អានតួអត្ថបទ
បទសម្ភាស

លោក​ អាត់​ ធន់​​ ៖​សហ​ជីព​អន្តរ​ជាតិ​ និង​អ្នក​បញ្ជា​ទិញ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​នៃ​យុទ្ធ​នា​ការ​ តម្លើង​ប្រាក់​ឈ្នួល​កម្មករ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ចុះ​ជាន់​ដី​ខ្មែរ​នៅ​ថ្ងៃ​ទី​២៥​តុលា​នេះ ​លោក​អាត់​ ធន់​ ប្រ​ធាន​សម្ព័ន្ធ​សហ​ជីព​ប្រ​ជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​ថា ​ស៊ី.​ខៅ.​ឌូ ​ដែល​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​របស់​វិទ្យុ​បា​រាំង​អន្តរ​ជាតិ​ RFI​ ប្រ​ចាំ​ថ្ងៃ​សៅរ៍​នេះ ​ថ្លែង​ថា ​វត្ត​មាន​របស់​លោក​ នៅ​ប្រទេស​មួយ​ចំនួន​នៃ​សហ​ភាព​អឺរ៉ុប ​បាន​នាំ​មក​នូវ​ក្តី​សង្ឃឹម​ជា​ច្រើន​ទាក់​ទង​ ទៅ​នឹង​ អត្ថ​ប្រយោជន៍​របស់​កម្មករ​កម្ពុជា​។ ​ក្រៅ​ពី​ការ​រៀន​សូត្រ​ពី​បេឡា​ជាតិ​និង​បញ្ហា​សន្តិ​សុខ​សង្គម​នៅ​ប្រទេស​អាឡឺម៉ង់​ តាម​រយៈ​ទស្សន​កិច្ច​ពីរ​សប្តាហ៍​នៅ​អឺរ៉ុប​កន្លង​ទៅ​នេះ ​លោក​អាត់ ​ធន់​ បាន​ជួប​ជា​មួយ​សហជីព​អន្តរ​ជាតិ​ធំៗ ​និង​អ្នក​បញ្ជារ​ទិញ​សំ​លៀក​បំ​ពាក់​ពី​ប្រទេស​កម្ពុជា​ ដោយ​ពួក​គេ​សន្យា​ថា ​នឹង​ចូល​រួម​ស្វែង​រក​ដំ​ណោះ​ស្រាយ​ដំ​ឡើង​ប្រាក់​ឈ្នួល​លើ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​តា​ម​រយៈ​ មធ្យោ​បាយ​និង​យុទ្ធ​នាកា​រ​ផ្សេង​។​

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ