅ​កូរ៉េខាងត្បូង។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ប៉ះទង្គិច​គ្នា​ផ្លូវអាវុធ​នៅ​តាម​ព្រំដែន​គោក គឺ​មិន​សូវ​កើត​មាន​ញឹកញាប់​ដូច​នៅ​តាម​ព្រំដែន​សមុទ្រ​ទេ។ សូម​រម្លឹក​ឡើង​វិញ​ថា ពិត​មែន​តែ​សង្រ្គាម​កូរ៉េ​បាន​បិទបញ្ចប់​តំាង​ពី​ឆ្នំា ១៩៥៣ ក៏​ដោយ ក៏​បងប្អូន​បង្កើត​ទំាង​ពីរ​នៅ​មិន​ទាន់​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា​ដែរ។ ដូច្នេះ​ជា​លក្ខណៈ​បច្ចេកទេស អ្នក​ទំាង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​សង្រ្គាម​ដដែល។ យ៉ាង​ណា​ក៏​ដោយ លោក​យ៉ាង មូជីង គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​ក្នុង​ក្រុង​សេអ៊ូល​បាន​ព្រមាន​ថា ពិត​មែន​តែ​ការ​ប៉ះទង្គិច​គ្នា​ផ្លូវ​អាវុធ​នៅ​មាន​កម្រិត​តូចតាច​មែន តែ​វា​នឹង​អាច​ធ្លាក់​ក្នុង​ស្ថានការណ៍​ដុនដាប​មិន​អាច​គ្រប់គ្រង​បាន បើ​គេ​ចេះ​តែ​ទុក​បណ្តោយ​មិន​ព្រម​ដោះស្រាយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ