ទីក្រុងប៉េកំាងពន្យល់ពីហេតុផលដែលខ្លួនប្រើសិទ្ធិវេតូនៅអ.ស.ប ស្តីពីវិបត្តិស៊ីរី

១ថ្ងៃ បន្ទាប់ពីបានប្រើសិទ្ធិវេតូប្រឆំាងនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិបត្តិនយោបាយស៊ីរីមក ប្រទេសចិនបានចេញមុខបង្ហាញពីមូលហេតុរបស់ខ្លួន តាមរយៈទិនានុប្បវត្តិប្រជាជនដែលជាកាសែតផ្លូវការរបស់គណបក្សកុម្មុយនិស្តចិនចេញផ្សាយថ្ងៃនេះ។ យោងតាមទិនានុប្បវត្តិប្រជាជន ការដែលចិនបានប្រើសិទ្ធិវេតូមិនមែនមានន័យថា ទីក្រុងប៉េកំាងបានការពារ ឬមួយក៏ស៊ុមគ្រលុំជាមួយរបបទីក្រុងដាម៉ាស់របស់លោកប្រធានាធិបតី Bachar el Assad នោះទេ។ ប៉ុន្តែ ចិនចៀសវាងមិនចង់ឲ្យស្ថានការណ៍ស៊ីរី ដូចគ្នានឹងស្ថានការណ៍នៅក្នុងប្រទេសលីប៊ី។
ប្រទេសចិនមិនចង់ឃើញស៊ីរីក្លាយជាលីប៊ីថ្មីទេ នេះជាឃ្លាដែលបានចុះផ្សាយនៅក្នុងទំព័រវិចារណកថានៃទិនានុប្បវត្តិប្រជាជនដែលជាកាសែតផ្លូវការ។ យោងតាមកាសែតផ្លូវការដដែល ទីក្រុងប៉េកំាងបានទទួលស្គាល់អំពីស្ថានការណ៍ធ្ងន់ធ្ងរនៅស៊ីរី និងដែលចំនួនមនុស្សស្លាប់កំពុងបន្តកើនឡើងរៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ ស្ថានការណ៍ជាក់ស្តែងដែលបានកើតមានឡើងនៅក្នុងប្រទេសលីប៊ី អាហ្វហ្កានីស្ថាន និងនៅក្នុងប្រទេសអ៊ីរ៉ាក់ បានបង្ហាញយ៉ាងច្បាស់ក្រឡែតពីកំហុសឆ្គងរបស់សហគមន៍អន្តរជាតិដែលបានលូកដៃចូលធ្វើអន្តរាគមន៍។ ដូច្នេះ កំហុសឆ្គងនឹងកើតមានដូចគ្នាចំពោះប្រទេសស៊ីរី ប្រសិនបើគេចាប់បង្ខំឲ្យមានការផ្លាស់ប្តូររបបនយោបាយនោះ នេះជាការបញ្ជាក់របស់កាសែតផ្លូវការចិន។
យ៉ាងណាក៏ដោយ ទិនានុប្បវត្តិប្រជាជនដដែលបានអះអាងថា ការដែលចិនបានប្រើសិទ្ធិវេតូប្រឆំាងនឹងគម្រោងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីវិបត្តិស៊ីរី មិនមែនមានន័យថា ចិនបានចូលដៃ ចូលជើង ឬមួយក៏ថា អនុញ្ញាតឲ្យរបបស៊ីរីបច្ចុប្បន្នបន្តសម្លាប់ក្រុមអ្នកប្រឆំាងខ្លួនទេ។ យោងតាមកាសែតផ្លូវការចិន ស្ថានការណ៍នយោបាយនៅស៊ីរីមានលក្ខណៈស្មុគស្មាញ និងសំាញ៉ាំ ព្រោះវាជាជម្លោះមួយដែលមានជាប់ពាក់ព័ន្ធនឹងគ្រប់ភាគី។ ការប្រកាសគំាទ្រភាគីតែម្ខាង ដោយទាត់ចោលភាគីម្ខាងទៀត នឹងជំរុញស៊ីរីឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយមួយយ៉ាងធំ។
ទន្ទឹមគ្នានេះ កាសែតផ្លូវការចិនបានបង្ហាញពីការព្រួយបារម្ភរបស់ចិននៅចំពោះមុខអន្តរាគមន៍របស់បស្ចិមលោកនៅក្នុងដំណោះស្រាយឲ្យវិបត្តិនៅក្នុងពិភពអារ៉ាប់ និងប្រទេសផ្សេងទៀតនាពេលកន្លងមក។ ជារួមទៅ ទីក្រុងប៉េកំាងមិនចង់ឃើញស្ថានការណ៍ស៊ីរី ដូចនៅលីប៊ី អាហ្វហ្កានីស្ថាន ឬមួយក៏អ៊ីរ៉ាក់នាពេលបច្ចុប្បន្នទេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ (4)
Humanity is better than everything
ការទទួលខុសត្រូវរបស់ប្រទេសចិន
តើចិនមានដំណោះស្រាយណាដែលល្អជាងនេះចំពោះប្រទេសស៊ីរីក្រៅពីយុទ្ធសាស្រ្តអន្តរាគមន៍របស់សហគមន៍អន្តរជាតិ? ប្រសិនបើចិនមានដំណោះស្រាយ បើវិបត្តិនេះគួរដោះស្រាយបែបណា ប្រើរយះយូរប៉ុនណ្ណា ដើម្បីជៀសវាងកុំអោយមនុស្សស្លាប់កើនឡើងបន្តទៀតនោះ ។
ប្រទេសចិនមិនចង់ឃើញភាពផ្លាស់ប្តូរស្ថានការណ៍ស៊ីរី ដូចនៅលីប៊ី អាហ្វហ្កានីស្ថាន ឬមួយក៏អ៊ីរ៉ាក់ទេ ប៉ុន្តែ ប្រទេសចិនចង់ឃើញ មេដឹកនាំផ្តាច់ការ សំលាប់ប្រជាជនស្លូតត្រង់វិញម្តងតើវាយ៉ាងម៉េចដែរ ។
ការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងប្រទេសចិន
ចិនមានហេតុផលគ្រប់គ្រាន់ស្របតាមច្បាប់អន្តរជាតិក្នុងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសស៊ីរី ប៉ុន្តែតើចិនមានដំណោះស្រាយណាដែលល្អជាងនេះចំពោះប្រទេសស៊ីរីក្រៅពីយុទ្ធសាស្រ្តអន្តរាគមន៍របស់សហគមន៍អន្តរជាតិ? ប្រសិនបើវិបត្តិនេះនៅតែបន្ត តើចិននឹងមានការទទួលខុសត្រូវដូចម្តេចខ្លះនៅក្នុងទំនាក់ទំនងអន្តរជាតិចំពោះនយោបាយពិភពលោកទៅថ្ងៃក្រោយ?
Evil China
Only stupid persons believe what you said, evil china. You and russia just care about your power but never for people death.
មិនថាចិន អាមេរិកាំង
មិនថាចិន អាមេរិកាំង ឬបណ្តាប្រទេសណាទេ គឺធ្វើសុទ្ឋតែដើម្បីប្រយោជន៍ គ្រាន់តែយើងដឹង ឬធ្វីមិនដឹង
ប្រតិកម្មជុំវិញអត្ថបទនេះ