រដ្ឋមន្ត្រីការពារជាតិចិនទស្សនកិច្ចកម្ពុជាដើម្បីជួបរដ្ឋមន្ត្រីការពារជាតិអាស៊ាន

រដ្ឋមន្ត្រីការពារជាតិចិន កំពុងទស្សនកិច្ចនៅកម្ពុជាខណៈដែលកម្ពុជាក៏កំពុងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដែរ។ គ្មានភាពចៃដន្យឡើយចំពោះវត្តមានរបស់លោករដ្ឋន្ត្រីការពារជាតិចិននៅកម្ពុជា។ ក្រៅពីបានជួបសវនាការនិងសន្យាផ្តល់ជំនួនជិត១៩លានដុល្លារដល់កម្ពុជា លោកលៀង គ័ងលីត្រូវជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
ការជួបពង្រឹងសហប្រតិបត្តិការវិស័យយោធាជាមួយកម្ពុជាទំនងជាមិនមែនជាគោលដៅតែមួយនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិនលោកលៀង គ័ងលីនៅក្នុងប្រទេសកម្ពុជានោះឡើយ។ ការពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ានស្តីពីបញ្ហាសមុទ្រខាងត្បូងក៏ប្រធានបទដ៏សំខាន់មួយដែរ។
នៅព្រឹកថ្ងៃចន្ទនេះ ប្រមុខយោធាចិន និងសមភាគីកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់បានចុះហត្ថលេខាទទួលជំនួយពីប្រទេសចិនចំនួន១២០លានយន់ដែលស្មើនឹងជិត១៩លានដុល្លារដើម្បីប្រើប្រាស់សម្រាប់ការណ្តុះបណ្តាលសមត្ថភាព ងផ្នែកសុខាភិបាលយោធាកម្ពុជា។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ក្រុមអ្នកកាសែតនៅក្រោយពិធីចុះហត្ថលេខានោះថា ភាគីចិនក៏សន្យាថានឹងទទួលយកមន្ត្រីយោធាកម្ពុជាទៅបណ្តុះបណ្តាលនៅប្រទេសចិនឲ្យបានកាន់តែច្រើនឡើងថែមទៀតដើម្បីពួកគេក្លាយជាអ្នកបណ្តុះបណ្តាលបន្តដល់យោធាកម្ពុជា។
ប្រមុខយោធាចិនក៏បានជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែរនៅល្ងាចថ្ងៃចន្ទនេះ។ ក្នុងចំណោមរបៀបវារៈតំបន់ជាច្រើនដែលកម្ពុជាត្រូវដឹកនាំប្រជុំនិងសម្រេចក្នុងឋានៈជាប្រធានអាស៊ាននោះ ក៏មានរបៀបវារៈបញ្ហាសមុទ្រចិនខាងត្បូងដែរ។
គម្រោងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់ប្រមុខយោធាចិនធ្វើឡើងក្រោយពីក្រុមឧត្តមមន្ត្រីក៏ទើបនឹងបញ្ចប់សេចក្តីព្រាងចំនុចសំខាន់ដែលត្រូវដាក់នៅក្នុងក្រមប្រតិបត្តិស្តីពីបញ្ហាសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុននេះដែរ។ ប្រសិនបើរដ្ឋមន្ត្រីការបរទេសអាស៊ានព្រមព្រៀងលើក្រមប្រតិបត្តិនេះហើយ អាស៊ាននឹងអាចទៅចរចារជាមួយចិនអំពីបញ្ហាសមុទ្រចិនខាងត្បូងនេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ