កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 09 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 10 កញ្ញា 2012

ចលនា​ផ្ទេរ​កូន​ចេញ​ពី​សាលារដ្ឋ ចូល​សាលា​ឯកជន​មាន​កាន់​តែ​ច្រើន​ឡើង

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីពកម្ពុជា
© សុវណ្ណារ៉ា

ដោយ គី សុខលីម

ចលនា​ផ្ទេរ​កូន​ចេញ​ពី​សាលា​រៀន​រដ្ឋ​ចូល​សាលា​ឯកជន​មាន​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ មូលហេតុ​គឺ​ដោយសារ​សាលា​រៀន​ឯកជន​មាន​គុណភាព​ល្អ​ និង​មាន​វិន័យ​ល្អ​ជាង​សាលា​រដ្ឋ។

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីទីក្រុងភ្នំពេញ
 

09/09/2012 by គី សុខលីម

 

ក្នុង​ខណៈពេល​ដែល​ការ​ចុះ​ឈ្មោះ​ចូល​រៀន​​ឆ្នាំ​សិក្សា​ថ្មី​២០១២-២០១៣​កំពុង​ដំណើរ​ការ​ទៅមុខ​នោះ​ គេ​សង្កេត​ឃើញ​ថា ​អាណា​ព្យាបាល​ជា​ច្រើន​នាក់​បាន​នាំគ្នា​ផ្ទេរ​កូន​ចេញ​ពី​សាលារដ្ឋ​ចូល​ទៅ​សាលា​ឯកជន​វិញ។ អាណា​ព្យាបាល​ខ្លះ​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​អោយ​កូន​ចៅ​រៀន​នៅ​សាលា​ឯកជន​តែ​ម្តង​ដោយ​មិនចាំ​បាច់​សាកល្បង​ជាមួយ​សាលារដ្ឋ​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ឡើយ។ មូលហេតុ​ដែល​អាណាព្យាបាល​សុខចិត្ត​បញ្ជូន​កូនចៅ​ទៅកាន់​សាលា​ឯកជន​វិញ​នោះ​ពី​ព្រោះ​​ការ​ចំណាយ​នៅ​សាលា​រដ្ឋ​និង​សាលា​ឯកជន​មិន​ខុសគ្នា​ច្រើន​ប៉ុន្មាន​ទេ។
 
តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ សាលារដ្ឋ​មិន​តម្រូវ​អោយ​កូន​សិស្ស​បង់ប្រាក់​ទេ​ប៉ុន្តែ​ជាក់ស្តែង​វិញ កូន​សិស្ស​ទាំង​ថ្នាក់​បឋម ទាំង​ថ្នាក់​មធ្យម​សិក្សា​ខ្លះ​ត្រូវ​តែ​បង់​លុយ​ប្រចាំ​ថ្ងៃ​អោយ​ទៅ​លោកគ្រូ​អ្នកគ្រូ។ ការ​បង់​លុយ​ប្រចាំ​ថ្ងៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​និង​នៅ​ក្នុងថ្នាក់​បឋម​សិក្សា។ នៅ​ពេល​ដែល​គេ​សួរ​សំណួរ​ថា តើ​ហេតុអ្វី​បាន​ជា​កូន​សិស្ស​ចាំ​បាច់​ត្រូវ​បង់ប្រាក់​ជូន​លោកគ្រូ​អ្នកគ្រូ​ជារៀងរាល់​ថ្ងៃ​នោះ? គ្មាន​នណា​អាច​ឆ្លើយ​បាន​ទេ​ពីព្រោះ​ទង្វើ​នេះ​វា​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ។
 
ចំពោះ​នៅ​មធ្យម​សិក្សា​វិញ មិន​មាន​ករណី​បង់ប្រាក់​ផ្ទាល់​អោយ​លោកគ្រូ​អ្នកគ្រូ​នោះ​ទេ ប៉ុន្តែ​ការ​បង់​ប្រាក់​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្រោម​រូបភាព​រៀនគួរ។ ការ​រៀនគួរ​នេះ​មិន​មាន​អ្នកណា​បង្ខំ​ទេ​ប៉ុន្តែ​ប្រសិន​បើ​សិស្ស​ណា​ម្នាក់​មិន​រៀនគួរ​ សិស្សនោះ ​ពិតជា​មិនសូវ​ទទួល​បាន​ពិន្ទុ​ល្អ​ឡើយ។ ដោយសារ​តែ​មាន​ភាព​ស្មុគស្មាញ​នៅ​តាម​សាលា​រដ្ឋ​នេះ​ហើយ ទើប​ចំនួនអាណាព្យាបាល​កាន់​តែ​ច្រើន​ឡើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ នាំគ្នា​ផ្ទេរ​កូនចៅ​ចេញ​ពី​សាលារដ្ឋ​ចូល​សាលា​ឯកជន​វិញ។
 
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ព្រមាន​ទុកជា​មុន​នៅថ្ងៃ​អាទិត្យ​នេះ​ថា ប្រសិន​បើ​សាលា​រដ្ឋ​មិន​ធ្វើ​ការ​កែ​ទម្រង់ទេ សាលារដ្ឋ​នឹង​ជួប​វិបត្តិ​​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត។ វិបត្តិ​នៅ​សាលារដ្ឋ​គឺ​វិបត្តិ​មាន​តែ​គ្រូ​ប៉ុន្តែ​​មិន​មាន​កូន​សិស្សរៀន។ ទស្សនៈ​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​អ្នកជំនាញ​អប់រំ​ខ្លះ។ អ្នក​ជំនាញ​និយាយ​ថា សាលារដ្ឋ​នៅតែ​មាន​សិស្ស​ដដែល​ប៉ុន្តែ​គ្រាន់​ថា សិស្ស​ក្រីក្រ​រៀន​នៅ​សាលារដ្ឋ​រីឯ​សិស្ស​មាន​ធនធាន​រៀន​នៅ​សាលា​ឯកជន។ មិនមែន​មាន​តែ​កូន​សិស្ស​ទេ​ដែល​រត់​ចេញ​ពី​សាលារដ្ឋ​ទៅ​កាន់​​សាលា​ឯកជន​នោះ​ តាមពិត ​សូម្បី​តែ​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន​ក៏​រត់​ចូល​សាលា​ឯកជន​ដែរ ពីព្រោះ​ប្រាក់​ខែ​នៅក្នុង​សាលា​ឯកជន​អាច​អនុញ្ញាត​អោយ​ពួកគេ​អាច​រស់​បាន៕

 

tags: កម្ពុជា - សង្គម - អប់រំ
អត្ថាធិប្បាយ (8)

school

សាលារដ្ឋនិងឯកជនល្អមិនល្អ ខ្ញុំគិតថា​សំខាន់នៅត្រង់គោលនយោបាយសិក្សា រដ្ឋគួរតែពិនិត្យ
។ខែ្មរយើងសិស្សរៀន​តិចណាស់១២ឆ្នាំចប់មធ្យមសិក្សា សិស្សយើងធ្វើអី្វកើត បើប្រឿបប្រទេស
អភិ.ខ្លះគេរៀនត្រឹម៩ឆ្នាំ។មហាវិទ្យាល័យ៖អនុបរិ.២,បរិ.៤,មានជំនាញពិតប្រាកដដែរអត់។ACCមានកម្មវិធីល្អ គនឹ្លះគឺសាលាទាំងនោះមិនធ្វើតាម។កូនអ្នកមាននិងអ្នកក្រ បញ្ហានេះនឹងមានវិបតិ្តអនាគត។

សូម​គាំទ្រទស្សនទីំមួយ

នៅ​ស្រុក​គេមិនដឹង​ តែ​បើ​ថាស្រុក​ខ្មែរ​យើង​គឺអញ្ជឹងមែន សាលាឯកជន​ច្បាស់​យក​ចិត្ដ​សិស្ស​និងអាណាព្យាបាលហើយ ដើម្បីរស់។ សិស្ស​ពួកែ​គឺចេញ​ការប្រកូដ​ប្រជែង​ក្នុង​សាលារដ្ឋ ហើយ​មិន​គាំទ្រ ទម្លាប់​ដុះស្លែ​របស់លោក​គ្រួអ្នកគ្រួដែល​តែង​តែ​ទាលុយ​ប្រចាំថ្ងៃនោះដែរ។

សិស្សសាលាឯកជនពូកែជាងសិស្សសាលារដ្ឋចារឿងមិនពិត។

ពាក្យថាសាលាឯកជនមានគុណភាពជាងសាលារដ្ឋ ជារឿងមិនពិតទេ ពិព្រោះសាលាឯកជនជាសាលាដែមានលក្ខណៈពាណិជ្ជកម្ម។ គ្រូតែងតែផ្តល់ពិន្ទុល្អៗដល់សិស្សដើម្បីយកចិត្តសិស្ស និងផ្កាប់ចិត្តឪពុក ម្តាយសិស្សថាកូនខ្លួនរៀនពូកែ។ សូមអ្នកជំនាញតាមដានបន្តទៀតមុននឹងសន្និដ្ឋាន។

ខ្មែរ

តែទោះបីជាយ៉ាងណាក៍ល្អដែរព្រោះគេតាមដានសិស្សពេលមិនចូលសាលាគេcallទៅប្រាប់ឪពុកម្តាយបើសាលារដ្ឋវិញទាល់តែឈប់គ្រប់ចំនួនប៉ុន្មានដងទើបសរសេរលិខិតហៅឪពុកម្តាយមកសាកសួរ។ ជួនពេលខ្លះលិខិតហៅឪពុកម្តាយត្រូវកូនហែកចោលទៀត លោក​ យិន​ ប៊ុនហុងបើលោកមានកូនរៀននៅសាលារដ្ឋសូមលោកពិនិត្យទឿងវិញជុំវិញបញ្ហានេះ។ សូមអរគុណ!!

កែតម្រូវ

សូមជួយកែតម្រូវដូចតទៅ មូលហេតុ​គឺ​ដោយសារ​សាលា​រៀន​ឯកជន​មាន​គុណភាព​ល្អ​និង​មាន​វិន័យ​ល្អ​ជាង​សាលា​រដ្ឋ វិញ។

Please also provide any ideas on how to improve the public school in Cambodia. Thanks..

សិស្សក្រិក្ររៀនសាលារដ្ឋ សិស្សមានធនធានរៀនសាលាឯកជន!

"អ្នក​ជំនាញ​និយាយ​ថា សាលារដ្ឋ​នៅតែ​មាន​សិស្ស​ដដែល​ប៉ុន្តែ​គ្រាន់​ថា សិស្ស​ក្រីក្រ​រៀន​នៅ​សាលារដ្ឋ​រីឯ​សិស្ស​មាន​ធនធាន​រៀន​នៅ​សាលា​ឯកជន"៖ តើត្រង់ឃ្លានេះចង់និយាយថាម៉េច?អ្នកជំនាញអប់រំមក ពីប្រភពណា?តើនេះមិនជាបញ្ហាទេរឺយ៉ាងម៉េច?បើអញ្ចឹងមែនវានឹងមានបញ្ហាអ្វីកើតឡើង?

Private School Better Quality

Private School Better Quality Than Private School?

ក្នុងកឋាខណ្ឌដំបូងខាងលើ

ក្នុងកឋាខណ្ឌដំបូងខាងលើ គួរតែសរសេរថា សាលាឯកជនមានគុណភាពល្អនិងវិន័យល្អជាងសាលារដ្ឋ

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close