អានតួអត្ថបទ
អវកាស

រក​ឃើញ​ភព​ថ្មី​ជា​កូន​ភ្លោះ​នឹង​ភព​ផែនដី

ក្រុម​តារាវិទូ​អន្តរជាតិ ទំនង​ជា​បាន​រក​ឃើញ​ផ្កាយ​ព្រះ​គ្រោះ​ ឬ​ភព​ថ្មី​មួយ នៅ​ចម្ងាយ​ប្រមាណ​ ៤៩០​ឆ្នាំ​ពន្លឺ ពី​ភព​ផែនដី​យើង។ ជា​ភព​កូន​ភ្លោះនឹង​ភព​ផែនដី​ ស្ថិត​ក្នុង​ប្រព័ន្ធ​សុរិយគតិ​មួយ​ផ្សេង​ ដែល​គេ​ហៅ​ថាជា​ភាសា​បារាំង exoplanet។ ភព​ថ្មីនេះ​ មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​តែ​ប្រមាណ​១០% និង​ទំនង​ជា​មាន​ស្រទាប់​ដី​គ្រប​ពី​លើផង។ ជា​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ជីវិត និង​សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។

ភព​ផែន​ដី (ឆ្វេង) និង​ភព Kepler-186f ស្តាំ
ភព​ផែន​ដី (ឆ្វេង) និង​ភព Kepler-186f ស្តាំ NASA Ames/SETI Institute/JPL-Caltech
ផ្សាយពាណិជ្ជកម្ម

មាន​ឈ្មោះ Kepler 186F ភព​នេះ​ អាច​រស់​នៅ​ និង​បង្ក​ជីវិតបាន បើគិត​ទៅ​លើ​រយៈ​ចម្ងាយ​ដ៏​សម​ស្រប​ ពី​ផ្កាយទៅ​ភព​ ក្នុង​ប្រព័ន្ធ​សុរិយគតិ​របស់​គេ។ នេះជា​លើក​​ទី​មួយ ដែល​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​និង​បារាំង​ បាន​រក​ឃើញ​ភព​មួយក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ផ្សេង​ ដែល​មាន​លក្ខណៈ​ស្រដៀង​បេះ​បិទ​ទៅ​នឹង​ភព​ផែន​ដី​យើង។

“ជា​ភព​ដែល​ដូច​ខ្លាំងនឹង​ភព​ផែន​ដី ខាង​ផ្នែក​​ទំហំ ដែល​រក​ឃើញ​នៅ​ក្នុង​តំបន់​អាច​រស់​នៅបាន ! នេះ​ជា​ការពន្យល់​របស់​លោកស្រី Sophie Blomont នៃ​មន្ទីរ​ពិសោធន៍​តារារូបសាស្ត្រ ក្រុង​Bordeaux។ តំបន់​អាច​រស់​នៅ​បាន គឺ​ជា​តំបន់​ដែល​មិន​ក្តៅ​ពេក មិន​ត្រជាក់​ពេក និង​ជា​តំបន់​ដែល​មាន​ទឹក រាវ នៅ​លើ​ផ្ទៃ​ដី។ ផ្កាយ​ព្រះគ្រោះ​​ដែល​រក​ឃើញ​កាលពី​មុន នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ជាមួយ​នឹង​ភព​ កេផ្ល័រ​ដែរ​នោះ មាន​ទំហំ​ធំ​ជាង​ភព​ផែនដី​ច្រើន​ណាស់។”

ទំហំ​ផ្ទៃដី​សំខាន់​ណាស់ ! និង​ដែល​ធ្វើ​ឱ្យ​ភព​កេផ្ល័រ​១៨៦​ អាច​មាន​ដី មាន​ទឹក។ បើ​ភព​មាន​ទំហំ​តូច​ដូច្នេះ មាន​ន័យ​ថា​សមាភាគ​ផ្សំ​បង្កើត​ភព​នោះ​គ្មាន​សារធាតុ​ឧស្ម័ន​ទេ។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​លោក សូហ្វ្រី ប្លូម៉ុង។ ហើយ​គេក៏​អាច​សន្និដ្ឋាន​បាន​កាន់​តែ​ប្រាកដ​ថា​ភព​នោះ​មាន​ទឹក​នៅ​លើ​ផ្ទៃដី។

មាន​ទឹក​រាវ​លើ​ផ្ទៃដី គឺ​មាន​ជីវិត ! នេះ​ហើយ​ជា​ប្រយោជន៍​នៃ​ការ​ស្រាវជ្រាវ​រក​ភព​ភ្លោះ​នឹង​ផែនដីយើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ