«កុំរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកប្តូរភេទ»
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវកុំអោយស្ថាប័ននានារើសអើងអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកប្តូរភេទនៅក្នុងកន្លែងការងារ។ ការអំពាវនាវនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទិវាពលកម្មអន្តរជាតិនិងបានធ្វើឡើងបន្ទាប់ពីអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកប្តូរភេទនៅក្នុងប្រទេសកម្ពុជាត្រូវបានស្ថាប័នឯកជនមួយចំនួនរើសអើង។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាធានាពីសិទ្ធិស្មើភាពគ្នានិងភាពមិនរើសអើងសម្រាប់មនុស្សទូទៅប៉ុន្តែការរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកប្តូរភេទនៅក្នុងកន្លែងធ្វើការនៅតែបន្តកើតមាន។ នេះគឺជាការបញ្ជាក់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអាទិត្យនេះ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា នៅថ្ងៃទី១ខែឧសភាទិវាពលកម្មអន្តរជាតិនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សសូមជំរុញអោយមានសមភាពចំពោះអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកប្តូរភេទនៅក្នុងវិស័យការងារ។ ជារឿយៗ អ្នកទាំងនេះ ប្រឈមនឹងការផាត់ចេញពីសង្គម រងការបៀតបៀន ការដាក់ងារ និងរងនូវការប្រមាថនៅកន្លែងធ្វើការ។ ពេលខ្លះ ពួកគេបាក់ទឹកចិត្ត ហើយត្រូវប្រឈមនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារទៀតផង។
បុរសស្រឡាញ់បុរសម្នាក់បាននិយាយប្រាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា នៅពេលដែលគាត់បើកចំហពីភេទរបស់គាត់នៅកន្លែងធ្វើការ គាត់ត្រូវទទួលរងនូវការប្រមាថយ៉ាងខ្លាំងរហូតដល់គាត់បង្ខំចិត្តលាឈប់ពីការងារ។
បុរសដែលបានប្តូរភេទទៅជាស្ត្រីនិងស្រ្តីប្តូរភេទទៅជាបុរសនៅកម្ពុជាបានរាយការណ៍ថា ដោយសារតែរូបរាងខាងក្រៅរបស់ពួកគាត់ ពួកគាត់ត្រូវបានគេបដិសេធមិនអោយធ្វើការសូម្បីតែនៅតាមភោជនីយដ្ឋាននិងនៅតាមរោងចក្រកាត់ដេរក៏ដោយ។ អ្នកខ្លះបានបញ្ចប់ការសិក្សាហើយប៉ុន្តែរកការងារមិនបានធ្វើ ត្រូវបង្ខំចិត្តរកស៊ីផ្លូវភេទ។
អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកប្តូរភេទបាននិយាយថា ពួកគេចាំបាច់ត្រូវតែលាក់អត្តសញ្ញាណរបស់ពួកគេនៅកន្លែងធ្វើការដើម្បីចៀសវាងការមាក់ងាយនិងរើសអើង។
តួលេខប៉ាន់ស្មានរបស់មន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថា ប្រទេសកម្ពុជាមានអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកប្តូរភេទប្រមាណជា៦ម៉ឺននាក់ប៉ុន្តែរបាយការណ៍ផ្សេងទៀតបានអះអាងថា អាចមានដល់ជាង១០ម៉ឺននាក់។
សូមបញ្ជាក់ថា ច្បាប់ស្តីពីការងារឆ្នាំ១៩៩៧នៃព្រះរាជាណាចក្រកម្ពុជាមិនបានការពារនិយោជិតដែលស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកប្តូរភេទពីការរើសអើងឡើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ (4)
such a jerk
You're tucking sucked idea
Why do Human Right need to Protect Gays or Lesbains' Right?
Hello, Mr. Ky Sok Lim,
Thank you very much for your hard work in news field.
Related to the topic about the Man who has Sex with man(MSM), Woman who has sex with Woman(WSW), and those who are sex transcended, I would like to ask some simple question to you as well as to Mr. Ouch Rirak, ( Human Right Center), what is human right ? What is human?
According to the universal understanding about Human right is the right of Male and Female. The Human is the rational being which know what is right and wrong and created with uniqueness of sex ( male and female).
Why do the majority people give up their right and protect the minority people (Gays, Lesbains). Please think, who are the human right violation? Nature created us as Female and Male, (Human, Aminal, Plan, atom, plus and minus), why human chane from what is the natural law created? Those who claim to protect MSM, WSW's right should be ashame themselves, because they violate their correct human right (Male and Female). So, those MSM, WSW, what kind of sexual organ they have? MSM has Male Sexual organ, WSW has Female Sexual Organ, so, it means that they were born with natural law, just their mind, so they should change their mind follow to what sex they were determine /born with. So, please think about this, I know that you a real man, who love real woman, so please thinking together with the really human who practise human right are those who have sex as female and male.
Thank you very much.
Such a noble man,..^^...but
Such a noble man,..^^...but how did u know nature didn't create gay and lesbian?
Deny
សុំមិនគាំទ្រ
ប្រតិកម្មជុំវិញអត្ថបទនេះ