អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​លើក​មហា​បាតុកម្ម​ ទៅធ្វើ​នៅ​ខេត្តសៀមរាប​វិញ

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ប្តូរ​ទីតាំង​ធ្វើ​មហា​បាតុកម្ម​សម្រាប់​ថ្ងៃទី១០ ធ្នូ។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម ​សុខា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ថា គណបក្ស​ប្រឆាំង​​ធំជាងគេ​មួយ​នេះ នឹងធ្វើ​បាតុកម្ម​នៅ​ខេត្តសៀមរាប​ជំនួស​ភ្នំពេញ​វិញ។ លោក ពន្យល់ថា ការប្តូរ​ទីតាំង​នេះ គឺ​ដើម្បី​ទុកឱ្យ​សង្គម​ស៊ីវិល​អាច​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងមហាបាតុកម្ម
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងមហាបាតុកម្ម RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់​អ្នកគាំទ្រ​នៅ​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អះអាងថា ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​មហា​បាតុកម្ម​នៅ​ថ្ងៃ១០ធ្នូ​ខាងមុខនេះ នៅ​ទីក្រុង​សៀមរាប។ ការផ្លាស់ប្តូរ​គំរោង​មហា​តុ​កម្ម​ទៅកាន់​ខេត្ត​សៀមរាប​វិញ ពី​ព្រោះតែ​បក្សប្រឆាំង ទុក​ទីលាន​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ភ្នំពេញ ឱ្យទៅ​សង្គម​ស៊ីវិល។ សង្គម​ស៊ីវិល ដែល​គ្រោង​នឹង​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។

ប៉ុន្តែ លោក កឹម សុខា បាន​សរសេ​រ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា ចាប់ពី​ថ្ងៃ​ទី១៥ធ្នូ​តទៅ គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​មហា​តុ​កម្ម​ជា​រៀងរាល់​ថ្ងៃអាទិត្យ​ នៅ​ទីក្រុង​ភ្នំពេញ។ ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​គ្មានអ្វី​ប្រែប្រួល​ទេ គឺ​ការស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត។ នេះ​បើតាម​លោក កឹម សុខា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ