កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 22 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 22 តុលា 2012

ប៉ូលិស​ចាប់​ស្ត្រីចិន​ម្នាក់​បញ្ជូនទៅ​តុលាការ​ពីបទ​ហែក​ព្រះឆាយាល័ក្ខណ៍​សម្តេចឪ

ព្រះឆាយាលក្ខណ៍​របស់​សម្តេចឪ ត្រូវបាន​គេ​ឃើញ​នៅ​ស្ទើរតែ​គ្រប់​កន្លែង ក្នុង​អំឡុង​ពេល​ប្រជាជន​កម្ពុជា​កំពុង​កាន់ទុក្ខ​ចំពោះ​ការ​យាងចូល​ទិវង្គត​របស់​ព្រះអង្គ
ព្រះឆាយាលក្ខណ៍​របស់​សម្តេចឪ ត្រូវបាន​គេ​ឃើញ​នៅ​ស្ទើរតែ​គ្រប់​កន្លែង ក្នុង​អំឡុង​ពេល​ប្រជាជន​កម្ពុជា​កំពុង​កាន់ទុក្ខ​ចំពោះ​ការ​យាងចូល​ទិវង្គត​របស់​ព្រះអង្គ
REUTERS/Samrang Pring

ដោយ លី ម៉េងហួរ

ស្រ្តីជនជាតិចិន ដែល​ជា​អ្នក​គ្រប់គ្រង​រោងចក្រ​កាត់ដេរ ឈ្មោះ TOP WORLD ស្ថិតនៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពីបទថា ស្ត្រីចិន​នោះ​បាន​ហែក​ព្រះឆាយាលក្ខ័ណ៍​ព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ កាលពី​ព្រឹកថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ២០១២។

ស្ត្រីចិននោះ​បាន​ផ្ទុះកំហឹង ខណៈដែល​ក្រុម​កម្មករ​បាន​កាន់​រូបថត​សម្តេច​ព្រះមហាវីរក្សត្រ​ចូល​ទៅក្នុង​រោងចក្រ ហើយ​មើល​រូបនោះ។ មកដល់​ព្រលប់​ថ្ងៃចន្ទ ទី២២ ខែតុលា​នេះ ប៉ូលិស​ក្រុងភ្នំពេញ​បាន​បញ្ជូន​ស្ត្រី​ជនជាតិ​ចិន​ជាប់​ចោទ ទៅកាន់​តុលាការ ដើម្បី​សាកសួរ មុននឹង​ចោទប្រកាន់​ជាផ្លូវការ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ទើប​​ឡើង​កាន់​តំណែង៕

tags: កម្ពុជា - នរោត្តម សីហនុ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close