ព្រហស្បតិ៍ 05 កក្កដា 2012
នីតិវិធី​នៃ​ការ​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា
លោកស្រីមេធាវី គង់ ច័ន្ទរស្មី
លោកស្រីមេធាវី គង់ ច័ន្ទរស្មី
©RFI
ដោយ សេង ឌីណា

នៅ​ក្នុងនាទីយល់ដឹង​អំពីច្បាប់ នៅ​សប្តាហ៍នេះ សេង ឌីណា បាន​ជួប​​សម្ភាសន៍ជាមួយ​​មេធាវី គង់ ច័ន្ទរស្មី ស្តីអំពី​នីតិវិធី​ក្នុងការ​បង្កើត​ក្រុមហ៊ុន នៅ​កម្ពុជា។

នៅក្នុងការបង្កើត​ក្រុមហ៊ុន ក្រោយ​ពី​បាន​ធ្វើ​ការសិក្សា​លម្អិត​ទៅលើ​ទីផ្សារ ដែល​ចង់​រកស៊ី​រួចហើយ បាន​រៀបចំ​ផែនការ​អាជីវកម្ម​រួចហើយ មាន​ដើមទុន​ហើយ គេ​ត្រូវ​គិតគូរ​អំពី​បញ្ហាច្បាប់​វិញម្តង ជាពិសេស គឺ​អំពី​នីតិវិធី​នៃ​ការ​បង្កើត​ក្រុមហ៊ុន។

តើ​គេ​គួរ​បង្កើត​ជា​ក្រុមហ៊ុន​ប្រភេទណា? តើ​គេ​ត្រូវ​បំពេញ​ល័ក្ខខ័ណ្ឌ​អ្វីខ្លះ ដើម្បី​បង្កើត​ក្រុមហ៊ុន​មួយបាន? តើ​គេ​ត្រូវ​​បំពេញ​តាមនីតិវិធី​អ្វីខ្លះ ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់?

​លោកស្រី​គង់​ ច័ន្ទ​រស្មី ដែល​ជា​មេធាវី នៅ​ការិយាល័យមេធាវី​មួយ ឈ្មោះ HBS LAW FIRM AND CONSULTANTS ​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ។

ពាក្យគន្លឹះ : កម្ពុជា - ច្បាប់ - ជំនួញ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (5)

Exaplain about Security Firm Company in stock

I really like you. You are good resource to learn.

I want you to explain about Security Firm Company in Cambodia Stock nowaday.
Those company such as:
-Securities Underwriters
-Securities Dealers
-Securities Brokers
-Investment Advisors
What is it? what do they do and invole with client and stock?

Furthermore, how can client buy stock? what are requirement before buy stock? I want you detail with this information.

I am looking forward to hear from you soon.

អំពី និតិវីធី បង្កើត ក្រុមហ៊ុន ឯកជន ទទួល ខុសត្រូវមាន កំរិត

ខ្ញុំ ជាប្រិយ មិត្ត ចូលចិត្តអាន អត្តបទ RFI ហើយ អរគុណ វាលក្មិន និង RFI ដែលបានបកស្រាយ និតិវីធី យ៉ាងក្បោះក្បាយ និង ពោពេញដោយ អត្ថប្រយោជន័ ។ ប៉ុន្តែ ខ្ញុំនូវមាន ភាព មន្ទិល ដូចតទៅ៖

មានចំងល់ ចំពោះក្រុមហ៊ុន ឯកជន ទទួល ខុសត្រូវមាន កំរិត ជាមួយ សមាជិក ហ៊ុន <=3៖
(ក)ជាក់ស្តែង បង់បា្រក់ សំរាប់ ចុះឈ្មោះ បញ្ជីក្រុមហ៊ុន អស់ប៉ុន្មាន នៅក្រសូង ពាណិជ្ជកម្ម ហើយ ត្រូវការឯកសារអ្វី ខ្លះ?
(ខ)ក្រសួង ពាក់ពាន់ ឧទាហរណ៏ ដូច ជា ICT ត្រូវ ទៅ ក្រសួង ប្រេសនីសន័ និង ទូរគមនាគមន៏ ត្រូវការឯកសារអ្វីខ្លះ ? ហើយ តំលែប៉ុន្មាន ?
(គ)ត្រូវ បងពន្ធ ប្រចាំខែ ឆ្នាំ នៅ ក្រសួងណា ? ជាមូយ តំឡៃ ទឹកប្រាក់ជាក់ស្តែង ប៉ុន្មាន​?
(ឃ) ថាតើ ការបើក ក្រុមហ៊ុន លើក តំបូង ចាំបាច់ ត្រូវ តំកល់ ទឹកប្រាក់ នៅ ធនាគារ ឫ យ៉ាងណា ?
(ង) ពេលទទួល បាន ច្បាប់ ពី បណ្តាក្រសួង រួចរាល់ហើយ តើការលើកបដា ក្រុមហ៊ុន ត្រូវ សុំច្បាប់ អញ្ញធរ័ មូលដ្ថានទេ ?
(ច) អ្វី ទៅហើយ ថា របប ម៉ាវការ និង របប ប្រកាសពន្ធ ហើយខុសគ្នាយ៉ាងណា ពិសេសជួយបកស្រាយ ពី និតី វីធី នៃការចុះឈ្មោះ និង និតីវិធី បង់ពន្ធ ប្រចាំ ចំពោះ ប្រភេទ នីមួយៗ?

សូម អរគុណ ទុកជាមុន និង អោយ មាន សំណាងល្អ គ្រប់ ពេល !

sharing my knowledge and my small experience

សួរស្តី មិត្តអ្នកអាន RFI ទាំងអស់ ខ្ញុំបាទសូមឆ្លើយនិង
+សំនួរ(ក) សំរាប់ការងារជាក់ស្តែងដែលខ្ញុំធ្វើរាល់ថ្ងៃ សំរាប់តំលៃសំរាប់ចុះបញ្ចីនៅក្រសួងពាណិជ្ជកម្ម (Ministry of Commerce) MOC យើងត្រូវចំណាយ ទឹកប្រាក់ = ៦៣០$ ។
ជាដំបូងខ្ញុំសូមនិយាយពីដំណើរនៃការចុះបញ្ចីសិន ដំបូងយើងត្រូវ ឆែកឈ្មោះនៅ ក្រសួងពាណិជ្ជកម្ម (Ministry of Commerce) MOC ជាមុនសិន ករណីឈ្មោះដែលឆែកនោះ អត់ជាន់គេទេ ok យើងត្រូវកំនត់ដើមទុនចុះបញ្ចីសិន ថាតើត្រូវដាក់ប៉ុន្មាន?(យ៉ាងតិច 5000$)ថាតើកម្មវត្ថុអាជីវកម្មយើងធ្វើអ្វី? យើងអាចរៀបចំឯកសារមួយចំនួនដូចជា
1- Copy Passport or Identity Card of shareholders (Foreigner please copy VISA)
2- Address of shareholder
3- share amount (Ex: Mr.A =200 shares, Mr.B = 300 shares, Mr.C = 500 shares)
4- Position of shareholder in company
5- Amount of shareholder can be 1 shareholder to 50 shareholder
6- Photo of shareholder 4x6=4 pcs per shareholder
7- Official Rental Agreement (has certify from Local Authority)
8- Open Bank account 25% of registration capital

If we are complete all document above we will make
1- Statute or memorandum of Association (លក្ខន្តិក)
2- Ministry of Commerce (MOC) registration form
3- Copy shareholder's passport or identity card for shareholder sign on
4- the last step i will send this document to registration in MOC

+សំនួរ(ខ)សំរាប់ក្រសូងពាក់ព័ន្ធវិញវាអាស្រ័យទៅតាម កម្មវត្ថុអាជីវកម្ម របស់យើង
Ex:ករណីកម្មវត្ថុអាជីវកម្មរបស់យើង (សាងសង់) ក្រសួងពាក់ព័ន្ធមានដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាបត្ថកម្មសំនង់ និងនគរពណីកម្ម ចុងក្រោយគឺ នាយកដ្ធានពន្ធដារ
Ex:ករណីកម្មវត្ថុអាជីវកម្មរបស់យើង (Import & Export) ក្រសួងពាក់ព័ន្ធមានដូចជា ក្រសួងពាក់ព័ន្ធមានដូចជា ក្រសួងពាណិជ្ជកម្ម និង នាយកដ្ធានពន្ធដារ។

+សំនួរ(គ) សំរាប់ទីកន្លែងដែលត្រូវបង់ពន្ធវិញ គឺបង់នៅសាខាពន្ធដារដែលយើងបានចុះបញ្ចី។ ករណីតំលៃបង់ពន្ធវិញខ្ញុំមិនអាចឆ្លើយបានទេ ព្រោះយើងត្រូវបង់តាម សកម្មភាពក្រុមហុនជាក់ស្តែងទេ គ្រាន់តែខ្ញុំអាចបញ្ជា់អំពី ប្រភេទពន្ធដែលក្រុមហុនមានកាតព្វកិច្ចត្រូវបង់មានដូចជា
១ ពន្ធអាករលើតំលៃបន្ថែម
(សំរាប់អត្រា ១០% លើការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា)
(សំរាប់អត្រា ០% លើការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម នៅក្រៅព្រះរាជាណាចក្រកម្ពុជា)
២ ពន្ធប្រាក់រំដោះលើប្រាក់ចំនេញ (បង់ប្រចាំខែ ១% នៃចំណូលសរុប)
៣ ពន្ធលើប្រាក់បៀវត្ស (សំរាប់បុគ្គលិក)
ចាប់ពី ០៛ រហូតដល់ ៥០០ ០០០៛ ត្រូវជាប់អត្រាពន្ធ ០%
ចាប់ពី ៥០០ ០០១ ៛ រហូតដល់ ១ ២៥០ ០០០៛ ត្រូវជាប់អត្រាពន្ធ ៥%
ចាប់ពី ១ ២៥០ ០០១ ៛ រហូតដល់ ៨ ៥០០ ០០០៛ ត្រូវជាប់អត្រាពន្ធ ១០%
ចាប់ពី ៨ ៥០០ ០០១៛ រហូតដល់ ១២ ៥០០ ០០០៛ ត្រូវជាប់អត្រាពន្ធ ១៥%
ចាប់ពី ១២ ៥០០ ០០១៛ ឡើងទៅ ត្រូវជាប់អត្រាពន្ធ ២០%
៤ ពន្ធកាត់ទុក
1- សំរាប់អត្រា ១៥% ចំពោះ
ក= ប្រាក់ចំណូលពីការបំពេញសេវានានា ឬការពិគ្រោះយោបល់
ខ= សួយសារចំពោះទ្រព្យអរូបី (copy righ or Branch Name or other license) និងភាគកម្មក្នុងធនធានរ៉ែ ......។
2- អត្រា ១០% ចំពោះប្រាក់ចំណូលពីការជួលអចលនទ្រព្យ ឬចលនទ្រព្យ
3- អាត្រា ៦% ចំពោះការប្រាក់ដែលទទួលបានពី ធនាគារ(ចំពោះគណនីសន្សំមានកាលកំនត់)
4- អាត្រា 4% ចំពោះការប្រាក់ដែលទទួលបានពី ធនាគារ(ចំពោះគណនីសន្សំគ្មានកាលកំនត់)

+សំនួរ(ឃ) ជាដំបូងយើងត្រូវដំកល់លុយក្នុងធនាគារ ស្មើនឹង ២៥% នៃដើមទុនចុះបញ្ចី មុនពេលចុះបញ្ចីនៅ ក្រសួងពាណិជ្ជកម្ម (Note ទឹកប្រាក់ដែលតំកល់អាចដកវិញបានក្រោយពេលទទួលបាន License គ្រប់)
Ex: ដើមទុនចុះញ្ចីនៅក្រសួងពាណិជ្ជកម្ម 5,000$ លុយដែលត្រូវតំកល់នៅធនាគារ = 5000$ x 25% = 1,250$ នេះជាចំនួនទឹកប្រាក់ដែលត្រូវតំកល់ក្នុងធនាគារ៕
+សំនួរ(ង) ករណីសុំច្បាប់ពីក្រសួងពាក់ព័ន្ធនានា គ្រប់រួចរាល់ហើយ យើងមិនចាំបាច់ជូនដំណឹងទៅអាជ្ញាធរមូលដ្ធានទៀតទេ ព្រោះមុនពេលយើងបើក ក្រុមហុន យើងបាន យក កុងត្រាជួលរបស់ក្រុមហុន ទៅបញ្ជាក់ជាមួយអជ្ញាធរមូលដ្ធានរួចរាល់ហើយ៕៕
+សំនួរ(ច)ចំពោះសំនួរនេះខ្ញុំសូមបកស្រាយយ៉ាងខ្លីថា
1- ចំពោះ របបពិត(របបស្វ័យប្រកាល)
គឺអ្នកជាប់ពន្ធប្រកាសអំពីស្ថានភាពពិតនៃអាជីវកម្មរបស់ខ្លួនដោយខ្លួនឯង គណនា ប្រាក់ពន្ធដែល ត្រូវបង់ និងធ្វើការបង់ពន្ធទៅធនាគារ ដោយខ្លួនឯង ហើយមន្រ្តីពន្ធដារ នឹងធ្វើការត្រួតពិនិត្យជាក្រោយ ដោយផ្អែកលើបញ្ជីការគណនេយ្យ និងស្ថានភាពពិតប្រាកដរបស់អ្នកជាប់ពន្ធនោះ៕ ប្រព័ន្ធប្រមូលពន្ធតាម របបស្វ័យប្រកាសនេះ ត្រូវបានដាក់អោយអនុវត្តចាប់តាំងពីខែមិនា ឆ្នាំ ១៩៩៤មក៕
លក្ខខណ្ឌសហគ្រាសដែលត្រូវជាប់ពន្ធតាមរបបស្វ័យប្រកាស
ក- ក្រុមហុនជានីតិបុគ្គល សហគ្រាសរដ្ធ សហគ្រាសចំរុះរដ្ធ អង្គការស្វែងរកប្រាក់ចំនេញ
ខ- ក្រុមហុនវិនិយោគ សហគ្រាសនាំចេញ នាំចូល
គ- សហគ្រាសជារូបវ័ន្តបុគ្គល ដែលមានផលរបរ(ចំណូល) ប្រចាំឆ្នាំចាប់ពី
៥០០លានរៀល សំរាប់សហគ្រាសផ្គត់ផ្គង់ទំនិញ
២៥០លានរៀល សំរាប់សហគ្រាសផ្គត់ផ្គង់សេវា និង
១២៥លានរៀល សំរាប់សហគ្រាសផ្គត់ផ្គង់ទំនិញ ឫសេវាជូនអង្គការសាធារណ
ឃ- សហគ្រាសដែលស្ម័គ្រចិត្តចុះបញ្ជីជាប់ពន្ធតាមរបបស្វ័យប្រកាសដោយខ្លួនឯង។
(បញ្ជាក់សំរាប់របបពិតត្រវតែចុះបញ្ជីតាមផ្លូវច្បាប់ត្រឹមត្រូវ)
2- ចំពោះ របបម៉ៅការ
ការកំណត់ផលរបប(ប្រាក់ចំណូល) ជាប់ពន្ធផ្អែកទៅលើការពិភាក្សាគ្នារវាងអ្នកជាប់ពន្ធ និង មន្រ្តីពន្ធដារ។ ការប្រមូលពន្ធតាមរបបម៉ៅការ នេះចាប់ផ្តើមប្រមូលពន្ធតាំងពីឆ្នាំ ១៩៨២៕

សូមអភ័យទោសរាល់កំហុសឆ្គង ព្រោះខ្ញុំជានិស្សិតកំពង់សិក្សាទេ និងសូមជួយកែតំរូវរាល់កំហុសឆ្គងដោយប្រកាណាមួយ

Thank You for more information Please feel free to contact me by Tel: 015 724 284 and E-mail: lysoklangdy2010@yahoo.com
ខ្ញុំបាទឈ្មោះ លី សុខឡង់ឌី ជានិស្សិតកំពុងសិក្សា ឆ្នាំទី៤ ឆមាសទី១ ជំនាញ ធនាគារ និងហិរញ្ញវត្ថុ នៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management NUM )

How to listen

I want to listen to this interview but how?, do not found any tools.

How to listen!

To listen, click on the "RED HEADSET" sign (to-right coner of the article, above the photo).
If you have Windows Media Player, you should be able to listen to the interview.

Regards,

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close