ចិន-ទីបេ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 30 មករា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 30 មករា 2012

កាសែត​​ចិន​ចោទ​ថា​”លោក​ខាង​លិច​និយាយ​បំផ្លើស​​ការ​ពិត​ស្តីពី​បញ្ហា​ទីបេ​

ពួក​ជនជាតិ​ទីបេ​និរទេស​នៅ​ឥណ្ឌា​​ឈរ​ពីក្រោយក្តារមឈូស​​លើក​បង្ហាញ​ផ្ទាំង​រូបថត​របស់​បាតុករ​ទីបេ​ដែលស្លាប់​នៅ​ឱកាស​បាតុកម្មនៅ​Sichuan
ពួក​ជនជាតិ​ទីបេ​និរទេស​នៅ​ឥណ្ឌា​​ឈរ​ពីក្រោយក្តារមឈូស​​លើក​បង្ហាញ​ផ្ទាំង​រូបថត​របស់​បាតុករ​ទីបេ​ដែលស្លាប់​នៅ​ឱកាស​បាតុកម្មនៅ​Sichuan
Parivartan Sharma

ដោយ នុយ ប៊ែរណាដែត

បន្ទាប់ពី​​រដ្ឋាភិបាល​​ចិន​​កាលពី​​សប្តាហ៍​​មុន​ ឥឡូវ​នេះ​​គឺ​​កាសែត​​ផ្លូវការ​​ចិន​​វិញ​​ម្តង ​បាន​​​ចោទ​ប្រកាន់​​​​ទៅ​​លើ ​រដ្ឋាភិបាល​​និរទេស​​ទីបេ​​និង​​លោក​ខាង​លិច​ថា ​បាន​​ពួត​​ដៃ​​គ្នា​​ដើម្បី​​និយាយ​​បង្ខូច​​ឈ្មោះ​​រដា្ឋភិបាល​​ចិន​​ដោយ​​​បាន​​​បំផ្លើស​​ការពិត​ថា ​ប៉ូលិស​​ចិន​​បាន​​បាញ់​​សម្លាប់​​ពួក​​បាតុករ​​ទីបេ​នៅ​​ឱកាស​​បង្ក្រាប​​បាតុកម្ម។​

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត
 

30/01/2012 by នុយ ប៊ែរណាដែត

 

បាតុកម្ម​របស់​ជនជាតិ​ទីបេ ដែល​ចោទ​ ”ទីក្រុង​ប៉េកាំង ថាបាន​បិទ​ខ្ទប់​ដង្ហើម​វប្បធម៌​ និង​​សិទ្ធិ​សេរីភាព​សាសនា ​របស់​ទីបេ​” បាន​ប្រព្រឹត្តទៅកាន់តែខ្លាំងឡើងចាប់តាំង​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​មក​​​នៅ​ក្នុង​តំបន់​ជើង​ភ្នំ​ នៅខេត្ត​ស៊ីឈ័ន(Sichuan)ដែលជាប់​ព្រំដែន​ទីបេ។
 
ក្រុម​​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទីបេ បានអះអាងថា” បាតុករ​ទីបេ​​៧​នាក់ ​បាន​​បាត់​​បង់​ជីវិត ​និង​៦០​នាក់​​ទៀត បានត្រូវ​​​របួស​​នៅ​ឱកាស​​​ប៉ូលិស​ចិនបង្ក្រាប​បាតុកម្ម​​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន។
 
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ  ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​”ចិន​ថ្មី” វិញ បាន​និយាយ​​​រៀបរាប់ថា​”​ប៉ូលិស​​ចិន បាន​ធ្វើអន្តរាគមស្រប​ច្បាប់​ដើម្បី​ការពារខ្លួន​​នៅ​ក្នុង​ការ​ប្រឈម​មុខ​​ទល់​នឹង​ពួកបះបោរ​ដែលបាន​នាំ​គ្នា វាយ​សម្រុក​ចូលទៅ​ក្នុង​ស្នងការដ្ឋាន​ប៉ូលិស។
 
រីឯទិនានុប្បវត្តិ​ជាភាសា​អង់គ្លេស China Daily ​វិញ បានសរសេរថា “សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា​​​ ដែល​ទីក្រុង​ប៉េកាំង​ចាត់​ទុក​ជា​អ្នក​ទាមទារ​បំបែក​ទឹកដី​ទីបេ​ម្នាក់​ដែ​រនោះ បាន​ខិត​ខំ​រិះរក​មធ្យោបាយ ​ញុះញង់​បង្ក ​ឲ្យ​មានភាព​វឹកវរ​នៅ​ក្នុងតំបន់​ដើម្បី ឲ្យ​ពួក​លោក​ខាងលិច​ជួយ​​គាំទ្រ​ខ្លួន។ China Daily បាន​បន្ត​ទៀតថា “ ក្នុង​បច្ចុប្បន្ន​នេះ ពួក​ជន​ជ្រុល​និយម​មួយ​ក្តាប់​តូច មាន​សមត្ថភាព​​បង្ក​ការច្របូកច្របល់​នៅក្នុងតំបន់ ​រហូតដល់នៅក្នុងប្រទេសទៀតផង​​”​ដោយ​កាសែត​នេះ ​បាន​ចោទ​ថា” សម្តេច​សង្ឃ​ដាឡៃឡាម៉ា បាន​ទទួល​ហិរញ្ញប្បទាន​និង​ការ​គាំទ្រ​ពីលោកខាងលិច​ ក៏ព្រមទាំង​មធ្យោបាយឃោសនាមហាជន ដើម្បី​​រៀប​ចំ​ផែនការ​ប្រឆាំង​​ប្រទេសចិន"។​
 
នៅឆ្នាំទៅនេះ ជនជាតិទីបេ​យ៉ាងតិច​ចំនួន ១៦​នាក់ បានដុត​សម្លាប់​ខ្លួន​ឯងដើម្បីប្រឆាំង​នឹង​ការ​ជិះជាន់សង្កត់សង្កិន​​របស់​អាជ្ញាធរ​ចិន​នៅ​ក្នុង​តំបន់​ទីបេ​ដែល​កាន់កាប់ដោយ​ទីក្រុង​ប៉េកាំង​ចាប់តាំង​ពីឆ្នាំ​១៩៥០មកម៉្លេះ។
 
ដោយឡែក រដ្ឋាភិបាលនិរទេសទីបេ ដែលមានទីតាំងនៅ Dharamsala ក្នុងប្រទេស​ឥណ្ឌា បាន​បដិសេធថា ខ្លួនគ្មាន​បំណងទាមទារចង់បំបែកទឹកដីទីបេទេ ក៏ប៉ុន្តែ​គ្រាន់តែ​ចង់​បាន​ស្វ័យភាពឲ្យបានច្រើនជាងសព្វថ្ងៃ​​នៅក្នុងព្រំដែនចិនប៉ុណ្ណោះ”៕

 

tags: ចិន - ទីបេ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close