កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 15 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 15 សីហា 2012

បទឧទ្ទេស​នាម​នៅ​ក្នុង​រដ្ឋសភា​របស់​នាយករដ្ឋមន្ត្រី​ពី​បញ្ហា​ព្រំដែន​ត្រូវបាន​បោះពុម្ពជា​សៀវភៅ​និង​ចំលង​ជា​ខ្សែ​អាត់

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ពេល​ឆ្លើយ​បំភ្លឺ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម នៅ​ក្នុង​រដ្ឋ​សភា
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ពេល​ឆ្លើយ​បំភ្លឺ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម នៅ​ក្នុង​រដ្ឋ​សភា
RFI/Channa Siv

ដោយ លី ម៉េងហួរ

នៅ​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បទឧទ្ទេសនាម​របស់​លោក​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅក្នុង​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា រយៈពេល​ជាង ៥ ម៉ោង នឹង​ត្រូវ​បោះពុម្ព ជា​សៀវភៅ ព្រមទាំង​ចងក្រង ជា​ខ្សែអាត់ ដើម្បី​ទុកជា​ឯកសារ​។​សម្រង់​ឯកសារ​​នោះ នឹង​ត្រូវ​ចែកចាយ ដើម្បី​ទុក​ផ្សព្វផ្សាយ នៅពេល​បាន​ការលើក​ឡើង​ករណី​ព្រំដែន​ដ៏​ចម្រូងចម្រាស់​រវាង​កម្ពុ​ជា និង​វៀតណាម​។​

សេចក្តីរាយ​ការណ៍​របស់​​ លី ម៉េងហួរ
 

15/08/2012 by លី ម៉េងហួរ

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅពេលនេះ សៀវភៅ​ក៏ត្រូវ​ចេញផ្សាយ ហើយ​ខ្សែអាត់ ជា ឌី​វី​ឌី ឬ​កាសែត ថេប ក៏​ត្រូវបាន​រៀបចំ​រួច​ហើយ អំពី​បទ​អន្តរាគមន៍​ជាង ៥ ម៉ោង របស់លោក នៅក្នុង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ការ​ចងក្រង​ដូច្នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា សម្រាប់​ផ្សព្វផ្សាយ នៅពេល​មាន​ការលើកឡើង​ករណី​ព្រំដែន​ដ៏រ​ស៊ើប​នោះ​។​

​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា រដ្ឋាភិបាល​បាន​បោះពុម្ព ចេញ​ជា​សៀវភៅ ទាំង​ភាសា​ខ្មែរ និង​ទាំង​ភាសា​អង់គ្លេស​នូវ​អត្ថបទ​ឧទ្ទេស​នាម​នោះ ដើម្បី​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​។​
​កាលពី​ថ្ងៃ​៩​សីហា សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ពេលវេលា​ជាង ៥ ម៉ោង ដើម្បី​ពន្យល់​បំភ្លឺ​ដល់​រដ្ឋសភា អំពី​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស​រវាង​កម្ពុ​ជា និង​វៀតណាម​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​បច្ចុប្បន្ន គឺ​ផ្អែក​ទៅ​លើ​ផ្លូវ​ច្បាប់ និង​អ្វី​ដែល​បន្សល់ទុក​ពី​សម័យ​សង្គមរាស្ត្រនិយម​របស់​សម្តេចឪ នរោត្តម សីហនុ ប៉ុណ្ណោះ​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ធានា ចំពោះមុខ​រដ្ឋសភា និង​ចំពោះ​ប្រជាជន​កម្ពុជា​ថា កម្ពុជា​មិន​មាន​បាត់បង់​ទឹកដី ទាំង​ដែន​គោក ឬ​ដែន​សមុទ្រ ដោយសារ​ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ដ៏​ចម្រូងចម្រាស់​នោះ​ទេ​។
​ទោះបីជា​យ៉ាងនេះក្តី ក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បានលើកឡើង​ពី​ភាពចាំបាច់ ដែល​ត្រូវ​ធ្វើ​ការដោះដូរ​ដី​ភូមិ តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដោយសារ​តែ​ផ្អែក​ទៅលើ​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា និង​វៀតណាម​។​
​ផែនការ​ដោះដូរ​ភូមិ​នោះ ហើយ​ដែល​នាំ​ឲ្យ​សកម្មជន​ព្រំដែន និង​គណបក្ស​ប្រឆាំង នៅតែ​មាន​មន្ទិលសង្ស័យ ពី​ការខាតបង់​ទឹកដី​កម្ពុជា ទៅ​ប្រទេស​វៀតណាម ត្បិត​អី​លោកនាយក​រដ្ឋមន្ត្រី បាន​បកស្រាយ​ថា ការបោះបង្គោល​ព្រំដែន​គោក ដែល​គ្រោង​នឹង​បញ្ចប់​នៅ​បំណាច់​ឆ្នាំ​២០១២ គឺ​វៀតណាម បាន​បោះ​ចូល​ទឹកដី​កម្ពុជា ហើយ​កម្ពុជា​បាន​បោះ​ចូល​វៀតណាម ដោយ​ទូទាត់​ទៅ វៀតណាម​ត្រូវ​សង​មក​កម្ពុជា​នូវ​ផ្ទៃដី​ជាង ១.០០០ ហិកតា​៕​

 

tags: កម្ពុជា
អត្ថាធិប្បាយ (2)

សូមគាំទ្រយ៉ាងស្មោះអស់ពីដួង​ចិ

សូមគាំទ្រយ៉ាងស្មោះអស់ពីដួង​ចិត្តសម្រាប់ការខិតខំប្រឹងរ​បស់សម្តេច ហ៊ុន សែន ដើម្បីប្រទេស ចង់អាណាឆ្កួតណាថា អីក៏តាមក្បាលវាថា ចុះ ? ទោះបីជាពន្យល់ ១ សែន មួយលានដង ក៏ពួកវាមិនធ្វើយល់ដែរ ???? ការស្តាប់ជាប្រភពព័តមានមុនធ្វើការសម្រេចចិត្ត ? ប៉ុន្តែពួកសត្វទេ ដែលមិនចេះស្តាប់

មិនធ្វើយល់? ដូច្នេះ

មិនធ្វើយល់? ដូច្នេះ អ្នកសរសេរនេះ ធ្វើយល់ អញ្ចឹង​ លោកគ្មានយល់អីទេ

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close