អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ីស្រាអែល​

ក្រោយ​បាញ់ទំលាក់​យន្តហោះ​ដ្រូន​អ៊ីស្រាអែល​ អ៊ីរ៉ង់​ប្រកាស​ថា​នឹង​បំពាក់​អាវុធ​ដល់​ប៉ាឡេស្ទីន​

នៅថ្ងៃ​ចន្ទ​នេះ​ ​អ៊ីរ៉ង់​បាន​ប្រកាស​​ថា នឹង​បំពាក់​អាវុធ​ដល់​សកម្មជន​ប្រយុទ្ធ​ប៉ាឡេស្ទីន ​ដើម្បី​សងសឹកអ៊ីស្រាអែល​ដែល​បាន​បញ្ជូន​​​យន្តហោះ​ដ្រូន​មក​ស៊ើបការណ៍​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​យន្តហោះ​ដ្រូន​អ៊ីស្រាអែល​ត្រូវបាន​អ៊ីរ៉ង់​​​​​កំទេច​ចោល។ ​ទាក់ទង​​រឿងរ៉ាវ​ដ្រូន​ជាមួយ​អ៊ីរ៉ង់​ អ៊ីស្រាអែល​​​ប្រាប់ថា មិន​​​​អត្ថាធិប្បាយចំពោះ​​​ព័ត៌មាន​ដែល​​កាសែត​​​​​​ចុះផ្សាយ​​​​ទេ។

យន្តហោះដ្រូន ​ScanEagle ដែល​បាន​ចូល​ក្នុង​ដែន​អាកាស​អ៊ីរ៉ង់ ក្នុង​ពេល​កន្លងមក។
យន្តហោះដ្រូន ​ScanEagle ដែល​បាន​ចូល​ក្នុង​ដែន​អាកាស​អ៊ីរ៉ង់ ក្នុង​ពេល​កន្លងមក។ DR
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ អ៊ីរ៉ង់​​បាន​ប្រកាស​​ថា បាន​ផ្តល់​​បច្ចេកវិទ្យា​​​ចាំបាច់​ជាច្រើន ដល់​​ក្រុម​ហាម៉ាស និង​ក្រុម​ជីហាត​អ៊ីស្លាម នៅ​ប៉ាឡេស្ទីន។ ជា​បច្ចេកវិទ្យា​ប្រើ​សម្រាប់​ផលិត​មីស៊ីល​ ​ដើម្បី​​វាយ​ប្រហារ​​ទីក្រុងនានា​នៅ​អ៊ីស្រាអែល។ ​​​

នៅ​ថ្ងៃ​ចន្ទ​នេះ ​មេបញ្ជាការ​កងទ័ព​អាកាស​​អ៊ីរ៉ង់ លោក ​Amir-Ali Hajizadeh អាមៀ អាលី ហាជីហ្សាដេ បាន​ប្រកាស​ថា អ៊ីរ៉ង់​នឹង​​បំពាក់​អាវុធ​​សកម្មជន​ប្រយុទ្ធ​ប៉ាឡេស្ទីន នៅ​តំបន់​ស៊ីហ្សកដានី ​អោយ​​បាន​កាន់តែ​ឆាប់​​រហ័ស ​ហើយ​អ៊ីរ៉ង់​ត្រៀម​​​ខ្លួន​​តបត​​ទៅនឹង​ដ្រូន​ស៊ើបការណ៍​ប្រភេទ Hermes ដែល​អ៊ីរ៉ង់​ទើប​បាន​កំទេច​ចោល។ ​យោងតាម​មេទ័ពអាកាស​អ៊ីរ៉ង់ ​ដ្រូន​ស៊ើបការណ៍​​ប្រភេទ​​ ​ Hermes ជា​ដ្រូន​ផលិតដោយ​អ៊ីស្រាអែល។ ដ្រូន​នេះ​ត្រូវបាន​​គេ​បញ្ជូន​​​មក​​ក្នុង​ទឹកដី​អ៊ីរ៉ង់។ ដ្រូន​​ Hermes ​មាន​​កាមេរ៉ា​​ថតរូប​ប្រកប​ដោយ​គុណភាព​​ចំនួន​២គ្រឿង ​ជា​ដ្រូន​​មាន​លទ្ធភាព​​អាច​គេច​ចេញ​ពី​រ៉ាដា​​បាន។

អ៊ីរ៉ង់​បាន​ប្រើ​មីស៊ីល​បាញ់​ទំលាក់​ដ្រូន​នេះចោល ពេលយន្តហោះ​ដ្រូន​នេះ ​ព្យាយាម​​ចូល​​មក​ក្បែរ​​​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ ​ណាតាន់ Natanz នៅ​ភាគកណ្តាល​ប្រទេស។ ពេលនេះ ​អាជ្ញាធរ​អ៊ីរ៉ង់​កំពុង​​វិភាគ​​​កំទេចកំទី​យន្តហោះ​ដ្រូន​នេះ។

គួររំលឹក​ថា ​ទីតាំង​​នុយក្លេអ៊ែរ​ណាតាន់ ​ជា​​រោងចក្រ​​ចំបង​របស់​អ៊ីរ៉ង់​ ធ្វើ​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម។ នៅ​ទីនោះ​ មាន​បំពង់ច​ម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ​ជាង​១​៦០០០គ្រឿង។ បំពង់​៣០០០គ្រឿង​ទៀត ​ស្ថិត​នៅ​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ​​ Fordoo។ មជ្ឈមណ្ឌល​Fordoo ​មានទីតាំង​​​​នៅ​ក្រោម​ភ្នំ ​​ពិបាក​នឹងត្រូវ​គេ​​​កំទេច​បាន។ ​កន្លងមក​ អ៊ីស្រាអែល​ធ្លាប់​បាន​​​គំរាម​​​វាយប្រហារ​​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជាច្រើន​លើក​​ហើយ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ